Home

Contents

facebook

Youtube

Bachelor of Science in Telecommunication Technology

កម្មវិធីអប់រំសម្រាប់មុខជំនាញ បច្ចេកវិទ្យាទូរគមនាគមន៍

១. គោលបំណង (Program Objective)

កម្មវិធីសិក្សានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង សមត្ថភាព ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អក្នុងការគ្រប់គ្រងបច្ចេកវិទ្យាទូរគមនាគមន៍ នៅតាមបណ្តា
ស្ថាប័នរដ្ឋ ឯកជន និងអង្គការក្រៅរាជរដ្ឋាភិបាលស្របតាមបរិបទអាស៊ាន និងតំបន់ ។

២. ឱកាសការងារ (Job Opportunity)

ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មុខជំនាញបច្ចេកវិទ្យាទូរគមនាគមន៍ ​ និស្សិតអាចទទួលបាន ឱកាសការងារដូចខាងក្រោម ៖

  • បម្រើការងារផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍នៅក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលដែលមានមុខតំណែង ដូចជា អ្នកគ្រប់គ្រងបច្ចេកវិទ្យាទូរគមនាគមន៍ អ្នកគ្រប់គ្រងបណ្តាញ Network អ្នកជំនាញប្រព័ន្ធសុវត្ថភាពព័ត៌មានវិទ្យា អ្នកជំនាញផ្នែកប្រព័ន្ធ Wireless, VoIP, Broadband
  • គ្រូបង្រៀនផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និង ឯកជន។

៣. ផលសម្រេចរំពឹងទុក (Expected Leaning Outcome)

បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មុខជំនាញបច្ចេកវិទ្យាទូរគមនាគមន៍​ និស្សិតទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដូចខាងក្រោម៖

- ចំណេះដឹង (Knowledge)

  • បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់
  • ប្រើប្រាស់ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ និងការងាររដ្ឋបាលនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
  • ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ។

- ជំនាញក្នុងការគិត (Cognitive Skills)

  • ដោះស្រាយបញ្ហាការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគមន៍ដែលកើតមានឡើងក្នុងស្ថាប័ន ឬផ្នែករបស់ខ្លួនដោយមានទំនុកចិត្ត សេចក្តីក្លាហាន ដោយចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់
  • ផ្តួចផ្តើមគំនិតនិងច្នៃប្រឌិតក្នុងការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគមន៍ និងកម្មវិធី តាមបណ្តាសហគ្រាស ក្រុមហ៊ុន សាលារៀន ផ្សារទំនើប ស្ថាប័នរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល
  • ប្រមូល គណនា វិភាគ បកស្រាយស្ថិតិ ឬព័ត៌មាន និងលើកជាដំណោះស្រាយដើម្បីជួយសម្រួលដល់ការសម្រេចចិត្ត ។

- ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)

  • អភិវឌ្ឍន៍សមត្ថភាពបុគ្គលតាមរយៈការសិក្សាស្រាវជ្រាវដើម្បីអនុវត្តការរងារក្នុងស្ថាប័នឲ្យបានរលូន
  • ធ្វើការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់សេដ្ឋកិច្ចនិងសង្គម និងការទទួលខុសត្រូវខ្ពស់
  • ប្រតិបត្តិការងារផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ក្នុងក្រុមហ៊ុន និងសហគ្រាសពាណិជ្ជកម្មប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ។

- ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information  Technology and Communication)

  • គ្រប់គ្រងបណ្តាញកុំព្យូទ័រ នៅក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
  • គ្រប់គ្រងប្រព័ន្ធ Wireless, VoIP និង Broadband តាមបណ្តាស្ថាប័ន ទូរគមនាគមន៍ផ្សេងៗ
  • គ្រប់គ្រងប្រព័ន្ធសុវត្ថភាព ក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
  • ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។

៤. លក្ខខណ្ឌចូលរៀន

  • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
  • បេក្ខជនត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលរៀបចំដោយសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ព្រមទាំងមានការត្រួតពិនិត្យនិងទទួល​ស្គាល់​​ដោយក្រសួង អប់រំ យុវជន និងកីឡា។ ក្នុងករណីបេក្ខជនធ្លាក់លើមុខវិជ្ជាណាមួយក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ ២០០២ ត្រូវប្រឡងជ្រើសរើសចូលរៀន
  • បេក្ខជនមានបរិញ្ញាបត្ររងបច្ចេកទេសនិងវិជ្ជាជីវៈ (កម្រិត ៥) ឬ បរិញ្ញាបត្ររង អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី​ ៣ ឆមាសទី ១ បានដោយរៀនបន្ថែមចំនួន ៦ ក្រឌីត ។

៥. ចំនួនក្រេឌីត 

កម្មវិធីសិក្សាបរិញ្ញាត្រវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មុខជំនាញបច្ចេកវិទ្យាទូរគមនាគមន៍ ត្រូវសិក្សារយៈពេល ៤ ឆ្នាំស្មើ ៨ ឆមាស។ ១ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាស​មានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការ​សិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ១៣៨ ក្រេឌីត ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.០០ ។ 

៦. ផែនការសិក្សា (Study Plan)