Home

Contents

facebook

Youtube

Political Sciences and International Relations for Master's Dregree

កម្មវិធីអប់រំសម្រាប់មុខជំនាញ វិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ

១. គោលបំណង (Program ​Aims)

កម្មវិធីសិក្សានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង សមត្ថភាព ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អក្នុងការងារផ្នែករដ្ឋបាលសាធារណៈ នៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការក្រៅរាជរដ្ឋាភិបាលស្របតាមបរិបទអាស៊ាន និងតំបន់ ។

២. ឱកាសការងារ

និស្សិតបញ្ចប់ការសិក្សានឹងអាចក្លាយទៅជាអ្នកដឹកនាំ ឬអ្នកបម្រើការងារនៅតាមស្ថាប័នរដ្ឋ អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ ក្រុមហ៊ុនឯកជនជាតិនិងអន្តរជាតិ និងគណៈបក្សនយោបាយ ព្រមទាំងសហគមន៍ជាតិ និងអន្តរជាតិនានា ដែលមានមុខតំណែង​ដូចជាប្រធានស្ថាប័ន សមាជិករដ្ឋសភា ព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាល ទីប្រឹក្សានយោបាយ ឯកអគ្គរាជទូត ឯកអគ្គកុងស៊ុល មន្ត្រីទូត មន្ត្រីកុងស៊ុល អគ្គលេខាធិការ មន្ត្រីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់ មន្ត្រីរាជការសាធារណៈ មន្ត្រីទំនាក់ទំនងសាធារណៈជាន់ខ្ពស់​ អ្នកប្រាជ្ញ អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និងអ្នកវិភាគឯករាជ្យ ព្រមទាំងកិច្ចការនានាពាក់ព័ន្ធទៅនឹងការងារខាងដឹកនាំនិងទំនាក់ទំនងជាដើម។

៣. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (Program Leaning Outcomes: PLO)

បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រសង្គម មុខជំនាញវិទ្យាសាស្ត្រនយោបាយ​ និងទំនាក់ទំនងអន្តរជាតិ និស្សិតទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដូចខាងក្រោម៖

ក- ចំណេះដឹង (Knowledge)

  • មូលដ្ឋានគ្រឹះនៃការដឹកនាំ គ្រប់គ្រង និងធ្វើការសម្រេចចិត្តខាងផ្នែកនយោបាយ និងទំនាក់ទំនងជាតិនិងអន្តរជាតិ នូវរាល់កិច្ចការរបស់ស្ថាប័នក្នុងប្រទេស និងស្ថាប័នអន្តរជាតិ។
  • បកស្រាយ និងប្រៀបធៀបនយោបាយ និងទំនាក់ទំនងអន្តរជាតិ ដូចជា ទំនាក់ទំនងការទូតការសហការ សហប្រិតបត្តិការ សមាហរណកម្ម និងការដោះស្រាយវិវាទ។
  • បង្ហាញនូវលក្ខណៈ និងឥទ្ធិពលនៃទំនាក់ទំនងជាតិ និងអន្តរជាតិដែលមានលក្ខណៈសេដ្ឋកិច្ច នយោបាយវិទ្យាសាស្ត្រ វប្បធម៌ និងសង្គម។
  • រៀបរាប់ពីព្រឹត្តិការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា និងទំនាក់ទំនងអន្តរជាតិនាអតីតកាល និងបច្ចុប្បន្ន។
  • ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ។

ខ- ជំនាញក្នុងការគិត (Cognitive Skills)

  • បកស្រាយទ្រឹស្តីនយោយបាយ និងច្បាប់ជាតិនិងអន្តរជាតិ ដូចជា វិទ្យាសាស្ត្រនយោបាយចិត្តសាស្ត្រនយោបាយ គណៈបក្សនយោបាយ  និងច្បាប់សាធារណៈជាតិនិងអន្តរជាតិ។
  • ពន្យល់អំពីដំណើរការនៃការរៀបចំសង្គម និងការភ្ជាប់ទំនាក់ទំនងគ្នានៅក្នុងសង្គម ដូចជាការរៀបចំគោលនយោបាយសាធារណៈ ការបង្កើតច្បាប់ ការទាមទារ ការទទួលស្គាល់ និងការទទួលខុសត្រូវរបស់ផ្នែកណាមួយនៃសង្គមពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ច សិទ្ធិ សេរីភាព បរិស្ថាន សុខភាព ការអប់រំ វប្បធម៌ ជំនឿសាសនា បទល្មើស និងការអភិវឌ្ឍ។
  • បកស្រាយ និងពន្យល់អំពីព្រឹត្តិការណ៍ និងដំណើរការនៃព្រឹត្តិការណ៍នយោយបាយ និងទំនាក់ទំនងជាតិនិងសាកលលោក ដោយប្រើប្រាស់វិធីសាស្ត្រវិភាគ និងត្រិះរិះពិចារណាប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ។
  • វិភាគ វាយតម្លៃ និងត្រួតពិនិត្យប្រកបដោយប្រសិទ្ធិភាពនូវបញ្ហានយោយបាយ បញ្ហាច្បាប់ និងបញ្ហាសង្គម ព្រមទាំងអាចផ្តល់ដំណោះស្រាយ និងការគិតដែលមានលក្ខណៈប្រាកដនិយមច្រើនបែប។
  • ស្រាវជ្រាវ បកស្រាយ និងប្រៀបធៀបផ្នែកវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិដូចជាការអត្ថាធិប្បាយ បរិមាធិប្បាយ និងបទវិចារណកិច្ចលើបញ្ហាសង្គមដោយឆ្លុះបញ្ចាំងរវាងកម្ពុជាទៅនឹងពិភពលោក។
  • វិភាគ ពិចារណា និងវាយតម្លៃ​ប្រកបដោយ​ហេតុផលខ្ពស់ និងដោះស្រាយរាល់​បញ្ហា​ប្រឈម​ស្របតាមការវិវឌ្ឍរបស់​ច្បាប់ សេដ្ឋកិច្ច និងសង្គម។
  • ប្រឹក្សា និងដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងច្បាប់ ដែលកើតមានឡើងក្នុងស្ថាប័ន ឬក្រៅស្ថាប័នរបស់ខ្លួនដោយមានទំនុកចិត្ត សេចក្តីក្លាហាន ដោយចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់ ។

