ទំព័រដើម

មាតិកា

facebook

Youtube

បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ឯកទេស ហិរញ្ញវត្ថុ និងធនាគារ

កម្មវិធីអប់រំសម្រាប់មុខជំនាញ ហិរញ្ញវត្ថុ និងធនាគារ

១. គោលបំណង (Program Aims)

កម្មវិធីសិក្សានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង សមត្ថភាព ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនៅតាមបណ្តាក្រុមហ៊ុន សហគ្រាសពាណិជ្ជកម្មស្របតាមបរិបទអាស៊ាន និងតំបន់ ។

២. ឱកាសការងារ (Job Opportunity)

ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្រ្តសេដ្ឋកិច្ច មុខជំនាញហិរញ្ញវត្ថុ និងធនាគារ និស្សិតអាចទទួលបានឱកាសការងារដូចខាងក្រោម ៖

  • អ្នកវិភាគហិរញ្ញវត្ថុ វិភាគការវិនិយោគនៅទីផ្សារមូលប័ត្រ និងពិគ្រោះយោបល់ផ្នែកហិរញ្ញវត្ថុ និងគម្រោងវិនិយោគផ្សេងៗ
  • អ្នកគ្រប់គ្រងហានិភ័យនៅក្នុងធនាគារ អ្នកគ្រប់គ្រងទ្រព្យសកម្មនិងទ្រព្យអកម្ម ពាណិជ្ជករមូលបត្រ បុគ្គលិក​ឥណទាន និងបុគ្គលិកប្រាក់បញ្ញើ
  • បុគ្គលិកបម្រើការងារផ្នែកហិរញ្ញវត្ថុនៅតាមបណ្ដាក្រសួង-មន្ទីរ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ ធនាគារ​ និងអង្គការ​ក្រៅ  រដ្ឋាភិបាលដែលមានមុខតំណែង​ដូចជាធនាគារិក អ្នកគ្រប់គ្រងហិរញ្ញវត្ថុ អ្នកធ្វើផែនការ​ហិរញ្ញវត្ថុ អ្នកធ្វើផែនការថវិកា អ្នកគ្រប់គ្រងឥណទាន អ្នកគ្រប់គ្រងប្រាក់បញ្ញើ អ្នកវិភាគ និង​គ្រប់គ្រងគម្រោងវិនិយោគ អ្នកគ្រប់គ្រង ការវាយតម្លៃអចលទ្រព្យ​គ្រូបង្រៀនផ្នែកហិរញ្ញវត្ថុ និងធនាគារនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និងឯកជន ។

៣. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (Program Leaning Outcomes: PLO)

បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យសាស្រ្តសេដ្ឋកិច្ច មុខជំនាញហិរញ្ញវត្ថុ និងធនាគារ និស្សិតទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដូចខាងក្រោម ៖

ក. ចំណេះដឹង (Knowledge)

  • បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់
  • ប្រើប្រាស់ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ និងការងាររដ្ឋបាលនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
  • ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល។

ខ. ជំនាញក្នុងការគិត (Cognitive Skills)

  • ដោះស្រាយបញ្ហាហិរញ្ញវត្ថុដែលកើតមានឡើងក្នុងធនាគារ ក្រុមហ៊ុន-សហគ្រាសពាណិជ្ជកម្ម ដោយមានទំនុកចិត្ត សេចក្តីក្លាហាន ដោយចេះវិភាគពិចារណា និងវាយតម្លៃប្រកប ដោយហេតុផលខ្ពស់
  • ផ្តួចផ្តើមគំនិត និងច្នៃប្រឌិតក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ធនាគារ ក្រុមហ៊ុន-សហគ្រាសពាណិជ្ជកម្ម
  • គ្រប់គ្រងធនាគារ និងហិរញ្ញវត្ថុប្រកបដោយភាពជោគជ័យ និង នីតិវិធីនៃការផ្ដល់ឥណទាន
  • វិភាគហិរញ្ញវត្ថុ រៀបចំថវិកា វិភាគការវិនិយោគនៅទីផ្សារមូលប័ត្រ និងពិគ្រោះយោបល់ផ្នែកហិរញ្ញវត្ថុនិងគម្រោងវិនិយោគ ។

គ. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)

  • អភិវឌ្ឍន៍សមត្ថភាពបុគ្គលតាមរយៈការសិក្សាស្រាវជ្រាវដើម្បីអនុវត្តការរងារក្នុងស្ថាប័នឲ្យបានរលូន
  • ធ្វើការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់សេដ្ឋកិច្ចនិងសង្គម និងការទទួលខុសត្រូវខ្ពស់
  • ប្រើប្រាស់ជំនាញអន្តរបុគ្គ និងការទទួខុសត្រូវខ្ពស់ ដើម្បីប្រាស្រ័យទាក់ទងជាមួយដៃគូដែលមានវប្បធម៌ផ្សេងគ្នា ។

ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

  • វិភាគនិងបកស្រាយទិន្នន័យនៃការគ្រប់គ្រងហិរញ្ញវត្ថុ តាមរយៈការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ និង លើកជាដំណោះស្រាយដើម្បីសម្រួលដល់ការសម្រេចចិត្ត
  • ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។

៤. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

  • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
  • បេក្ខជនត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលរៀបចំដោយសាកលវិទ្យាល័យសៅស៍អ៊ីសថ៍​​​​​អេយសៀ ព្រមទាំងមានការត្រួតពិនិត្យនិងទទួល​ស្គាល់​​ដោយក្រសួង អប់រំយុវជន និងកីឡា។ ក្នុងករណីបេក្ខជនធ្លាក់លើមុខវិជ្ជាណាមួយក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ ២០០២ ត្រូវប្រឡងជ្រើសរើសចូលរៀន
  • បេក្ខជនមានបរិញ្ញាបត្ររងបច្ចេកទេសនិងវិជ្ជាជីវៈ (កម្រិត ៥) ឬ បរិញ្ញាបត្ររង អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី​ ៣ ឆមាសទី ១ បានដោយរៀនបន្ថែមចំនួន ៦ ក្រឌីត ។

៥ ចំនួនក្រេឌីត (Credit Accumulation)

កម្មវិធីសិក្សាបរិញ្ញាត្រវិទ្យាសាស្រ្តសេដ្ឋកិច្ច មុខជំនាញហិរញ្ញវត្ថុ និងធនាគារ ត្រូវសិក្សារយៈពេល ៤ ឆ្នាំស្មើ ៨ ឆមាស។ ១ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាស​មានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការ​សិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ១២៦ ក្រេឌីត ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.០០ ។

៦. ផែនការសិក្សា (Study Plan)

Year of Study: Foundation                                                                                      Credits: 30

Number of Subjects: 12                                                                                  Total Hours: 540

     

Year of Study: II                                                                                                       Credits: 30

Number of Subjects: 12                                                                                  Total Hours: 540

Year of Study: III                                                                                                      Credits: 30

Number of Subjects: 12                                                                                   Total Hours: 540

Year of Study: IV                                                                                                      Credits: 36

Number of Subjects: 9 and Bachelor Thesis                                                 Total Hours: 945