Home

Contents

facebook

Youtube

Master of Science in Civil Engineering

កម្មវិធីអប់រំសម្រាប់មុខជំនាញ វិស្វកម្មសំណង់ស៊ីវិល

១. គោលបំណង (Program Objective)

កម្មវិធីសិក្សានេះ បង្កើតឡើងក្នុងគោលបំណងពង្រីកចំណេះដឹង ចំណេះធ្វើ និងជំនាញវិស្វកម្មសំណង់ស៊ីវិលដើម្បីឲ្យនិស្សិតក្លាយជាអ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យាមានសមត្ថភាពពេញលេញ មានការជឿជាក់ និងអាចពឹងផ្អែកលើខ្លួនឯងផ្ទាល់ ដោយមានគំនិតច្នៃប្រឌិតក្នុងការគ្រប់គ្រង  និងអនុវត្តន៍ផែនការដោយជោគជ័យ ស្របតាមស្ថានការណ៍ជាក់ស្តែង និងអាចធ្វើការសិក្សាស្រាវជ្រាវដោយខ្លួនឯង ។ 

២. ឱកាសការងារ (Job Opportunity)

ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមុខជំនាញវិស្វកម្មសំណង់ស៊ីវិល​ និស្សិតអាចទទួលបាន ឱកាសការងារដូចខាងក្រោម ៖

  • បម្រើការងារផ្នែកវិស្វកម្មសំណង់ស៊ីវិល នៅក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលដែលមានមុខតំណែង ដូចជា អ្នករៀបចំគម្រោង និងអនុវត្តផែនការសាងសង់
  • អ្នកគ្រប់គ្រងគម្រោងសាងសង់ធំៗតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
  • អ្នកប្រឹក្សាយោបល់លើផ្នែកវិស្វកម្មសំណង់ស៊ីវិលសម្រាប់ក្រុមហ៊ុនសាងសង់ផ្សេងៗ
  • អ្នកស្រាវជ្រាវនិងវិភាគ និងរៀបចំយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងគម្រោងសាងសង់ផ្សេងៗ
  • គ្រូបង្រៀនផ្នែកវិស្វកម្មសំណង់ស៊ីវិលនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និង ឯកជន ។

៣. ផលសម្រេចរំពឹងទុក (Expected Leaning Outcome)

បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មុខជំនាញវិស្វកម្មសំណង់ស៊ីវិល​ និស្សិត ទទួលបានសមត្ថភាពដូចខាងក្រោម  ៖

៣.១- ចំណេះដឹង (Knowledge)

  • ពន្យល់ពីដំណើរការនៃប្រព័ន្ធកុំព្យូទ័រ
  • ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន អង្គការជាតិ និងអន្តរជាតិ ។

៣.២- ជំនាញក្នុងការគិត (Cognitive Skills)

  • វិភាគ រៀបចំ និងបង្កើតគម្រោងកម្មសាងសង់សម្រាប់ស្ថាប័នរដ្ឋ ឯកជន អង្គការជាតិ និងអន្តរជាតិ ។

៣.៣- ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and  Responsibilities)

  • ធ្វើការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់សេដ្ឋកិច្ចនិងសង្គម និងការទទួលខុសត្រូវខ្ពស់ចំពោះការងារ
  • ប្រតិបត្តិការងារនៅក្នុងក្រុមហ៊ុនសាងសង់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ។

៣.៤- ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

  • គ្រប់គ្រងក្រុមហ៊ុនសំណង់តាមបណ្តាក្រុមហ៊ុនសំណង់ឯកជន
  • គ្រប់គ្រងគម្រោងសាងសង់ធំៗតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
  • រៀបចំ និងគ្រប់គ្រងការស្រាវជ្រាវផ្នែកវិស្វកម្មសំណង់ស៊ីវិល    
  • ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បណ្ឌិត ។

៤. លក្ខខណ្ឌចូលរៀន

  • បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូលដែលទទួលស្គាល់ដោយក្រសួង អប់រំយុវជន និងកីឡា
  • បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាប័ត្រសមមូលដែលមានជំនាញមិនស្របគ្នាទៅនឹងកម្មវិធីសិក្សានៃមុខជំនាញដែលបេក្ខជនជ្រើសរើស បេក្ខជនត្រូវរៀនកម្មវិធីថ្នាក់ត្រៀមបរិញ្ញាបត្រជាន់ខ្ពស់ (Pre-Master Program) ចំនួន ៩ ក្រេឌីត និងប្រឡងបញ្ចប់ដោយជោគជ័យ
  • បេក្ខជន ត្រូវប្រឡងជ្រើសរើសចូលរៀនកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលរៀបចំដោយ
    សាកលវិទ្យាល័យ និងទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ។ មុខវិជ្ជាសម្រាប់ប្រឡងជ្រើសរើសត្រូវបាន កំណត់ដោយសាកលវិទ្យាល័យ ។

៥. ចំនួនក្រេឌីត 

កម្មវិធីសិក្សាបរិញ្ញាត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញគ្រប់គ្រង មានពីរប្រភេទ ៖

  • កម្មវិធីសិក្សាពេញម៉ោង មានរយៈពេលសិក្សា ២ ឆ្នាំ ស្មើ ៤ ឆមាស ។ ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាសមានរយៈពេល ១៥ សប្តាហ៍ ស្មើ ១២ ក្រេឌីត ដោយមិនរាប់បញ្ចូលការប្រឡង ។
  • កម្មវិធីសិក្សាមិនពេញម៉ោងមានរយៈពេលសិក្សា ២ ឆ្នាំ ទៅ ៣ ឆ្នាំ ស្មើនឹង ៧Terms ។ ឆ្នាំសិក្សាបែងចែកជា ៣ Terms ដែល ១ Term មានរយៈពេល ១២ សប្តាហ៍ ៦ ក្រេឌីត ដោយមិនរាប់បញ្ចូលការប្រឡង ។

ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ៤៦ ក្រេឌីត ដោយមិនរាប់បញ្ចូល Pre-Master ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.៥០។ 

៦. រចនាសម្ព័ន្ធកម្មវិធីសិក្សាសម្រាប់ការសរសេរនិក្ខេបបទ (Thesis Option)

៦.១- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាពេញម៉ោង

៦.២- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាមិនពេញម៉ោង

៧. រចនាសម្ព័ន្ធកម្មវិធីសិក្សាសម្រាប់ការប្រឡងបញ្ចប់ការសិក្សា (Non-Thesis Option)

៧.១- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាពេញម៉ោង

៧.២- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាមិនពេញម៉ោង