ទំព័រដើម

មាតិកា

facebook

Youtube

បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ឯកទេស គណនេយ្យ និងសវនកម្ម

កម្មវិធីអប់រំសម្រាប់មុខជំនាញ គណនេយ្យ និងសវនកម្ម

១. គោលបំណង (Program Aims)

កម្មវិធីសិក្សានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង សមត្ថភាព ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អក្នុងការគ្រប់គ្រងគណនេយ្យនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការក្រៅរាជរដ្ឋាភិបាលស្របតាមបរិបទអាស៊ាន និងតំបន់ ។

២. ឱកាសការងារ (Job Opportunity)

ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញគណនេយ្យ​ និងសវនកម្ម និស្សិតអាចទទួលបានឱកាសការងារដូចខាងក្រោម ៖

  • អ្នកកត់ត្រានិងពិនិត្យការចុះបញ្ជី រៀបចំរបាយការណ៍ហិរញ្ញវត្ថុ គ្រប់គ្រងសន្និធិ និងអចលនទ្រព្យ គ្រប់គ្រងឥណទេយ្យ
  • បុគ្គលិកបម្រើការងារផ្នែកគណនេយ្យនៅតាមបណ្ដាក្រសួង-មន្ទីរ ក្រុមហ៊ុន-សហគ្រាសពាណិជ្ជកម្ម សណ្ឋាគារ ធនាគារ និងអង្គការក្រៅរដ្ឋាភិបាលដែលមានមុខតំណែងដូចជាសវនករនៅក្នុងអាជ្ញាធរសវនកម្មជាតិ​ និងក្រុមហ៊ុនឯកជន ​ប្រធាន​គណនេយ្យគណនេយ្យករ អ្នករៀបចំប្រព័ន្ធគណនេយ្យ  អ្នករៀបចំប្រាក់​បៀវត្សបេឡាករ អ្នកប្រកាសពន្ធ និងអ្នក​ពិគ្រោះ​យោបល់ផ្នែកគណនេយ្យ
  • គ្រូបង្រៀនផ្នែកគណនេយ្យនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និងឯកជន ។

៣. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (Program Leaning Outcomes: PLO)

បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញគណនេយ្យ ​និងសវនកម្ម និស្សិតទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដូចខាងក្រោម៖

ក. ចំណេះដឹង (Knowledge)

  • បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់
  • ប្រើប្រាស់ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ និងការងាររដ្ឋបាលនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
  • ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ។

ខ. ជំនាញក្នុងការគិត (Cognitive Skills)

  • ដោះស្រាយបញ្ហាការគ្រប់គ្រងគណនេយ្យ និងសវនកម្មដែលកើតមានឡើងក្នុងស្ថាប័ន ឬផ្នែករបស់ខ្លួនដោយមានទំនុកចិត្ត សេចក្តីក្លាហាន ដោយចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់
  • ផ្តួចផ្តើមគំនិតនិងច្នៃប្រឌិតក្នុងការគ្រប់គ្រងគណនេយ្យ និងសវនកម្មក្រុមហ៊ុន សហគ្រាសពាណិជ្ជកម្ម​ តាមនាយកដ្ឋាន ឬ​ការិយាល័យ
  • រៀបចំប្រព័ន្ធគណនេយ្យ និងរបាយការណ៍ដើម្បីគ្រប់គ្រងអតិថិជនជំពាក់ និងផ្គត់ផ្គង់ប្រចាំថ្ងៃ ខែ និងឆ្នាំ ស្របតាមស្តង់ដារ CCA ។

គ. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpresonal Skills and Responsibilies)

  • អភិវឌ្ឍន៍សមត្ថភាពបុគ្គលតាមរយៈការសិក្សាស្រាវជ្រាវដើម្បីអនុវត្តការរងារក្នុងស្ថាប័នឲ្យបានរលូន
  • ធ្វើការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់សេដ្ឋកិច្ចនិងសង្គម និងការទទួលខុសត្រូវខ្ពស់
  • ប្រតិបត្តិការងារគណនេយ្យ និងសវនកម្មក្រុមហ៊ុន និងសហគ្រាសពាណិជ្ជកម្មប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ។

ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

  • វិភាគនិងបកស្រាយទិន្នន័យនៃការគ្រប់គ្រងគណនេយ្យ និងសវនកម្មក្រុមហ៊ុន និង សហគ្រាសពាណិជ្ជកម្មតាមរយៈការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ និងលើកជាដំណោះស្រាយដើម្បីសម្រួលដល់ការសម្រេចចិត្ត
  • ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។

៤. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

  • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
  • បេក្ខជនត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលរៀបចំដោយសាកលវិទ្យាល័យសៅស៍-
    អ៊ីសថ៍អេសៀ ព្រមទាំងមានការត្រួតពិនិត្យនិងទទួល​ស្គាល់​​ដោយក្រសួង អប់រំ យុវជន និងកីឡា។ ក្នុងករណីបេក្ខជនធ្លាក់លើមុខវិជ្ជាណាមួយក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ ២០០២ ត្រូវប្រឡងជ្រើសរើសចូលរៀន
  • បេក្ខជនមានបរិញ្ញាបត្ររងបច្ចេកទេសនិងវិជ្ជាជីវៈ (កម្រិត ៥) ឬ បរិញ្ញាបត្ររង អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី​ ៣ ឆមាសទី ១ បានដោយរៀនបន្ថែមចំនួន ៦ ក្រឌីត ។

៥. ចំនួនក្រេឌីត (Credit Accumulation)

កម្មវិធីសិក្សាបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញគណនេយ្យ និងសវនកម្ម ត្រូវសិក្សារយៈពេល ៤ ឆ្នាំស្មើ ៨ ឆមាស។ ១ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាស​មានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការ​សិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ១២៦ ក្រេឌីត ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.០០ ។ 

៦. ផែនការសិក្សា (Study Plan)