គ- ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)

  • អនុវត្តការងារជាក់ស្តែងតាមរយៈការចុះកម្មសិក្សា និងកិច្ចការស្រាវជ្រាវនៅគ្រឹះស្ថានសាធារណៈ ឯកជន អង្គការមិនមែនរដ្ឋាភិបាល​ និងសហគមន៍នានា។
  • ធ្វើការងារដោយឯករាជ្យ ជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និងដោះស្រាយ​រាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់ច្បាប់ សេដ្ឋកិច្ច និងសង្គម ប្រកដោយការទទួលខុសត្រូវ​ខ្ពស់ ។
  • កំណត់ពីចំណុចខ្លាំង និងចំណុចខ្សោយនៃចំណេះដឹងនិងជំនាញរបស់ខ្លួន ហើយអភិវឌ្ឍសមត្ថភាពបន្តតាមរយៈការសិក្សាស្រាវជ្រាវ ឬការបន្តការសិក្សាថ្នាក់បណ្ឌិត ដើម្បីធានាប្រសិទ្ធភាពនៃអនុវត្តការរងារក្នុងស្ថាប័នឲ្យបានរលូន។
  • បង្ហាញវិចារណកិច្ចគតិយុត្តប្រកបដោយភាពសមហេតុផល ម៉ឺងម៉ាត់ និងមានក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងស្វែងរកការប្រឹក្សាយោបល់រាល់បញ្ហាចាំបាច់
  • ស្រាវជ្រាវដោយខ្លួនឯងអស់មួយជីវិត ស្វែងយល់ពីសង្គម និងកសាងឆន្ទៈខ្ពស់ក្នុងការចូលរួម​អភិវឌ្ឍ​សង្គមប្រកបដោយនិរន្តរភាព។

ឃ- ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

  • ប្រើប្រាស់ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ និងការងាររដ្ឋបាលនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ។
  • ប្រមូល គណនា វិភាគ បកស្រាយស្ថិតិ ឬព័ត៌មាន និងលើកជាដំណោះស្រាយដើម្បីជួយសម្រួលដល់ការសម្រេចចិត្ត ។
  • ធ្វើទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាពទាំងការនិយាយ ធ្វើបទបង្ហាញ និងសរសេរលិខិតបទដ្ឋានគតិយុត្ត លិខិតរដ្ឋបាល និងរបាយការណ៍លទ្ធផលស្រាវជ្រាវសារណា ឬកិច្ចការស្រាវជ្រាវតូចធំ។
  • ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បណ្ឌិត ។

៤. លក្ខខណ្ឌចូលរៀន

        សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ទទួលបេក្ខជន ដូចជានិស្សិតទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ មន្ត្រីរាជ​ការ​តាមស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ឲ្យចូលរៀនដោយមិនប្រកាន់ភេទ សញ្ជាតិ សាសនា និន្នាការនយោបាយ និងអាយុ​ ស្របតាមលក្ខខណ្ឌដូចខាងក្រោម ៖

  • ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូលដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា
  • បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូលដែលមានឯកទេសមិនស្របគ្នាទៅនឹង​កម្មវិធី​សិក្សា​នៃឯកទេសដែលបេក្ខជនជ្រើសរើស បេក្ខជនត្រូវរៀនកម្មវិធីថ្នាក់ត្រៀមបរិញ្ញាបត្រជាន់ខ្ពស់ (Pre-Master Program) ចំនួន ១២ ក្រឌីត និងប្រឡងបញ្ចប់ដោយជោគជ័យ
  • បេក្ខជនត្រូវប្រឡងជ្រើសរើសចូលរៀនកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលរៀបចំដោយសាកល
    វិទ្យាល័យ និង​ទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។ មុខវិជ្ជាសម្រាប់ប្រឡងជ្រើសរើស​ត្រូវបានកំណត់​ដោយ​សាកល​វិទ្យាល័យ។

៥. ចំនួនក្រេឌីត 

        កម្មវិធីសិក្សាពេញម៉ោងមានរយៈពេលសិក្សា ២ ឆ្នាំ ស្មើនឹង ៤ ឆមាស ។ ឆ្នាំសិក្សាបែងចែកជា ២ឆមាស ដែល១ឆមាសមានរយៈពេល ១៥សប្តាហ៍ ស្មើនឹង ១៥ក្រេឌីត ដោយមិនរាប់បញ្ចូលការប្រឡង ។

កម្មវិធីសិក្សាមិនពេញម៉ោងមានរយៈពេលសិក្សា ៧ Terms ស្មើនឹង ២ ឆ្នាំ។ ឆ្នាំសិក្សាបែងចែកជា ៣ Terms ដែល ១ Terms មានរយៈពេល ១២សប្តាហ៍ ស្មើនឹង ៦ក្រេឌីត ដោយមិនរាប់បញ្ចូលការប្រឡង​ ។

ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ៤៦ ក្រេឌីត ដោយមិនរាប់បញ្ចូល Pre-Master ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសុរប (GPA) យ៉ាងតិច ២.៥០ ។

៦. ផែនការសិក្សាដោយប្រឡងបញ្ចប់ការសិក្សា