ទំព័រដើម
Research & Publications
Research Policy of MOEYS

មាតិកា

facebook

Youtube

គោលនយោបាយស្តីពីការអភិវឌ្ឍការស្រាវជ្រាវ ក្រសួងអប់រំ

ឧត្តម ​សិក្សា​ត្រូវ​បាន​ចាត់ទុក​ថា​ជា​អ្នក​ដើរ​តួ​នាំ​មុខ​ផង​និង​ជា​អ្នក​ឆើ្លយ​តប​ផង​ទៅ​នឹង​បាតុភូត​សាកល​ភាវូបនីយកម្ម​។ ការ​បណ្តុះបណ្តាល ធនធាន​មនុស្ស​កម្រិត​ខ្ពស់​នៅ​ តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា​មាន​តួនាទី ជា​គន្លឹះ​ក្នុង​ការ​ជំរុញ​ការ​រីក ​លូតលាស់​របស់​ប្រទេស​ នីមួយ​ៗ​។ គំរូ បទពិសោធ​ជាក់ស្តែង​ធ្លាប់​បាន​កើត​មាន​រួច​មក​ហើយ ​ចំពោះ​ប្រទេស អភិវឌ្ឍ​ឈាន​មុខ​នា​ពេល​បច្ចុប្បន្ន​។ ​និន្នាការ​សាកល​ភាវូបនីយកម្ម បាន​នាំមក​នូវ​​កាលានុវត្តភាព​និង​ការ​ប្រឈម​ នានា​ចំពោះ​វិស័យ​អប់រំ កម្ពុជា។ ការ​ប្រឈម​សម្រាប់​ការ​ អប់រំ​ឧត្តមសិក្សា​មាន​ដូចជា​ការ​ពង្រីក​លទ្ធភាព​ ស្រូប​និស្សិត​ចូល​រៀន​ឱ្យ​បាន​ច្រើន​និង​ គ្រប់​ទីកនែ្លង​ ការ​អភិវឌ្ឍ​ការ​ស្រាវជ្រាវ​ និង​ការ​ផលិត​ចំណេះដឹង​ ដើម្បី​រៀបចំ​កសាង​សង្គម​និង​សេដ្ឋកិច្ច​នៃ​ចំណេះដឹង  ស្វ័យភាព​ និង​គណនេយ្យភាព​។ គ្រឹះស្ថាន​ឧត្តមសិក្សា​ សេរីភាព​នៃ​ការ​សិក្សា​ជាន់​ខ្ពស់​ អភិបាលកិច្ច​ កម្មសិទ្ធិ​បញ្ញា​ គុណ​វុឌ្ឍិវិជ្ជាជីវៈ​ តំបន់​នីយកម្ម​ និង​អន្តរជាតិ​នីយកម្ម​ឧត្តមសិក្សា​ សុទ្ធសឹង​ជា​បញ្ហា​ដែល​យើង​កំពុង​ ប្រឈម​និង​យក​ចិត្ត​ទុកដាក់​គិត​គូរ​ដោះស្រាយ​ពី​ព្រោះ​បញ្ហា​គុណភាព​អប់រំ​ គឺ​ជា​គន្លឹះ​ និង​សំយោគ​បំផុត​។

ការ​អប់រំ​សម្រាប់​គោលដៅ​អភិវឌ្ឍ​ជាតិ​ប្រកប​ ដោយ​ចីរភាព​ទាមទារ​ឱ្យ​យើង​យក​ចិត្ត​ទុកដាក់​បនែ្ថម​ទៀត​ដល់​ការ​ជំរុញ​និង​ ធើ្វ​ឱ្យ​ប្រសើរ​ឡើង​ដល់​យុទ្ធសាស្ត្រ​អប់រំ​នានា​ និង​ចអភិវឌ្ឍ​សមត្ថភាព​ស្រាវជ្រាវ​ នៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ទូទាំង​ប្រទេស​។​បច្ចុប្បន្ន​ដោយ​នៅ​ ខ្វះ​ខាត​ ផ្នែក​ធនធាន​ការ​អប់រំ​ គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​កម្ពុជា​ នៅ​តែ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​សំខាន់​ទៅ​លើ​ការ​បង្រៀន​ច្រើន​ជាង​ការ​ ស្រាវជ្រាវ​និង​ ផ្តល់​សេវាកម្ម​វិជ្ជាជីវៈ​ជំនាញ​។ ការ​កសាង​វប្បធម៌​ស្រាវជ្រាវ​ក្នុង​វិស័យ​អប់រំ គឺ​ជា​និន្នាការ ​ថ្មី​មួយ​ដែល​ត្រូវ​មាន​ការ​ជំរុញ​លើក​ទឹក​ចិត្ត​បំផុត​ សំដៅ​ការ​កសាង​ធនធាន​មនុស្ស​កម្រិត​ ខ្ពស់​នៅ​កម្ពុជា ​ដោយ​មាន​គំនិត​ច្នៃ​ប្រឌិត​និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ប្រកប​ដោយ​ សមត្ថភាព ​ការ​ត្រិះរិះ​ត្រឹម​ត្រូវ​ និង​សកម្មភាព​ជា​វិជ្ជមាន​។

