ទំព័រដើម

មាតិកា

facebook

Youtube

ចក្ខុវិស័យ និងបេសកកម្មមហាវិទ្យាល័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

១. ចក្ខុវិស័យ

     មហាវិទ្យាល័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នឹងក្លាយជាមហាវិទ្យាល័យ ឈានមុខគេលើការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ​ប្រកបដោយគុណភាពខ្ពស់ ក្នុងគោលបំណងកសាងសមត្ថភាព  និងឥរិយាបថល្អ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ​អាស៊ាន និងតំបន់ ព្រមទាំងមានការទទួលស្គាល់ថ្នាក់ជាតិ និងអន្តរជាតិ។

 

២. បេសកកម្ម

     មហាវិទ្យាល័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ផ្តល់ការបណ្តុះបណ្តាលឯកទេស ព័ត៌មានវិទ្យា ស្ថាបត្យកម្ម វិស្វកម្មសំណង់ស៊ីវិល និងគណិតវិទ្យា ប្រកបដោយគុណភាព ដើម្បីផ្តល់ចំណេះដឹង ចំណេះធ្វើ ជំនាញផ្នែករឹង (Hard Skill) ជំនាញផែ្នកទន់ (Soft Skill) មានឥរិយាបថល្អ ព្រមទាំងស្រលាញ់វប្បធម៌ជាតិ ដល់អ្នកសិក្សាគ្រប់កម្រិតឱ្យមានសមត្ថភាពពេញលេញ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ការងារអាស៊ាន និងតំបន់។