ទំព័រដើម
សន្និសីទ និងព្រឹត្តិការណ៍
ដំណើរទស្សនកិច្ចសិក្សាក្នុងប្រទេសប្រចាំឆ្នាំសិក្សា ២០១៣-២០១៤

មាតិកា

facebook

Youtube

ដំណើរទស្សនកិច្ចសិក្សាក្នុងប្រទេសប្រចាំឆ្នាំសិក្សា ២០១៣-២០១៤

សេចក្តីជូនដំណឹង

ស្តីពី

ដំណើរទស្សនកិច្ចសិក្សាក្នុងប្រទេសប្រចាំឆ្នាំសិក្សា ២០១៣-២០១៤

 

យោង ៖ គោលការណ៍ទស្សនកិច្ចសិក្សារបស់និស្សិត លេខ ០០៧២/១១ សអស ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១១ របស់សាកលវិទ្យា-ល័យ សៅស៍អ៊ីសថ៍អេយសៀ

 

គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ សូមជម្រាបជូន​ដំណឹង​ដល់បុគ្គលិក បុគ្គលិកសិក្សា ព្រមទាំងនិស្សិតទាំង អស់ឱ្យបានជ្រាបថា សាកលវិទ្យាល័យនឹង​​រៀបចំដំណើរទស្សនកិច្ចសិក្សា​ក្នុងប្រទេសសម្រាប់ឆ្នាំសិក្សា ២០១៣-២០១៤ រយៈពេល បីថ្ងៃ ពីរយប់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ដល់​ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៤ ទៅខេត្តកំពត ដែលមានគោលដៅទស្សនកិច្ចសំខាន់ៗ ដូចជា រោងចក្រ​​ស្រា​បៀរកម្ពុជា ឋានសួគ៌ភ្នំបូកគោ ទឹកឈូរ ឆ្នេរកែប និងសួនសត្វខេត្តកំពត ។ អាស្រ័យ​ហេតុនេះ និស្សិត និង បុគ្គលិក​សិក្សា​ដែលមា​នបំណងចង់ចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សានេះ សូមមកទំនាក់ទំនង​ជាមួយផ្នែ​ក​សេវា​កម្ម​និស្សិត ឬ​ការិយា-ល័យ​ផ្តល់ព័ត៌មាន ដើម្បីចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៤ ជាកំហិត។ 

 

ផែនការដំណើរទស្សនកិច្ចសិក្សារបស់និស្សិតជំនាន់ទី៤ ទី ៥ ទី ៦ និងទី ៧​ ប្រចាំឆ្នាំសិក្សា ២០១៣-២០១៤

បញ្ជីឈ្មោះនិស្សិតដែលបញ្ចុះតម្លៃលើសោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ១០០% សម្រាប់ដំណើរទស្សនកិច្ចសិក្សាទៅ ខេត្ត កំពត ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី ៧ ឆ្នាំសិក្សា ២០១២-២០១៣