ទំព័រដើម
សន្និសីទ និងព្រឹត្តិការណ៍
សិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការអភិវឌ្ឍកម្មវិធីសិក្សាការគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៤

មាតិកា

facebook

Youtube

សិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការអភិវឌ្ឍកម្មវិធីសិក្សាការគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៤

សិក្ខាសាលាពិគ្រោះយោបល់

ស្ដីពី

ការអភិវឌ្ឍកម្មវិធីសិក្សា​ការគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច

នៅសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ

ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៤

 

សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ សូមជម្រាបជូនបុគ្គលិក សាស្រ្តាចារ្យ និស្សិត​ នៃសាកលវិទ្យាល័យ និងសាធារណៈ ជនឲ្យបានជ្រាបថា សាកលវិទ្យាល័យនឹងរៀបចំកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់មួយស្តីពី ការអភិវឌ្ឍកម្មវិធីសិក្សា ការគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ចនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ដែលនឹងប្រារព្ធឡើងពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៤ ក្នុងគម្រោង​លើក​កម្ពស់​គុណភាព​ និង​សមត្ថភាព​ឧត្តមសិក្សា (HEQCIP) នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយធនាគារពិភពលោក។​ សិក្ខាសាលានេះនឹងមាន ការចូលរួមពីសំណាក់មន្ទីរទេសចរណ៍ខេត្តសៀមរាប តំណាងមកពី សណ្ឋាគារ ក្រុមហ៊ុនទេសចរណ៍ ការីទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ បុគ្គលិក សាស្រ្តាចារ្យនៃសាកលវិទ្យាល័យេ សៅស៍អ៊ីសថ៍អេយសៀ និងសាកលវិទ្យាល័យដៃគូពីប្រទេសថៃ និងវៀតណាម ដើម្បីពិភាក្សាពិគ្រោះយោបល់ទាក់ទងនឹងការអភិវឌ្ឍកម្មវិធីសិក្សា ការគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ចនៃសាកលវិទ្យាល័យេ សៅស៍អ៊ីសថ៍អេយសៀ ឲ្យស្របទៅនឹងតម្រូវការទីផ្សារការងារ ក្នុងប្រទេសកម្ពុជា អាស៊ាន និងតំបន់។

 

អាស្រ័យដូចបានជម្រាបជូនខាងលើសូម​បុគ្គលិក សាស្រ្តាចារ្យ និស្សិត​ នៃសាកលវិទ្យាល័យ និងសាធារណៈជនជ្រាបជាព័ត៌មាន។