ទំព័រដើម
President's Message

មាតិកា

facebook

Youtube

សាររបស់សាកលវិទ្យាធិការ
   
     សួស្តីប្អូនៗទាំងអស់គ្នា ខ្ញុំសង្ឃឹមថាប្អូនៗពិតជាមានសេចក្តីសុខសប្បាយយ៉ាងពិតប្រាកដ!ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងឧស្សាហ៍ព្យាយាមរៀនសូត្រអស់រយៈពេល ១២ឆ្នាំ ប្រកបដោយជោគជ័យ។ ទោះបីជាមានការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩នៅក្នុងឆ្នាំសិក្សា២០១៩-២០២០ បានធ្វើឱ្យប៉ះពាល់លើគ្រប់វិស័យក៏ដោយក៏ការសិក្សារបស់ប្អូនៗនៅតែបន្តដំណើរឆ្ពោះទៅមុខជានិច្ចដោយអនុវត្តវិធានសិក្សានៅតាមផ្ទះដោយប្រើប្រាស់ប្រព័ន្ធសិក្សាពីចម្ងាយឬប្រព័ន្ធអេឡិចត្រូនិក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំយុវជន និងកីឡា។ ខ្ញុំជឿជាក់យ៉ាងមុតមាំថានៅក្នុងកាលៈទេសៈដ៏លំបាកនេះ ប្អូនៗសិស្សានុសិស្ស ពិតជាខិតខំ ប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីទទួលបានចំណេះដឹង និងបំណិនគ្រប់មុខវិជ្ជា ព្រមទាំងទទួលបានជោគជ័យលើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំសិក្សានេះ។ ទន្ទឹមនឹងនេះ ខ្ញុំយល់ឃើញថា ដើម្បីធានាការអភិវឌ្ឍជីវិតប្រកបដោយជោគជ័យ និងសម្រេចក្ដីស្រមើស្រមៃរបស់ប្អូនៗ ព្រមទាំងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិរបស់យើង ប្អូនៗគួរតែជ្រើសរើសសាកលវិទ្យាល័យបន្តការសិក្សាឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានជំនាញផ្នែករឹង (Technical Skills) និងជំនាញផ្នែកទន់ (Soft Skills) ព្រមទាំងមានសមត្ថភាពភាសាអង់គ្លេស ភាសាចិន បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) និងមានឥរិយាបថល្អ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាតិ និងអន្តរជាតិ ហើយសាកលវិទ្យាល័យដែលត្រូវជ្រើសរើសនោះគឺជាសាកលវិទ្យាល័យដែលមានការទទួលស្គាល់គុណភាពអប់រំថ្នាក់ជាតិ និងអាស៊ាន ។  ជាទីបញ្ចប់នេះ តាងនាមឱ្យសាកលវិទ្យាល័យ សៅស៍អីុសថ៍អេយសៀ និងខ្លួនខ្ញុំផ្ទាល់ សូមបួងសួងវត្ថុស័ក្តសិទ្ធិក្នុងលោក និងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងទេវតាឆ្នាំថ្មី សូមប្រសិទ្ធិពរជ័យសិរីសួស្ដីជ័យមង្គលវិបុលសុខ កម្លាំងពលំមាំមួន និងបញ្ញាញាណភ្លឺថ្លាដល់ប្អូនៗជាពិសេសសូមឱ្យប្អូនៗទទួលបានជោគជ័យលើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០១៩-២០២០ នេះ ។ 
សាកលវិទ្យាធិការ
បណ្ឌិត មាន សុធី