ទំព័រដើម

មាតិកា

facebook

Youtube

បរិញ្ញាបត្រវិទ្យាសាស្ត្រសង្គម ឯកទេសវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ

កម្មវិធីអប់រំសម្រាប់មុខជំនាញ វិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ

១. គោលបំណង (Program Aims)

កម្មវិធីសិក្សានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង សមត្ថភាព ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អក្នុងការងារផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលស្របតាមបរិបទអាស៊ាន និងតំបន់ ។

២. ឱកាសការងារ (Job Opportunity)

និស្សិតបញ្ចប់ការសិក្សានឹងអាចក្លាយទៅជាអ្នកដឹកនាំ ឬអ្នកបម្រើការងារនៅតាមស្ថាប័នរដ្ឋ អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ ក្រុមហ៊ុនឯកជនជាតិនិងអន្តរជាតិ និងគណៈបក្សនយោបាយ ព្រមទាំងសហគមន៍ជាតិនិងអន្តរជាតិនានា ដែលមានមុខតំណែងដូចជាប្រធានស្ថាប័ន សមាជិករដ្ឋសភា ព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាល ទីប្រឹក្សានយោបាយ ឯកអគ្គរាជទូត ឯកអគ្គកុងស៊ុល មន្ត្រីទូត មន្ត្រីកុងស៊ុល
អគ្គលេខាធិការ មន្ត្រីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់ មន្ត្រីរាជការសាធារណៈ មន្ត្រីទំនាក់ទំនងសាធារណៈជាន់ខ្ពស់ សាស្ត្រាចារ្យ និងអ្នកវិភាគឯករាជ្យ ព្រមទាំងកិច្ចការនានាពាក់ព័ន្ធទៅនឹងការងារខាងទំនាក់ទំនងជាដើម។

៣. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (Program Leaning Outcomes : PLO)

បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ មុខជំនាញវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ និស្សិតទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដូចខាងក្រោម៖

ក. ចំណេះដឹង (Knowledge)

  • បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់
  • ពន្យល់ពីប្រព័ន្ធនយោបាយ ច្បាប់ និងការគ្រប់គ្រងរដ្ឋបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅលើពិភពលោក
  • រៀបរាប់ពីព្រឹត្តិការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក និងទំនាក់ទំនងអន្តរជាតិនាអតីតកាលនិងបច្ចុប្បន្ន
  • ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ។

ខ. ជំនាញក្នុងការគិត (Cognitive Skills)

  • បកស្រាយ និងប្រៀបធៀបនយោបាយ និងទំនាក់ទំនងអន្តរជាតិ ដូចជា ទំនាក់ទំនងការទូតការសហការ សហប្រិតបត្តិការ សមាហរណកម្ម និងការដោះស្រាយវិវាទដើម
  • បកស្រាយទ្រឹស្តីនយោយបាយ និងច្បាប់ជាតិនិងអន្តរជាតិដូចជា វិទ្យាសាស្ត្រនយោបាយចិត្តសាស្ត្រនយោបាយ គណៈបក្សនយោបាយ  និងច្បាប់សាធារណៈជាតិនិងអន្តរជាតិ
  • បង្ហាញនូវលក្ខណៈនៃទំនាក់ទំនងជាតិ និងអន្តរជាតិដែលមានលក្ខណៈសេដ្ឋកិច្ច នយោបាយ វិទ្យាសាស្ត្រ វប្បធម៌ និងសង្គម
  • ពន្យល់អំពីដំណើរការនៃការរៀបចំសង្គម និងការភ្ជាប់ទំនាក់ទំនងគ្នានៅក្នុងសង្គម ដូចជាការរៀបចំគោលនយោបាយសាធារណៈ ការបង្កើតច្បាប់ ការទាមទារ ការទទួលស្គាល់ និងការទទួលខុសត្រូវរបស់ផ្នែកណាមួយនៃសង្គមពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ច សិទ្ធិសេរីភាព បរិស្ថាន សុខភាព ការអប់រំ វប្បធម៌ ជំនឿសាសនា បទល្មើស និងការអភិវឌ្ឍជាដើម
  • ស្រាវជ្រាវ បកស្រាយ និងប្រៀបធៀបផ្នែកនយោបាយ ដូចជាការអត្ថាធិប្បាយច្បាប់ បរិមាធិប្បាយច្បាប់ ករណីសិក្សាច្បាប់ និងវិចារណកិច្ចលើវិវាទដោយឆ្លុះបញ្ចាំងនឹងច្បាប់
  • វិភាគ ពិចារណា និងវាយតម្លៃ​ប្រកបដោយ​ហេតុផលខ្ពស់ និងដោះស្រាយរាល់​បញ្ហា​ប្រឈម​ស្របតាមការវិវឌ្ឍរបស់​ច្បាប់ សេដ្ឋកិច្ច និងសង្គម
  • ប្រឹក្សា និងដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងនយោបាយ ទំនាក់ទំនងអន្តរជាតិ និងច្បាប់ ដែលកើតមានឡើងក្នុងស្ថាប័ន ឬក្រៅស្ថាប័នរបស់ខ្លួនដោយមានទំនុកចិត្ត សេចក្តីក្លាហាន ដោយចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់ ។

