Home
All Conference & Events
ការទទួលស្គាល់ការផ្តល់សេវាអប់រំ “តាមប្រព័ន្ធអេឡិចត្រូនិក” របស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ

Contents

facebook

Youtube

ការទទួលស្គាល់ការផ្តល់សេវាអប់រំ “តាមប្រព័ន្ធអេឡិចត្រូនិក” របស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ

ការទទួលស្គាល់ការផ្តល់សេវាអប់រំ “តាមប្រព័ន្ធអេឡិចត្រូនិក” របស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ

កម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិករបស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ត្រូវបានគាំទ្រ និងទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈលិខិតលេខ ៣៣៩៣ អយក.ឧស ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដោយក្រសួងអប់រំ យុវជន និងកីឡា បានពិនិត្យឃើញថា សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បានយកចិត្តទុកដាក់នៅក្នុងការចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់ក្រសួង ដើម្បីជាប្រយោជន៍ដល់ការសិក្សារៀនសូត្ររបស់និស្សិតនាពេលបច្ចុប្បន្ន និងអនាគត។

 

ដើម្បីធានាគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិកនេះ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បានរៀបចំកម្មវិធីសម្រាប់ការបណ្តុះបណ្តាលអនឡាញដែលនិស្សិត និងសាស្រ្តាចារ្យអាចធ្វើអន្តរសកម្ម ក្នុងការបង្រៀន និងសិក្សា ព្រមទាំងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សារបស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ (University of South-East Asia Learning Management System- USEA LMS) ដើម្បីគ្រប់គ្រង តាមដាន និងវាយតម្លៃការសិក្សារបស់និស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ស្របតាមកាលវិភាគសិក្សា និងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យ សំដៅផ្ដល់ចំណេះដឹង និងជំនាញជូននិស្សិតឱ្យមានសមត្ថភាពពេញលេញ។