Home
All Conference & Events
អបអរសាទរទិវាជាតិអំណានលើកទី០៧ ក្រោមប្រធានបទ អំណានជួយលើកកម្ពស់គុណភាពជីវិត ក្នុងសង្គមឌីជីថល។

Contents

Facebook

Youtube


អបអរសាទរទិវាជាតិអំណានលើកទី០៧ ក្រោមប្រធានបទ អំណានជួយលើកកម្ពស់គុណភាពជីវិត ក្នុងសង្គមឌីជីថល។
    អបអរសាទរទិវាជាតិអំណានលើកទី០៧ ក្រោមប្រធានបទ អំណានជួយលើកកម្ពស់គុណភាពជីវិត ក្នុងសង្គមឌីជីថល។ ក្នុងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នេះទិវាជាតិអំណានលើកទី៧ ត្រូវបានធ្វើឡើងដោយផ្ទាល់នៅក្នុងបរិវេណសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ដែលបានសហការរៀបចំដោយមហាវិទ្យាល័យ សិល្បៈ មនុស្សសាស្រ្ត និងអប់រំ បណ្ណាល័យអាមេរិក និងមណ្ឌលព័ត៌មានសាធារណៈ របស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ។
ក្នុងនោះផងដែរ និស្សិតមកពីមហាវិទ្យាល័យផ្សេងៗ រួមមានមហាវិទ្យាល័យ សិល្បៈ មនុស្សសាស្រ្ត និងអប់រំ បានរៀបចំកម្មវិធីប្រឡងប្រណាំង អានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ច្រៀងនូវចម្រៀង និងលេងចាប៉ីដងវែង ដើម្បីជាការអបអរសាទរទិវានេះផងដែរ។ ដោយឡែក មហាវិទ្យាល័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានរៀនរៀបចំឲ្យមានកម្មវិធីប្រកួតប្រជែងគូរគំនូររបស់និស្សិតដែលកំពុងសិក្សាជំនាញស្ថាបត្យកម្មផងដែរ។ 
    សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បានរួមចំណែកក្នុងការបង្កើតឲ្យមានកម្មវិធីនេះឡើងក្នុងគោលបំណងបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ស្មូតកំណាព្យ និងការតែងនិពន្ធ រួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្ស និស្សិត ព្រមទាំងលើកកម្ពស់រក្សាគុណតម្លៃកេរដំណែលរបស់មនុស្សជាតិ។