Home

Contents

facebook

Youtube

Accounting for Master's Degree

កម្មវិធីអប់រំសម្រាប់មុខជំនាញ គណនេយ្យ

១. គោលបំណង (Program Aims)

កម្មវិធីសិក្សានេះ បង្កើតឡើងក្នុងគោលបំណងពង្រីកចំណេះដឹង ចំណេះធ្វើ និងជំនាញគណនេយ្យ ដើម្បីឱ្យនិស្សិតក្លាយជាអ្នកគ្រប់គ្រងគណនេយ្យដែលមានសមត្ថភាពពេញលេញ មានការជឿជាក់ និងអាចពឹងផ្អែកលើខ្លួនឯងផ្ទាល់ ដោយមានគំនិតច្នៃប្រឌិតក្នុងការគ្រប់គ្រង និងអនុវត្តន៍ផែនការដោយជោគជ័យ ស្របតាមស្ថានការណ៍ជាក់ស្តែង និងអាចធ្វើការសិក្សាស្រាវជ្រាវដោយខ្លួនឯង ។ 

២. ឱកាសការងារ (Jop Opportunity)

ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញគណនេយ្យ​ និស្សិតអាចទទួលបានឱកាសការងារដូចខាងក្រោម ៖

  • បុគ្គលិកបម្រើការងារផ្នែកគណនេយ្យនៅតាមបណ្ដាក្រសួង-មន្ទីរ ក្រុមហ៊ុន-សហគ្រាសពាណិជ្ជកម្ម សណ្ឋាគារ ធនាគារ និងអង្គការក្រៅរដ្ឋាភិបាលដែលមានមុខតំណែងដូចជា ​ប្រធានគ្រប់គ្រងផ្នែក​គណនេយ្យ អ្នករៀបចំប្រព័ន្ធគណនេយ្យ  អ្នករៀបចំប្រាក់​បៀវត្សបេឡាករ អ្នកប្រកាសពន្ធ និងអ្នក​ពិគ្រោះ​យោបល់ផ្នែកគណនេយ្យ
  • គ្រូបង្រៀនផ្នែកគណនេយ្យនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និង ឯកជន។

៣. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (Program Leaning Outcomes: PLO)

បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញគណនេយ្យ និស្សិតទទួលបានសមត្ថភាព ដូចខាងក្រោម  ៖

ក.ចំណេះដឹង (Knowledge)

  • ពន្យល់ពីដំណើរការនៃការធ្វើពាណិជ្ជកម្មអន្តរជាតិក្នុងសកលភាវូបនីយកម្ម
  • ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការជាតិនិងអន្តរជាតិ ។

ខ. ជំនាញក្នុងការគិត (Cognitive Skills)

  •  គ្រប់គ្រង និងត្រួតពិនិត្យប្រព័ន្ធគណនេយ្យនៅក្នុងស្ថាប័នរដ្ឋ ឯកជន អង្គការជាតិ និងអន្តរជាតិ 
  • រៀបចំ វិភាគ និងបកស្រាយរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងស្ថាប័នរដ្ឋ ឯកជន អង្គការជាតិ និងអន្តរជាតិ 
  • បង្កើត គ្រប់គ្រងអាជីវកម្ម និងវិភាគថ្លៃដើម និងកម្រិតនៃការប្រកួតប្រជែងក្នុងការសម្រេចចិត្តធ្វើអាជីវកម្ម
  •  ធ្វើផែនការ និងគ្រប់គ្រងហិរញ្ញវត្ថុ គ្រប់គ្រងថ្លៃដើម និងរៀបចំគណនេយ្យពន្ធដារ ។

គ.ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)

  • ធ្វើការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់សេដ្ឋកិច្ចនិងសង្គម និងការទទួលខុសត្រូវខ្ពស់ចំពោះការងារ
  • ប្រតិបត្តិការងារនៅក្នុងក្រុមហ៊ុន និងសហគ្រាសពាណិជ្ជកម្មប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។

ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

  • រៀបចំ និងធ្វើសវនកម្មបញ្ជីការគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដារ
  • វិភាគនិងបកស្រាយទិន្នន័យនៃរបាយការណ៍គណនេយ្យតាមរយៈការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ និងលើកជាដំណោះស្រាយដើម្បីសម្រួលដល់ការសម្រេចចិត្ត
  • ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសហគ្រាសពាណិជ្ជកម្ម    
  • ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បណ្ឌិត ។

៤. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

  • បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូលដែលទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា
  • បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាប័ត្រសមមូលដែលមានជំនាញមិនស្របគ្នាទៅនឹងកម្មវិធីសិក្សានៃមុខជំនាញដែលបេក្ខជនជ្រើសរើស បេក្ខជនត្រូវរៀនកម្មវិធីថ្នាក់ត្រៀមបរិញ្ញាបត្រជាន់ខ្ពស់ (Pre-Master Program) ចំនួន ៩ ក្រេឌីត និងប្រឡងបញ្ចប់ដោយជោគជ័យ
  • បេក្ខជន ត្រូវប្រឡងជ្រើសរើសចូលរៀនកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលរៀបចំដោយសាកលវិទ្យាល័យ និងទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ។ មុខវិជ្ជាសម្រាប់ប្រឡងជ្រើសរើសត្រូវបាន កំណត់ដោយសាកលវិទ្យាល័យ ។

៥. ចំនួនក្រេឌីត (Credit Accumulation)

កម្មវិធីសិក្សាបរិញ្ញាត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញគណនេយ្យ មានពីរប្រភេទ ៖

  • កម្មវិធីសិក្សាពេញម៉ោង មានរយៈពេលសិក្សា ២ ឆ្នាំ ស្មើ ៤ ឆមាស ។ ១ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាសមានរយៈពេល ១៥ សប្តាហ៍ ស្មើ ១២ ក្រេឌីត ដោយមិនរាប់បញ្ចូលការប្រឡង ។
  • កម្មវិធីសិក្សាមិនពេញម៉ោងមានរយៈពេលសិក្សា ២ ឆ្នាំ ទៅ ៣ ឆ្នាំ ស្មើនឹង ៧Terms ។ ១ឆ្នាំសិក្សាបែងចែកជា ៣ Terms ដែល ១ Term មានរយៈពេល ១២ សប្តាហ៍ ៦ ក្រេឌីត ដោយមិនរាប់បញ្ចូលការប្រឡង ។

ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ៤៦ ក្រេឌីត ដោយមិនរាប់បញ្ចូល Pre-Master ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.៥០។ 

៦. រចនាសម្ព័ន្ធកម្មវិធីសិក្សាសម្រាប់ការសរសេរនិក្ខេបបទ (Program Structure: Thesis Option)

៦.១- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាពេញម៉ោង (Study Plan: Fulltime Study)

 

៦.២- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាមិនពេញម៉ោង(Study Plan: Part-time Study) 

 

៧. រចនាសម្ព័ន្ធកម្មវិធីសិក្សាសម្រាប់ការប្រឡងបញ្ចប់ការសិក្សា (Non-Thesis Option)

៧.១- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាពេញម៉ោង (Study Plan: Fulltime Study)

 

៧.២- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាមិនពេញម៉ោង (Study Plan: Part-time Study)