ទំព័រដើម
សន្និសីទ និងព្រឹត្តិការណ៍
កម្មវិធីលេងល្បែងប្រជាប្រិយ និងជប់លៀងជួបជុំបុគ្គលិក បុគ្គលិកសិក្សា និងនិស្សិតរបស់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ

មាតិកា

facebook

Youtube

កម្មវិធីលេងល្បែងប្រជាប្រិយ និងជប់លៀងជួបជុំបុគ្គលិក បុគ្គលិកសិក្សា និងនិស្សិតរបស់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ

សេចក្ដីជូនដំណឹង

 

សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ សូមជម្រាបជូនដំណឹងដល់ បុគ្គលិក បុគ្គលិកសិក្សា និងនិស្សិតទាំងអស់ ឱ្យបានជ្រាបថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំមមី ឆស័ក ព.ស ២៥៥៨ គ.ស ២០១៤  នាពេលខាងមុខនេះ សាកលវិទ្យាល័យនឹងរៀបចំ កម្មវិធីលេងល្បែងប្រជាប្រិយ និងជប់លៀងជួបជុំបុគ្គលិក បុគ្គលិកសិក្សា និងនិស្សិតរបស់សាកលវិទ្យាល័យ ដែលនឹង ប្រព្រឹត្ដទៅនៅថ្ងៃពុធ ទី ០៩ ខែ មេសា ឆ្នាំ ២០១៤ ។

 

និស្សិតនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ទាំងអស់ត្រូវអញ្ជើញមកចូលរួមកម្មវិធីលេង ល្បែងប្រជាប្រិយ និង ចូលរួមប្រឡង ញ៉ាំប៉ិកគក់ បូមទឹកដាក់ដប ផឹកទឹកក្រូច ដាក់ចង្កឹះចូលក្នុងមាត់ដប ប្រឡងរាំដណ្ដើមកៅអី និងចម្រៀង សម័យចាប់ពីម៉ោង ០៧:០០ ដល់ម៉ោង ១២:០០ព្រឹក និងពីម៉ោង ២:០០ ដល់ម៉ោង ៤:៣០ រសៀលកុំបីខាន  ។

 

និស្សិតអាចចូលរួមពិធីជប់លៀងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពីណីខ្មែរដោយធ្វើការចុះឈ្មោះ ចាប់ពីថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៤ រហូតដល់ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០១៤ នៅការិយាល័យ ផ្ដល់ព័ត៌មានរបស់សាកលវិទ្យាល័យ ។

 

តម្លៃប័ណ្ណចូលរួមកម្មវិធីជប់លៀង ៖

 

និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ត្រូវបង់ប្រាក់ចំនួន ១២ USD (ដប់ពីរដុល្លារ អាមេរិក) ក្នុង១នាក់ ប៉ុន្តែក្រុមប្រឹក្សា ធានាគុណភាពអប់រំមូលដ្ឋានគ្រប់ជំនាន់បញ្ចុះតម្លៃ ៥០% ។  

សំគាល់ៈ សូមភ្ជាប់ប័ណ្ណចូលរួមមកជាមួយផង