Home

Contents

facebook

Youtube

International Economic for Master's Degree

កម្មវិធីអប់រំសម្រាប់មុខជំនាញ សេដ្ឋកិច្ចអន្តរជាតិ

១. គោលបំណង (Program Aims)

កម្មវិធីសិក្សានេះ បង្កើតឡើងក្នុងគោលបំណងពង្រីកចំណេះដឹង ចំណេះធ្វើ និងជំនាញសេដ្ឋកិច្ចអន្តរជាតិ ដើម្បីឲ្យនិស្សិតក្លាយជាអ្នកសេដ្ឋកិច្ចដែលមានសមត្ថភាពពេញលេញ មានការជឿជាក់ និងអាចពឹងផ្អែកលើខ្លួនឯងផ្ទាល់ ដោយមានគំនិតច្នៃប្រឌិតក្នុងការគ្រប់គ្រង  និងអនុវត្តន៍ផែនការដោយជោគជ័យ ស្របតាមស្ថានការណ៍ជាក់ស្តែង និងអាចធ្វើការសិក្សាស្រាវជ្រាវដោយខ្លួនឯង ។ 

២. ឱកាសការងារ (Job Opportunity)

  • ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ដ្រសេដ្ឋកិច្ច មុខជំនាញសេដ្ឋកិច្ចអន្តរជាតិ និស្សិតអាចទទួលបាន ឱកាសការងារដូចខាងក្រោម ៖
  • អ្នកពិគ្រោះយោបល់ និងស្រាវជ្រាវផ្នែកសេដ្ឋកិច្ច
  • បុគ្គលិកបម្រើការងារផ្នែកសេដ្ឋកិច្ចនៅតាមបណ្ដាក្រសួង-មន្ទីរ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ ធនាគារ និងអង្គការក្រៅរដ្ឋាភិបាលដែលមានមុខតំណែងដូចជាអ្នកវិភាគសេដ្ឋកិច្ច អ្នករៀបចំគោលនយោបាយសេដ្ឋកិច្ច អ្នកគ្រប់គ្រងសេដ្ឋកិច្ច អ្នកព្យាករណ៍សេដ្ឋកិច្ច អ្នកធ្វើផែនការសេដ្ឋកិច្ច អ្នកប្រតិបត្ដិការសេដ្ឋកិច្ច អ្នករៀបចំគោលនយោបាយ សារពើពន្ធ និងអ្នកគ្រប់គ្រងគម្រោងអភិវឌ្ឍ
  • គ្រូបង្រៀនផ្នែកសេដ្ឋកិច្ចនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និង ឯកជន ។

២. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (Program Leaning Outcomes: PLO)

បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ដ្រសេដ្ឋកិច្ច មុខជំនាញសេដ្ឋកិច្ចអន្តរជាតិ និស្សិតទទួលបានសមត្ថភាព ដូចខាងក្រោម ៖

ក. ចំណេះដឹង (Knowledge)

  • ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
  • បកស្រាយទ្រឹស្តីសេដ្ឋកិច្ចទៅតាមសម័យការ បានយ៉ាងល្អប្រសើរ ។

ខ. ជំនាញក្នុងការគិត (Cognitive Skills)

  • វិភាគ វាយតម្លៃ ព្យាករណ៍ និងផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក
  • រៀបចំផែនការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព
  • ធ្វើសេចក្តីសម្រេចចិត្តក្នុងការធ្វើអាជីវកម្មថ្នាក់ជាតិ និងអន្តរជាតិ
  • ពន្យល់ពីស្ថានភាពសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសក្នុងតំបន់អាស៊ាន និងពិភពលោក
  • ប្រើប្រាស់គោលគំនិតមូលដ្ឋាន និងភាសានៃការគ្រប់គ្រងដើម្បីវាយតម្លៃពីបរិស្ថានសេដ្ឋកិច្ច និងក្រុមហ៊ុនអន្តរជាតិ ។

គ. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)

