ទំព័រដើម

មាតិកា

facebook

Youtube

បរិញ្ញាបត្រ ឯកទេស ព័ត៌មានវិទ្យា

កម្មវិធីសិក្សាមុខជំនាញ ព័ត៌មានវិទ្យា

១. គោលបំណង (Program Objective)

កម្មវិធីសិក្សានេះរៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង សមត្ថភាព ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អក្នុងការគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា នៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការក្រៅរាជរដ្ឋាភិបាលស្របតាមបរិបទអាស៊ាន និងតំបន់ ។

២. ឱកាសការងារ (Job Opportunity)

ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មុខជំនាញព័ត៌មានវិទ្យា​ និស្សិតអាចទទួលបាន ឱកាសការងារដូចខាងក្រោម ៖

  • បម្រើការងារផ្នែកព័ត៌មានវិទ្យានៅក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលដែលមានមុខតំណែង ដូចជា អ្នកគ្រប់គ្រងបណ្តាញកុំព្យូទ័រ អ្នកវិភាគប្រព័ន្ធកុំព្យូទ័រ អ្នកគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ អ្នកសរសេរកម្មវិធីកុំព្យូទ័រ និង Smartphone ឬ Tablet អ្នកបង្កើត គ្រប់គ្រង និងអភិវឌ្ឍគេហទំព័រ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ អ្នកគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពកុំព្យូទ័រ អ្នកគ្រប់គ្រងគម្រោងព័ត៌មានវិទ្យា អ្នកគ្រប់គ្រងក្រុមហ៊ុនលក់កុំព្យូទ័រ និងអ្នកពិគ្រោះយោបល់រៀបចំប្រព័ន្ធកុំព្យូទ័រ
  • គ្រូបង្រៀនផ្នែកព័ត៌មានវិទ្យានៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និងឯកជន។

៣. ផលសម្រេចរំពឹងទុក (Expected Leaning Outcome)

បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មុខជំនាញព័ត៌មានវិទ្យា​ និស្សិតទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដូចខាងក្រោម៖

៣.១- ចំណេះដឹង (Knowledge)

  • បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់
  • ប្រើប្រាស់ភាសាអង់គ្លេស ភាសាចិន និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ និងការងាររដ្ឋបាលនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
  • ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ។

៣.២- ជំនាញក្នុងការគិត (Cognitive Skills)

  •  ដោះស្រាយបញ្ហាការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រដែលកើតមានឡើងក្នុងស្ថាប័ន ឬផ្នែករបស់ខ្លួនដោយមានទំនុកចិត្ត សេចក្តីក្លាហាន ដោយចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់
  • ផ្តួចផ្តើមគំនិតនិងច្នៃប្រឌិតក្នុងការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ និងកម្មវិធី តាមបណ្តាសហគ្រាស ក្រុមហ៊ុន សាលារៀន ផ្សារទំនើប ស្ថាប័នរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល
  • ប្រមូល គណនា វិភាគ បកស្រាយស្ថិតិ ឬព័ត៌មាន និងលើកជាដំណោះស្រាយដើម្បីជួយសម្រួលដល់ការសម្រេចចិត្ត ។

៣.៣- ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)

  • អភិវឌ្ឍន៍សមត្ថភាពបុគ្គលតាមរយៈការសិក្សាស្រាវជ្រាវដើម្បីអនុវត្តការរងារក្នុងស្ថាប័នឲ្យបានរលូន
  • ធ្វើការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់សេដ្ឋកិច្ចនិងសង្គម និងការទទួលខុសត្រូវខ្ពស់
  • ប្រតិបត្តិការងារផ្នែកព័ត៌មានវិទ្យាក្នុងក្រុមហ៊ុន និងសហគ្រាសពាណិជ្ជកម្មប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ។

៣.៤- ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

  • បង្កើតកម្មវិធីគ្រប់គ្រងទិន្នន័យ Desktop Application, Web Application និងគេហទំព័រ សម្រាប់សហគ្រាស ក្រុមហ៊ុន សាលារៀន ផ្សារទំនើប ស្ថាប័នរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល​ ព្រមទាំងកម្មវិធីដំណើរការលើ Smartphone ឬ Tablet
  • គ្រប់គ្រងបណ្តាញកុំព្យូទ័រ នៅក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
  • វិភាគទិន្នន័យដើម្បីកសាងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
  • ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។

៤. លក្ខខណ្ឌចូលរៀន

  • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
  • បេក្ខជនត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលរៀបចំដោយសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសៀ ព្រមទាំងមានការត្រួតពិនិត្យនិងទទួល​ស្គាល់​​ដោយក្រសួង អប់រំ យុវជន និងកីឡា។ ក្នុងករណីបេក្ខជនធ្លាក់លើមុខវិជ្ជាណាមួយក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ ២០០២ ត្រូវប្រឡងជ្រើសរើសចូលរៀន
  • បេក្ខជនមានបរិញ្ញាបត្ររងបច្ចេកទេសនិងវិជ្ជាជីវៈ (កម្រិត ៥) ឬ បរិញ្ញាបត្ររង អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី​ ៣ ឆមាសទី ១ បានដោយរៀនបន្ថែមចំនួន ៦ ក្រឌីត ។

៥. ចំនួនក្រេឌីត 

កម្មវិធីសិក្សាបរិញ្ញាត្រវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មុខជំនាញព័ត៌មានវិទ្យា ត្រូវសិក្សារយៈពេល ៤ ឆ្នាំស្មើ ៨ ឆមាស។ ១ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាស​មានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការ​សិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ១២៦ ក្រេឌីត ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.០០ ។ 

៦. ផែនការសិក្សា 

 Year of Study: Foundation                                                                                                            Credits: 30

 Number of Subjects: 12                                                                                                       Total Hours: 540

 

 Year of Study: II                                                                                                                             Credits: 30

 Number of Subjects: 12                                                                                                        Total Hours: 540

 

 Year of Study: III                                                                                                                           Credits: 30

 Number of Subjects: 12                                                                                                        Total Hours: 540

 

 Year of Study: IV                                                                                                                            Credits: 36

 Number of Subjects: 9                                                                                                          Total Hours: 945