ទំព័រដើម

មាតិកា

facebook

Youtube

ចក្ខុវិស័យ និងបេសកកម្មមហាវិទ្យាល័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍

១. ចក្ខុវិស័យ
មហាវិទ្យាល័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ នឹងក្លាយជាមហាវិទ្យាល័យគំរូក្នុងការអប់រំ និងការស្រាវជ្រាវលើ វិស័យវិទ្យាសាស្រ្តសេដ្ឋកិច្ច-ហិរញ្ញវត្ថុ ធុរកិច្ច ទេសចរណ៍ និងបដិសណ្ឋារកិច្ច ដែលមានការទទួលស្គាល់ថ្នាក់ជាតិ និងអន្តរជាតិ ។

២. បេសកកម្ម
មហាវិទ្យាល័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ មានបេសកកម្មបណ្តុះបណ្តាលដល់និស្សិត ប្រកប​ដោយ គុណភាពអប់រំខ្ពស់តាមរយៈការផ្តល់នូវចំណេះដឹង សមត្ថភាព ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អ ព្រមទាំង ជំរុញឲ្យមានការស្រលាញ់វប្បធម៌ជាតិ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារអាស៊ាន និងតំបន់ ដើម្បីចូលរួមចំណែក អភិវឌ្ឍសង្គមជាតិ ​។

៣. គោលដៅ

  • បណ្តុះបណ្តាលនិស្សិតលើឯកទេសគ្រប់គ្រង ម៉ាឃីតធីង គណនេយ្យ ហិរញ្ញវត្ថុនិងធនាគារ សេដ្ឋកិច្ច សហគ្រាស សេដ្ឋកិច្ចអន្តរជាតិ សហគ្រិនភាព ពាណិជ្ជកម្មអន្តរជាតិ គ្រងគ្រងទេសចរណ៍អន្តរជាតិ គ្រប់គ្រង សេវាម្ហូបអាហារនិងសណ្ឋាគារ និងឯកទេសគ្រប់គ្រងទេសចរណ៍និងបដិសណ្ឋារកិច្ច ដែល និស្សិតទទួលបាន អត្រាការងារធ្វើខ្ពស់ និងស្របតាមឯកទេស
  • អភិវឌ្ឍសម្ភារៈរូបវ័ន្តស្របតាមនិយាមគរុកោសល្យ និងធ្វើទំនើបកម្មបច្ចេកវិទ្យា ដែលផ្តល់ឲ្យសាស្ត្រាចារ្យ និងនិស្សិតសិក្សាស្រាវជ្រាវទាំងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែង
  • ផ្តល់ការអប់រំដល់បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតឲ្យមានឧត្តមភាព សីលធម៌វិជ្ជាជីវៈ យល់ដឹងពីសង្គមស្រលាញ់ និងថែរក្សាវប្បធម៌-អារ្យធម៌ជាតិ បរិស្ថាន សន្តិភាព និងមានការបេ្តជ្ញាចិត្តខ្ពស់ ក្នុងការអភិវឌ្ឍប្រទេសជាតិ
  • បង្កើតការស្រាវជ្រាវ និងសហប្រតិបត្តិការជាតិ​ និងអន្តរជាតិ ដើម្បីនិរន្តរភាព និងការអភិវឌ្ឍអង្គភាព
  • បង្កើនភាពជាដៃជាមួយស្ថាប័នទីផ្សារការងារ ដើម្បីអភិវឌ្ឍកម្មវិធីសិក្សា បណ្តុះបណ្តាល ស្រាវជ្រាវ និងចុះ កម្មសិក្សារបស់និស្សិត ។