Home

Contents

facebook

Youtube

International Business for Master's Degree

កម្មវិធីអប់រំសម្រាប់មុខជំនាញ ពាណិជ្ជកម្មអន្តរជាតិ

១. គោលបំណង (Program Aims)

កម្មវិធីសិក្សានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង សមត្ថភាព ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អក្នុងការគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនៅតាមបណ្តាក្រុមហ៊ុន-សហគ្រាសពាណិជ្ជកម្មពហុជាតិ ស្របតាមបរិបទអាស៊ាន និងតំបន់ ។

២. ឱកាសការងារ (Job Opportunity)

ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញពាណិជ្ជកម្មអន្តរជាតិ​ និស្សិតអាចទទួលបានឱកាសការងារដូចខាងក្រោម ៖

  • សហគ្រិនអន្តរជាតិ អ្នកប្រឹក្សាពីការវិនិយោគរូបិយវត្ថុបរេទស ឬទីប្រឹក្សាគោលនយោបាយគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ
  • បុគ្គលិកបម្រើការងារនៅតាមបណ្តាក្រុមហ៊ុនពហុជាតិ ទីភ្នាក់ងាររដ្ឋាភិបាល ក្រុមហ៊ុនពាណិជ្ជកម្មទទួលកម្រៃជើងសារ ឬអង្គការទំនាក់ទំនងពាណិជ្ជកម្មសាកល ដែលមានមុតតំណែងដូចជា អ្នកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ អ្នកគ្របគ្រងក្រុមហ៊ុន​សាជីវកម្ម អ្នកវិភាគពាណិជ្ជកម្មអន្តរជាតិ អ្នកគ្រប់គ្រងគម្រោងអាជីវកម្ម អ្នកអភិវឌ្ឍន៍អាជីវកម្ម នាយកប្រតិប្តិការអន្តរជាតិ អ្នកគ្រប់គ្រងផលិតផលអន្តរជាតិភ្នាក់ងារនាំចេញ-នាំចូល អ្នកកំណាងលក់បរទេស
  • គ្រូបង្រៀនផ្នែកធរុកិច្ចអន្តរជាតិ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និង ឯកជន។

៣. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (Program Leaning Outcomes: PLO)

បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញពាណិជ្ជកម្មអន្តរជាតិ និស្សិតទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដូចខាងក្រោម៖

ក. ចំណេះដឹង (Knowledge)

  • បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់
  • ប្រើប្រាស់ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ និងការងាររដ្ឋបាលនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
  • ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ។

ខ. ជំនាញក្នុងការគិត (Cognitive Skills)

  • ដោះស្រាយបញ្ហាពាណិជ្ជកម្មអន្តរជាតិដែលកើតមានឡើងក្នុងស្ថាន​ភាពប្រកួតប្រជែងដោយមានទំនុកចិត្ត សេចក្តីក្លាហាន ដោយចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់
  • ផ្តួចផ្តើមគំនិតនិងច្នៃប្រឌិតក្នុងការគ្រប់គ្រងពាណិជ្ជកម្មពហុជាតិ
  • វិភាគពីបរិស្ថានធុរកិច្ចសាកល និងតំបន់
  • ពន្យល់ពីសមាហរណកម្មសេដ្ឋកិច្ចតំបន់ នយោបាយ និងច្បាប់សំខាន់ៗដែលទាក់ទងទៅនឹងប្រតិបត្តិការធុរកិច្ចនៅក្នុងប្រទេសដទៃ
  • វិភាគពីស្ថានភាពទីផ្សារសាកល ដើម្បីសម្រេចចិត្តក្នុងការធ្វើធុរកិច្ចនាំចេញ-នាំចូល ។

គ. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)

  • អភិវឌ្ឍន៍សមត្ថភាពបុគ្គលតាមរយៈការសិក្សាស្រាវជ្រាវដើម្បីអនុវត្តការរងារក្នុងស្ថាប័នឲ្យបានរលូន
  • ធ្វើការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់សេដ្ឋកិច្ចនិងសង្គម និងការទទួលខុសត្រូវខ្ពស់
  • ប្រើប្រាស់ជំនាញអន្តរបុគ្គល និងការទទួខុសត្រូវខ្ពស់ ដើម្បីប្រាស្រ័យទាក់ទងជាមួយដៃគូដែលមានវប្បធម៌ផ្សេងគ្នា ។

ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

  • វិភាគនិងបកស្រាយទិន្នន័យនៃការគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ តាមរយៈការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ និង លើកជាដំណោះស្រាយដើម្បីសម្រួលដល់ការសម្រេចចិត្ត
  • ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។

៤. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

  • បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូលដែលទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា
  • បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាប័ត្រសមមូលដែលមានជំនាញមិនស្របគ្នាទៅនឹងកម្មវិធីសិក្សានៃមុខជំនាញដែលបេក្ខជនជ្រើសរើស បេក្ខជនត្រូវរៀនកម្មវិធីថ្នាក់ត្រៀមបរិញ្ញាបត្រជាន់ខ្ពស់ (Pre-Master Program) ចំនួន ៩ ក្រេឌីត និងប្រឡងបញ្ចប់ដោយជោគជ័យ
  • បេក្ខជន ត្រូវប្រឡងជ្រើសរើសចូលរៀនកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលរៀបចំដោយសាកលវិទ្យាល័យ និងទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ។ មុខវិជ្ជាសម្រាប់ប្រឡងជ្រើសរើសត្រូវបាន កំណត់ដោយសាកលវិទ្យាល័យ ។

៥. ចំនួនក្រេឌីត (Credit Accumulation)

កម្មវិធីសិក្សាបរិញ្ញាត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញពាណិជ្ជកម្មអន្តរជាតិ មានពីរប្រភេទ ៖

  • កម្មវិធីសិក្សាពេញម៉ោង មានរយៈពេលសិក្សា ២ ឆ្នាំ ស្មើ ៤ ឆមាស ។ ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាសមានរយៈពេល ១៥ សប្តាហ៍ ស្មើ ១២ ក្រេឌីត ដោយមិនរាប់បញ្ចូលការប្រឡង ។
  • កម្មវិធីសិក្សាមិនពេញម៉ោងមានរយៈពេលសិក្សា ២ ឆ្នាំ ទៅ ៣ ឆ្នាំ ស្មើនឹង ៧Terms ។ ឆ្នាំសិក្សាបែងចែកជា ៣ Terms ដែល ១ Term មានរយៈពេល ១២ សប្តាហ៍ ៦ ក្រេឌីត ដោយមិនរាប់បញ្ចូលការប្រឡង ។

ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ៤៦ ក្រេឌីត ដោយមិនរាប់បញ្ចូល Pre-Master ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.៥០។ 

៦. រចនាសម្ព័ន្ធកម្មវិធីសិក្សាសម្រាប់ការសរសេរនិក្ខេបបទ (Program Structure: Thesis Option)

៦.៣- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាពេញម៉ោង (Study Plan: Fulltime Study)

៦.៤- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាមិនពេញម៉ោង (Study Plan: Part-time Study)

៧. រចនាសម្ព័ន្ធកម្មវិធីសិក្សាសម្រាប់ការប្រឡងបញ្ចប់ការសិក្សា (Non-Thesis Option)

៧.៣- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាពេញម៉ោង (Study Plan: Fulltime Study)

៧.៤- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាមិនពេញម៉ោង (Study Plan: Part-time Study)