Home
All Conference & Events
សារលិខិតអបអរសាទរ នៅក្នុងឱកាសខួបលើកទី ១០២ ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា ឆ្នាំ ២០១៣

Contents

facebook

Youtube

សារលិខិតអបអរសាទរ នៅក្នុងឱកាសខួបលើកទី ១០២ ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា ឆ្នាំ ២០១៣

    នៅក្នុងឱកាសខួបលើកទី​១០២ ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា ឆ្នាំ ២០១៣(៨ មីនា ១៩១០-៨ មីនា ២០១៣) ក្រោមប្រធាន “សិទ្ធិស្មើគ្នា ឱកាសដូចគ្នា ដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍” ក្នុងគោលបំណងជម្រុញឲ្យមាន ការ យកចិត្តទុកដាក់​លើកកម្ពស់ និងឱកាសចូលរួមរបស់ស្ត្រី និងយុវនារីឲ្យស្មើ និងដូចគ្នាជាមួយបុរសនៅគ្រប់ វិស័យជាពិសេសក្នុងតួនាទីធ្វើសេចក្ដីសម្រេច ដើម្បីឲ្យស្ត្រី និងយុវនារីអាចជួយសម្រាលបន្ទុកគ្រួសារ សង្គម និងរួមចំណែកពន្លឿនកិច្ចអភិវឌ្ឍន៍ប្រទេស។

    នៅក្នុងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លានេះ តាងនាមឲ្យសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ទាំងមូល និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមសម្ដែងនូវអំណរសាទរឥតឧបមា និងសូមបួងសួងដល់ទេវតាថែរក្សាទឹកដីនៃព្រះរាជា ណាចក្រកម្ពុជា ឫទ្ធីតេជៈបារមី ព្រះឥន្ទ ព្រះព្រហ្ម វត្ថុស័ក្កសិទ្ធិ ទាំងឡាយក្នុងលោក គុណបុណ្យព្រះរតន ត្រ័យកែវទាំងបី ឫទ្ធីបារមីខ្លាំងក្លា ព្រះអង្គចេក ព្រះអង្គចម បុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហា ក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ពិសេសបុណ្យបារមីនៃដួងព្រះ វិញ្ញាណក្ខន្ធព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋសូមព្រះអង្គតាមជួយថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យជូនដល់គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និស្សិត និងដៃគូសហប្រតិបត្តិការជាតិនិងអន្តរជាតិនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍ អេយសៀ ទាំងអស់ប្រកបដោយសុខភាពបរិបូណ៌ បញ្ញាវាងវៃ កំលាំងខ្លាំងក្លា អាយុយឺនយូរ ព្រមទាំងសម ប្រកបដោយ ព្រះពុទ្ធពរទាំងបូនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ។

         

    សូមគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតទទួលនូវការស្រលាញ់រាប់អានដ៏ស្មោះស្ម័គ្រ អំពីខ្ញុំ ។