ទំព័រដើម
About USEA
Vision & Mission

មាតិកា

facebook

Youtube

ចក្ខុវិស័យ និងបេសកកម្ម

១. ចក្ខុវិស័យ (VISION)

     សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលធ្វើការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាព
ពេញលេញ និងមានឥរិយាបថល្អ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ​អាស៊ាន និងតំបន់ ព្រមទាំងមានការទទួលស្គាល់ថ្នាក់ជាតិ និងអន្តរជាតិ ។

២. បេសកកម្ម (MISSION)

     កសាងប្រព័ន្ធអប់រំកម្រិតឧត្តមសិក្សាប្រកបដោយគុណភាព ដើម្បីផ្តល់ចំណេះដឹង ចំណេះធ្វើ ជំនាញផ្នែករឹង (Hard Skill) ជំនាញ ផែ្នកទន់(Soft Skill) មានឥរិយាបថល្អ ព្រមទាំងស្រលាញ់វប្បធម៌ជាតិដល់អ្នកសិក្សាគ្រប់កម្រិតឲ្យមានសមត្ថភាពពេញលេញឆ្លើយតប ទៅនឹងតម្រូវការទីផ្សារការងារអាស៊ាន និងតំបន់ ដែលឲ្យពួកគេអាចធ្វើការងារ និងរស់នៅក្នុងយុគសម័យសាកលភាវូបនីយកម្ម និងសង្គម ពុទ្ធិ ។

៣. តម្លៃស្នូល (CORE VALUE = USEA)

៣.១- ជំនាញ (Skills)

 • ចំណេះដឹងទូលំទូលាយ ជំនាញផ្នែករឹង និងផ្នែកទន់ច្បាស់លាស់ (Broad Knowledge, Technical Skills and Soft Skills)
 • នវានុវត្តភាព និងការបង្កើតថ្មី់ (Innovation and Creativity)
 • ការស្រាវជ្រាវ និងសិក្សាដោយខ្លួនឯងពេញមួយជីវិត (Research and Lifelong Learning)
 • ទំនុកចិត្តលើខ្លួនឯង (Self-Confidence)

៣.២- ឧត្តមភាព (Excellence)

 • គុណភាពការងារ បង្រៀន សិក្សា និងស្រាវជ្រាវ (Quality of Working, Teaching, Learning and Research)
 • សុច្ចរិតភាព និងគុណធម៌ (Integrity and Virtue)
 • ការទទួលខុសត្រូវ និងគណនេយ្យភាព (Responsibility and Accountability)
 • ការប្រាស្រ័យទាក់ទងបើកចំហ និងចេះធ្វើការជាក្រុម (Communication and Teamwork)

៣.៣- សង្គម  (Social) 

 • មនសិការជាតិ (National Consciousness)
 • ការចូលរួមសកម្មភាពសង្គម (Social Activities)
 • ការថែរក្សាវប្បធម៌ជាតិ (Cultural Affection)
 • ការថែរក្សាបរិស្ថាន (Environment Conservation)