Past Events
សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ បានធ្វើការរៀបចំបទបង្ហាញស្តីពីការ ជ្រើសរើសអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ទៅសិក្សានៅសាកលវិទ្យាល័យ ម៉ាឡេយ៉ា

 

​​​​           សាកលវិទ្យាធីការនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ សូមជូនដំណឹង ដល់ប្អូនៗនិស្សិតគ្រប់ជំនាន់ទាំងអស់ឲ្យបានជ្រាបថាៈ

​​​​           សាកលវិទ្យាល័យនឹងរៀបចំធ្វើបទ បង្ហាញស្តីពីការជ្រើសរើសនិស្សិត អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឯកទេស ប្រព័ន្ធថាមពល (Power Systems) និងឯកទេស ថាមពលករកើតឡើងវិញ និងបច្ចេកវិទ្យានិរន្តរភាព
(Renewable Energy and Sustainable Technology) ទៅសិក្សានៅសាកលវិទ្យាល័យ ម៉ាឡេយ៉ា (University of Malaya) ប្រទេសម៉ាឡេស៊ី ចំនួនមិនកំណត់ នៅថ្ងៃទី ០៧ ខែ​ សីហា ឆ្នាំ ២០១២ វេលាម៉ោង ១៦:០០​ ដល់ម៉ោង ១៧:០០ ល្ងាច នៅសាលប្រជុំសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ។

            សូមបញ្ជាក់ថាការផ្តល់អាហារូបករណ៍នេះមានរយៈពេលវែង ដូច្នេះហើយប្អូនៗនិស្សិតដែលមិនទាន់បញ្ចប់ថ្នាក់បរិញ្ញាបត្រ អាចចូលរួមស្តាប់បទ បង្ហាញបានដើម្បីត្រៀមខ្លួនទទួល អាហារូបករណ៍ខាងលើនេះក្នុងពេលខាងមុខ។

           អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមប្អូនៗនិស្សិតអញ្ជើញចូលរួមស្តាប់បទបង្ហាញ ខាងលើនេះកុំបីខាន។