Past Events
គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បាននាំយកបច្ច័យចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពនិស្សិត គង់ ឧស្សា

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បាននាំយកបច្ច័យចំនួន ២ ៨៦៤ ៧០០ រៀល និង៣៨១.៣៦$ ដែលទទួលបានពីសាកលវិទ្យាល័យ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពនិស្សិត គង់ ឧស្សា រៀនថ្នាក់បរិញ្ញាបត្ររង ឯកទេសរដ្ឋបាលសាធារណៈ នៃមហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ ជំនាន់ទី១៧ នៅបន្ទប់ប្រទេសវៀតណាម ពេលព្រឹកដែលបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍រហូតបណ្ដាលឱ្យទទួលមរណភាព ។ សាកលវិទ្យាល័យសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងសូមប្រសិទ្ធពរជ័យ សិរីមង្គល មហាប្រសើរជូនដល់បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ជួបប្រទះនឹងពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមអគុណ!