Past Events
នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២ គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ សៅស៍អុីសថ៍អេយសៀ បាននាំយកប្រាក់ឧបត្ថម្ភ និងគ្រឿងបរិភោគដែលទទួលបានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ សៅស៍អុីសថ៍អេយសៀ...

នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២ គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ សៅស៍អុីសថ៍អេយសៀ បាននាំយកប្រាក់ឧបត្ថម្ភ និងគ្រឿងបរិភោគដែលទទួលបានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ សៅស៍អុីសថ៍អេយសៀ ជូនក្រុមគ្រួសាររបស់ប្អូន វិត សារ ជានិស្សិតសិក្សាមុខជំនាញភាសាអង់គ្លេស សម្រាប់កម្មវិធីអន្តរជាតិ នៃសាកលវិទ្យាល័យ សៅស៍អុីសថ៍អេយសៀ បានជួបគ្រោះអគ្គីភ័យ(ឆេះផ្ទះ) ព្រមទាំងបានបាត់បង់ទ្រព្យសម្បត្តិជាច្រើន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៥:៤០នាទី ដែលទីតាំងស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប សរុបទឹកប្រាក់ចំនួន ៥៧៤ដុល្លារសហរដ្ឋអាមេរិក ប្រាក់រៀលចំនួន ៣.២០៩.៤០០ រៀល ព្រមទាំងអង្គរ ២ការ៉ុង មី ៩កេស ត្រីខ ៩យួរ ទឹកស៊ីអុីវ ៩យួរ ទឹកត្រី ៩យួរ អំបិលមួយការ៉ុង ស្ករស ៩គីឡូក្រាម។
សាកលវិទ្យាល័យសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមប្រសិទ្ធពរជ័យ សិរីមង្គល មហាប្រសើរ ជូនដល់ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ជួបប្រទះនឹងពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។