កម្មវិធីសិក្សា និងថ្លៃឈ្នួលសិក្សា Cambridge English Short Course Program
កម្មវិធីសិក្សា Cambridge English មិនពេញម៉ោងសម្រាប់មនុស្ស ពេញវ័យមានកម្រិតសិក្សាពី Pre-Starter ដល់ Advanced ។ ឆ្នាំសិក្សា នីមួយៗចែកជា ៤ Terms មួយ Term មានរយៈពេល ៩០ ម៉ោង ដោយមិនរាប់បញ្ចូល ការប្រឡង។ មួយសប្តាហ៍សិក្សា ៩ ម៉ោង ដោយរាប់បញ្ចូល ទាំង Extra Activities ។ នៅពេលបញ្ចប់ការសិក្សា កម្មវិធីនេះសិស្សត្រូវ ប្រឡង និងទទួលបានវិញ្ញាបនបត្រចេញដោយ Cambridge English Language Assessment ដែលមានការទទួលស្គាល់នៅលើពិភពលោក។

លក្ខខណ្ឌចូលរៀន
♦ បេក្ខជនត្រូវបំពេញបែបបទចុះឈ្មោះចូលរៀន
♦ បេក្ខជនត្រូវធ្វើតេស្តភាសាអង់គ្លេសបែងចែកកម្រិតសិក្សា
♦ បេក្ខជនត្រូវបង់ថ្លៃឈ្នួលសិក្សាមុនពេលចូលរៀន ។
លក្ខខណ្ឌគ្រូបង្រៀន
♦ កម្មវិធីសិក្សាកម្រិត Pre-Starter ត្រូវបង្រៀនដោយគ្រូជនជាតិខ្មែរដែលមានសញ្ញាបត្របរិញ្ញាបត្រ
អប់រំភាសាអង់គ្លេស និងវិញ្ញាបនបត្រគ្រូបង្រៀនដែលចេញដោយ Cambridge English Language Assessment
(TKT) និងមានបទពិសោធន៍បង្រៀនយ៉ាងតិចពី ២ឆ្នាំ
♦ កម្មវិធីសិក្សាកម្រិត Starter ដល់ Pre-Intermediate ត្រូវបង្រៀនរួមគ្នាដោយគ្រូបង្រៀនជនជាតិខ្មែរ
និងជនជាតិបរទេស (Native Speaker) ដែលមានសញ្ញាបត្របរិញ្ញាបត្រអប់រំភាសាអង់គ្លេស
និងវិញ្ញាបនបត្រគ្រូ បង្រៀនដែលចេញដោយ Cambridge English Language Assessment (TKT)
និងមានបទពិសោធន៍បង្រៀនយ៉ាងតិច ៣ឆ្នាំ
♦ កម្មវិធីសិក្សាកម្រិត Intermediate ដល់ Advanced ត្រូវបង្រៀនដោយជនជាតិបរទេស (Native Speaker)
ដែលមានសញ្ញាបត្របរិញ្ញាបត្រអប់រំភាសាអង់គ្លេស និងវិញ្ញាបនបត្រគ្រូបង្រៀនដែលចេញដោយ
Cambridge English Language Assessment (TKT) និងមានបទពិសោធន៍បង្រៀនយ៉ាងតិច ៣ឆ្នាំ។