កម្មវិធីអប់រំសម្រាប់មុខជំនាញ ព័ត៌មានវិទ្យា
១. គោលបំណង (Program Objective)
កម្មវិធីសិក្សានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង ជំនាញ និងឥរិយាបថល្អ ក្នុងកិច្ចការងារផ្នែកព័ត៌មានវិទ្យា ប្រកបដោយគុណភាពខ្ពស់ស្របតាមបរិបទអាស៊ាន និងតំបន់ ។
២. ឱកាសការងារ (Job Opportunity)
ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្ររងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មុខជំនាញព័ត៌មានវិទ្យា និស្សិតអាចទទួលបាន ឱកាសការងារដូចខាងក្រោម ៖
- អ្នកបម្រើការងារផ្នែកព័ត៌មានវិទ្យានៅក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលដែលមានមុខតំណែង ដូចជា អ្នកតបណ្តាញកុំព្យូទ័រ អ្នករៀបចំប្រព័ន្ធកុំព្យូទ័រ អ្នកបង្កើត និងអភិវឌ្ឍគេហទំព័រ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យផ្សេងៗ ។
៣. ផលសម្រេចរំពឹងទុក (Expected Learning Outcome)
និស្សិតបញ្ចប់ការសិក្សាមុខជំនាញនេះនឹងអាចទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៥ ផ្នែកធំៗដូចខាងក្រោម ៖
ក- ចំណេះដឹង
- មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ការសិក្សា និងការងារបានយ៉ាងត្រឹមត្រូវ និងល្អប្រសើរ ។
ខ- ជំនាញក្នុងការគិត
- មានទំនុកចិត្តលើខ្លួនឯង សេចក្តីក្លាហាន ចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់
- ផ្តួចផ្តើមគំនិត និងច្នៃប្រឌិតក្នុងការដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវឌ្ឍរបស់សេដ្ឋកិច្ច និងសង្គម ។
គ- ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ
- មានសម្ថភាពក្នុងការស្រាវជ្រាវដើម្បីអភិវឌ្ឍន៍សមត្ថភាពបុគ្គល
- ចេះធ្វើការងារជាក្រុម ការប្រាស្រ័យទាក់ទងល្អ មានសីលធម៌វិជ្ជាជីវៈ និងមានការទទួលខុសត្រូវខ្ពស់ចំពោះការងារ ។
ឃ- ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង
-
ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការងារតាមបណ្តាសហគ្រាស ក្រុមហ៊ុន សាលារៀន
ផ្សារទំនើប ស្ថាប័នរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល - វិភាគទិន្នន័យដើម្បីកសាងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
- ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បរិញ្ញាបត្រ ។
ង- ជំនាញចិត្តចលនា
- អនុវត្តការងារនៅក្នុងវិស័យព័ត៌មានវិទ្យា ដូចជា តបណ្តាញកុំព្យូទ័រ បង្កើតកម្មវិធីគ្រប់គ្រងទិន្នន័យ បង្កើតគេហទំព័រ បានយ៉ាងល្អប្រសើរ
- មានចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងតាមរយៈការចុះកម្មសិក្សា និងកិច្ចការស្រាវជ្រាវ ។
៤. លក្ខខណ្ឌចូលរៀន
- បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬ សញ្ញាបត្រដែលមានតម្លៃស្មើដែលបញ្ជាក់ថាជាប់ ឬ ធ្លាក់ ឬ សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ ៣ (កម្រិត ៤) ។ ចំពោះបក្ខជនមានវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន តម្រូវឲ្យមានការផ្ទេរក្រឌីត ។
- បេក្ខជនត្រូវប្រឡងចូលរៀនកម្មវិធីបណ្តុះបណ្តាលបរិញ្ញាបត្ររងបច្ចេកទេស និងវិជ្ជាជីវៈ ដែលរៀបចំដោយសាកលវិទ្យាល័យ និងទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ។
៥. ចំនួនក្រេឌីត
កម្មវិធីបណ្តុះបណ្តាលបរិញ្ញាបត្ររង មុខជំនាញព័ត៌មានវិទ្យា ត្រូវសិក្សារយៈពេល ២ ឆ្នាំ ស្មើ ៤ ឆមាស។ ឆ្នាំសិក្សាបែងចែកជា ២ ឆមាសដែល ១ ឆមាសមានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការសិក្សាកម្មវិធីបណ្តុះបណ្តាល និងទទួលបានគុណវុឌ្ឍិនេះ និស្សិតត្រូវទទួលបានចំនួន ៦៦ ក្រេឌីត និងប្រឡងបញ្ចប់ការសិក្សា (Comprehensive Examination) ចំនួន ៣ មុខវិជ្ជាតាមការកំណត់របស់សាកលវិទ្យាល័យ ដោយជោគជ័យ ព្រមទាំងមានចំណេះដឹង និងសមត្ថភាពលើឯកទេសេរបស់ខ្លួន ។
៧. ផែនការសិក្សា