គ. ​ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and ​    Responsibilities)

  • ធ្វើការងារដោយឯករាជ្យ ជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់ច្បាប់ សេដ្ឋកិច្ច និងសង្គម ប្រកដោយការទទួលខុសត្រូវខ្ពស់ ។
  • កំណត់ពីចំណុចខ្លាំង និងចំណុចខ្សោយនៃចំណេះដឹងនិងជំនាញរបស់ខ្លួន ហើយអភិវឌ្ឍន៍សមត្ថភាពបន្តតាមរយៈការសិក្សាស្រាវជ្រាវ ឬការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដើម្បីធានាប្រសិទ្ធភាពនៃអនុវត្តការរងារក្នុងស្ថាប័នឲ្យបានរលូន។
  • បង្ហាញវិចារណកិច្ចគតិយុត្តប្រកបដោយភាពសមហេតុផល ម៉ឺងម៉ាត់ និងមានក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងស្វែងរកការប្រឹក្សាយោបល់រាល់បញ្ហាចាំបាច់។

ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information       Technology and Communication)

  • ប្រើប្រាស់ភាសាអង់គ្លេស ភាសាចិន និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ និងការងាររដ្ឋបាលនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ។
  • ប្រមូល គណនា វិភាគ បកស្រាយស្ថិតិ ឬព័ត៌មាន និងលើកជាដំណោះស្រាយដើម្បីជួយសម្រួលដល់ការសម្រេចចិត្ត ។
  • ធ្វើទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាពទាំងការនិយាយ ធ្វើបទបង្ហាញ និងសរសេរលិខិតបទដ្ឋានគតិយុត្ត លិខិតរដ្ឋបាល និងរបាយការណ៍លទ្ធផលស្រាវជ្រាវសារណា ឬកិច្ចការស្រាវជ្រាវតូចធំ។

៤. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

  • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
  • បេក្ខជនត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលរៀបចំដោយ សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ព្រមទាំងមានការត្រួតពិនិត្យនិងទទួល​ស្គាល់​​ដោយក្រសួង អប់រំ យុវជន និងកីឡា។ ក្នុងករណីបេក្ខជនធ្លាក់លើមុខវិជ្ជាណាមួយក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ ២០០២ ត្រូវប្រឡងជ្រើសរើសចូលរៀន ។

៥. ចំនួនក្រេឌីត (Credit Accumulation)

កម្មវិធីសិក្សាបរិញ្ញាត្រវិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ មុខជំនាញ វិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ ត្រូវសិក្សារយៈពេល ៤ ឆ្នាំស្មើ ៨ ឆមាស។ ១ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាស​មានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការ​សិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ១២៦ ក្រេឌីត ដោយមិនរាប់បញ្ចូលភាសាចិន ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.០០ ។ 

៦. ផែនការសិក្សា (Study Plan)