Home

Contents

facebook

Youtube

មូលនិធិសប្បុរសធម៏ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ

កម្មវិធីស្តីពី

មូលនិធិសប្បុរសធម៌ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ 

       មូលនិធិសប្បុរសធម៌សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បានសហការជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា និង​​​​​មន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប ក្នុងការកៀងគរមូលនិធិ ដើម្បីគាំទ្រដល់មន្ទីរពេទ្យ គន្ធបុប្ផា និងមន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប សម្រេច​​​ឲ្យបានចំនួន ៥០,០០០ (ប្រាំម៉ឺនដុល្លារអាមេរិកគត់) តាមផែនការដែល​បាន​គ្រោង​ទុក។ ការរៀបចំ​មូលនិធិសប្បុរសធម៌​របស់​សាកល​វិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ប្រចាំឆ្នាំ ២០១៩ ដោយ​អនុវត្ត​តាម ការកៀងគរ​ក្រោម​រូបភាពមួយចំនួនដូចជា៖ ការកៀងគរ​មូលនិធិ​​តាមទីសាធារណៈ​ដោយក្រុមនិស្សិត​ស្ម័គ្រចិត្ត ការ​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៌កីឡា ការរាំជាចង្វាក់ប្រពៃណី ការ​ប្រគុំ​តន្ត្រី​សប្បុរសធម៌​តាមរយៈ​ការលក់​សំបុត្រ​ចូល​ទស្សនា ការបង្កើត​ឲ្យ​មាន​ផ្សារ​​ប្រតិដ្ឋសម្រាប់និស្សិត និងការបរិច្ចាគ​តាម​អនឡាញ ជាដើម។

          ការរៀបចំបង្កើតឲ្យមានព្រឹត្តិការណ៍កីឡា (ដើរថ្មើរជើង) នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ដោយ​​ធ្វើ​ដំណើរ​ចេញពីសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ឆ្លងកាត់ផ្លូវលោកតាណឺយ កាត់តាមផ្សារលើ ឆ្ពោះ​ទៅ​កាន់​មន្ទីរ​​ពេទ្យ គន្ធបុប្ផា និងមន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប និងធ្វើដំណើរត្រលប់មកសាកលវិទ្យាល័យវិញ។ ព្រឹត្តិការណ៌​​មួយ​នេះ រៀបចំជាក្បួនដង្ហែរ ដោយមានការចូលរួមពីសាធារណៈជនទូទៅ អមជាមួយការកៀងគរ​មូល​​និធិ​តាមដង​ផ្លូវ​ពី​ក្រុមនិស្សិតស្ម័គ្រចិត្ត និងរបាំឆាំយ៉ាំ​ផង​ដែរ។ ការរៀបចំជាក្បួនដង្ហែរ ក្រោមរូបភាពជាព្រឹត្តិការណ៌​កីឡា​នេះ និង​ប្រារព្វ​ឡើង​ក្រោមប្រធានបទ “រួមគ្នាវិនិយោគលើសុខភាពមាតា ទារក និងកុមារ ដែលជាសក្តានុពលរបស់​ប្រទេសជាតិ​នាពេលអនាគត​” ។