 

គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​គប្បី​ត្រូវ​បាន​ ផ្តល់​នូវ​កាលានុវត្តភាព​ និង​ការ​លើក​ទឹក​ចិត្ត​ជំរុញ​ការ​ស្រាវជ្រាវ​សម្រាប់​និស្សិត​ សាស្ត្រាចារ្យ​ និង​អ្នក​ស្រាវជ្រាវ  បន្ត​ជំរុញ​រៀប​ចំការ​ ផ្តល់​សេវាកម្ម​ស្រាវជ្រាវ​និង​វិជ្ជាជីវៈ​ជំនាញ  ចូល​រួម​ក្នុង​វេទិកា​ស្រាវជ្រាវ​វិទ្យា​សាស្ត្រ​នានា ​ក្នុង ​និង​ក្រៅ​ប្រទេស​​​ ច្បាប់​ស្តី​ពី​ការ​អប់រំ​ មាត្រា​១៨​ វាក្យខណ្ឌ​ទី​២ចែង​ថា​៖​ « ការ​អប់រំ​ឧត្តម​សិក្សា​ត្រូវ​ បណ្តុះបណ្តាល​បុគ្គលិក​លក្ខណៈ​ពេញលេញ​ និង​ជំរុញ​ការ​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​ បច្ចេកទេស​ វប្បធម៌​ និង​សង្គម​ ដើម្បី​ឱ្យ​មាន​សមត្ថភាព​ខ្ពស់​ទាំង​ចំណេះដឹង​ ជំនាញ​ សីលធម៌​ គំនិត​ច្នៃប្រឌិត​ គំនិត​បង្កើត​ថ្មី​ និង​ស្មារតី​ សហគ្រិន​ភាព​ សម្រាប់​អភិវឌ្ឍ​ ប្រទេស​ជាតិ​។ »​ និង​មាត្រា​២៨​ វាក្យខណ្ឌ​ទី​១​ចែង​ថា​៖​ « រដ្ឋ​ត្រូវ​លើក​កម្ពស់​និង​គាំទ្រ​ ដល់​ការ​សិក្សា​ស្រាវជ្រាវ​ ការ​អភិវឌ្ឍការ​ច្នៃ​ប្រឌិត​ និង​ការ​ផលិត​ដែល​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​សម្រាប់​ការ​អប់រំ​ដែល​ឆ្លើយតប​ទៅ​នឹង​ទីផ្សារ​ពលកម្ម​ និង​ ស្រប​តាម​សាកល​ភាវូបនីយកម្ម​ដើម្បី​លើក​ស្ទួយ​សមត្ថភាព​ធនធាន​មនុស្ស​ និង​ជំរុញ​ ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។ » ច្បាប់​នេះ​បាន​បញ្ជាក់​ច្បាស់​អំពី​អត្ថប្រយោជន៍​នៃ​ការ​ស្រាវ ជ្រាវ​ក្នុង​វិស័យ​អប់រំ​ ដែល​ជា​ចលករ​គន្លឹះ​មួយ​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ សង្គម​ប្រកប​ដោយ​ចីរភាព​។

គោល​នយោបាយ​ស្តីពី​ការ​អភិវឌ្ឍ​ការ​ ស្រាវជ្រាវ​ក្នុង​វិស័យ​អប់រំ​នឹង​នាំមក​នូវ​ដំ​ ណាក់​កាល​មួយ​ថ្មី​ក្នុង​ការ​ធើ្វ​កំណែ​ទម្រង់​ឧត្តមសិក្សា​ ដើម្បី​ពង្រឹង​គុណភាព​អប់រំ​នៅ​ កម្ពុជា​ សំដៅ​នាំ​ធនធាន​មនុស្ស​របស់​ប្រទេស​ជាតិ​ឈាន​ចូល​ដោយ​រលូន​ទៅ​ក្នុង​បរិបទ​ សាកល​ភាវូបនីយកម្ម​ និង​ក្នុង​ការ​សម្រេច​គោលដៅ​អភិវឌ្ឍ​សហស្សវត្ស​កម្ពុជា​និង​ពិភព លោក​។

ទាញយក:

គោលនយោបាយស្តីពីការអភិវឌ្ឍការស្រាវជ្រាវក្នុងវិស័យអប់រំ (594.27 kB)