Past Events
សិក្ខាសាលាស្ដីពី យុទ្ធសាស្ត្រស្វែងរកការងារធ្វើប្រកបដោយប្រសិទ្ធភាព

 

សេចក្ដីជូនដំណឹង

 

       សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ សូមជូនដំណឹងដល់ប្អូនៗ និស្សិតទាំងអស់ឱ្យបានជ្រាបថាៈ

ដើម្បីរួមចំណែកក្នុងការបង្កើនចំណេះដឹងបន្ថែមដល់និស្សិតលើផ្នែកស្វែងរកការងារធ្វើ ប្រកប ដោយប្រសិទ្ធភាព សាកលវិទ្យាល័យសហការជាមួយក្រុមហ៊ុន អេស.វី.វី សឹកសេស គ្រុប ខូអិលធីឌី នឹងរៀបចំធ្វើសិក្ខាសាលាស្ដីពី យុទ្ធសាស្ត្រស្វែងរកការងារធ្វើប្រកបដោយប្រសិទ្ធភាព  ដែលនឹង ប្រព្រឹត្ដទៅនៅថ្ងៃព្រហស្បតិ៍ ទី ១៤ ខែមិថុនា ឆ្នាំ ២០១២ វេលាម៉ោង ១៤:៣0 នាទី ដល់ម៉ោង ១៧:៣០ នាទីល្ងាច នៅបន្ទប់សាលប្រជុំនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ

        អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្អូនៗនិស្សិតចូលរួមក្នុងកម្មវិធីសិក្ខាសាលានេះឱ្យ បានច្រើនកុះករ ។