  • អភិវឌ្ឍន៍សមត្ថភាពបុគ្គលតាមរយៈការសិក្សាស្រាវជ្រាវដើម្បីអនុវត្តការរងារនៅក្នុងស្ថាប័នឲ្យបានរលូន
  • ធ្វើការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់សេដ្ឋកិច្ចនិងសង្គម និងការទទួលខុសត្រូវខ្ពស់
  • ប្រើប្រាស់ជំនាញអន្តរបុគ្គ និងការទទួខុសត្រូវខ្ពស់ ដើម្បីប្រាស្រ័យទាក់ទងជាមួយដៃគូដែលមានវប្បធម៌ផ្សេងគ្នា ។

ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

  • វិភាគនិងបកស្រាយទិន្នន័យនៃសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ និងលើកជាដំណោះស្រាយដើម្បីសម្រួលដល់ការសម្រេចចិត្ត
  • ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បណ្ឌិត ។

៤. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

  • បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូលដែលទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា
  • បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាប័ត្រសមមូលដែលមានជំនាញមិនស្របគ្នាទៅនឹងកម្មវិធីសិក្សានៃមុខជំនាញដែលបេក្ខជនជ្រើសរើស បេក្ខជនត្រូវរៀនកម្មវិធីថ្នាក់ត្រៀមបរិញ្ញាបត្រជាន់ខ្ពស់ (Pre-Master Program) ចំនួន ៩ ក្រេឌីត និងប្រឡងបញ្ចប់ដោយជោគជ័យ
  • បេក្ខជន ត្រូវប្រឡងជ្រើសរើសចូលរៀនកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលរៀបចំដោយសាកលវិទ្យាល័យ និងទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ។ មុខវិជ្ជាសម្រាប់ប្រឡងជ្រើសរើសត្រូវបាន កំណត់ដោយសាកលវិទ្យាល័យ ។

៥. ចំនួនក្រេឌីត (Credit Accumulation)

កម្មវិធីសិក្សាបរិញ្ញាត្រជាន់ខ្ពស់វិទ្យាសាស្រ្តសេដ្ឋកិច្ច មុខជំនាញសេដ្ឋកិច្ចអន្តរជាតិ មានពីរប្រភេទ ៖

  • កម្មវិធីសិក្សាពេញម៉ោង មានរយៈពេលសិក្សា ២ ឆ្នាំ ស្មើ ៤ ឆមាស ។ ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាសមានរយៈពេល ១៥ សប្តាហ៍ ស្មើ ១២ ក្រេឌីត ដោយមិនរាប់បញ្ចូលការប្រឡង ។
  • កម្មវិធីសិក្សាមិនពេញម៉ោងមានរយៈពេលសិក្សា ២ ឆ្នាំ ទៅ ៣ ឆ្នាំ ស្មើនឹង ៧Terms ។ ឆ្នាំសិក្សាបែងចែកជា ៣ Terms ដែល ១ Term មានរយៈពេល ១២ សប្តាហ៍ ៦ ក្រេឌីត ដោយមិនរាប់បញ្ចូលការប្រឡង ។

ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ៤៦ ក្រេឌីត ដោយមិនរាប់បញ្ចូល Pre-Master ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.៥០។

៦. រចនាសម្ព័ន្ធកម្មវិធីសិក្សាសម្រាប់ការសរសេរនិក្ខេបបទ (Program Structure: Thesis Option)

៦.១- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាពេញម៉ោង (Study Plan: Fulltime Study)

៦.២- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាមិនពេញម៉ោង (Study Plan: Part-time Study)

៧. រចនាសម្ព័ន្ធកម្មវិធីសិក្សាសម្រាប់ការប្រឡងបញ្ចប់ការសិក្សា (Non-Thesis Option)

៧.១- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាពេញម៉ោង (Study Plan: Fulltime Study)

៧.២- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាមិនពេញម៉ោង (Study Plan: Pat-time Study)