ទំព័រដើម

មាតិកា

facebook

Youtube

បរិញ្ញាបត្រវិទ្យាសាស្ដ្រសេដ្ឋកិច្ច ឯកទេស សេដ្ឋកិច្ចសហគ្រាស

កម្មវិធីអប់រំសម្រាប់មុខជំនាញ សេដ្ឋកិច្ចសហគ្រាស

១. គោលបំណង (Program Aims)

កម្មវិធីសិក្សានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង សមត្ថភាព ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អក្នុងការគ្រប់គ្រងសេដ្ឋកិច្ចសហគ្រាស ស្របតាមបរិបទអាស៊ាន និងពិភពលោក ។

២. ឱកាសការងារ (Job Opportunity)

ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ដ្រសេដ្ឋកិច្ច មុខជំនាញសេដ្ឋកិច្ចសហគ្រាស និស្សិតអាចទទួលបានឱកាសការងារដូចខាងក្រោម ៖

  •  អ្នកប្រឹក្សា​ និងវាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចរបស់ស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
  • អ្នកពិគ្រោះយោបល់ និងស្រាវជ្រាវផ្នែកសេដ្ឋកិច្ច
  • បុគ្គលិកបម្រើការងារផ្នែកសេដ្ឋកិច្ចនៅតាមបណ្ដាក្រសួង-មន្ទីរ ក្រុមហ៊ុន សហគ្រាសពាណិជ្ជកម្ម ធនាគារ និងអង្គការក្រៅរដ្ឋាភិបាលដែលមានមុខតំណែងដូចជាអ្នកវិភាគសេដ្ឋកិច្ច អ្នកព្យាករណ៍សេដ្ឋកិច្ច អ្នកធ្វើផែនការសេដ្ឋកិច្ច អ្នកប្រតិបត្ដិការ​សេដ្ឋកិច្ច អ្នករៀបចំគោលនយោបាយសារពើពន្ធ អ្នកគ្រប់គ្រងគម្រោង និងកម្មវិធីអភិវឌ្ឍ
  • គ្រូបង្រៀនផ្នែកគ្រប់គ្រងនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និង ឯកជន។

៣. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (Program Leaning Outcomes: PLO)

បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ដ្រសេដ្ឋកិច្ច មុខជំនាញសេដ្ឋកិច្ចសហគ្រាស និស្សិតទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដូចខាងក្រោម ៖

ក. ចំណេះដឹង (Knowledge)

  • បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់
  • ប្រើប្រាស់ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ និងការងាររដ្ឋបាលនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
  • ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ។

ខ. ជំនាញក្នុងការគិត (Cognitive Skills)

  • ដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលកើតមានឡើងក្នុងធនាគារ ក្រុមហ៊ុន-សហគ្រាសពាណិជ្ជកម្ម ដោយមានទំនុកចិត្ត សេចក្តីក្លាហាន ដោយចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់
  • ផ្តួចផ្តើមគំនិត និងច្នៃប្រឌិតក្នុងការគ្រប់គ្រងហិរញ្ញវត្ថុក្រុមហ៊ុន-សហគ្រាសពាណិជ្ជកម្ម
  • វិភាគតួនាទីសេដ្ឋកិច្ចទីផ្សារ និងរដ្ឋាភិបាល ព្រមទាំងម៉ូដែលមូលដ្ឋាននៃការប្រកួតប្រជែងក្នុងចំណោមសហគ្រាសផលិតទិញដូចគ្នា
  • វាយតម្លៃស្ថានភាពសេដ្ឋកិច្ចរបស់ស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
  • វិភាគ ព្យាករណ៍សេដ្ឋកិច្ច រៀបចំគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធ ពិគ្រោះយោបល់ និងស្រាវជ្រាវផ្នែកសេដ្ឋកិច្ច ។

គ. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)

  •  អភិវឌ្ឍន៍សមត្ថភាពបុគ្គលតាមរយៈការសិក្សាស្រាវជ្រាវដើម្បីអនុវត្តការរងារក្នុងស្ថាប័នឲ្យបានរលូន
  • ធ្វើការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់សេដ្ឋកិច្ចនិងសង្គម និងការទទួលខុសត្រូវខ្ពស់
  • ប្រើប្រាស់ជំនាញអន្តរបុគ្គ និងការទទួខុសត្រូវខ្ពស់ ដើម្បីប្រាស្រ័យទាក់ទងជាមួយដៃគូដែលមានវប្បធម៌ផ្សេងគ្នា ។

ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

  • វិភាគនិងបកស្រាយទិន្នន័យនៃសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ និង លើកជាដំណោះស្រាយដើម្បីសម្រួលដល់ការសម្រេចចិត្ត
  • ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។

៣. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

  • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
  • បេក្ខជនត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលរៀបចំដោយសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ព្រមទាំងមានការត្រួតពិនិត្យនិងទទួល​ស្គាល់​​ដោយក្រសួង អប់រំ យុវជន និងកីឡា។ ក្នុងករណីបេក្ខជនធ្លាក់លើមុខវិជ្ជាណាមួយក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ ២០០២ ត្រូវប្រឡងជ្រើសរើសចូលរៀន
  • បេក្ខជនមានបរិញ្ញាបត្ររងបច្ចេកទេសនិងវិជ្ជាជីវៈ (កម្រិត ៥) ឬ បរិញ្ញាបត្ររង អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី​ ៣ ឆមាសទី ១ បានដោយរៀនបន្ថែមចំនួន ៦ ក្រឌីត ។

៤. ចំនួនក្រេឌីត (Credit Accumulation)

កម្មវិធីសិក្សាបរិញ្ញាត្រវិទ្យាសាស្ដ្រសេដ្ឋកិច្ច មុខជំនាញសេដ្ឋកិច្ចសហគ្រាស ត្រូវសិក្សារយៈពេល ៤ ឆ្នាំស្មើ ៨ ឆមាស។ ១ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាស​មានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការ​សិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ១២៦ ក្រេឌីត ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.០០ ។

៦. ផែនការសិក្សា (Study Plan)