ទំព័រដើម
សន្និសីទ និងព្រឹត្តិការណ៍
សិក្ខាសាលាស្តីពី "ផ្សារមូលបត្រ អាជីវកម្មមូលបត្រ និងការពង្រឹងការអនុវត្តច្បាប់" នៅសាកលវិទ្យាល័យសៅស៏អ៊ីសថ៏អេយសៀ

មាតិកា

facebook

Youtube

សិក្ខាសាលាស្តីពី "ផ្សារមូលបត្រ អាជីវកម្មមូលបត្រ និងការពង្រឹងការអនុវត្តច្បាប់" នៅសាកលវិទ្យាល័យសៅស៏អ៊ីសថ៏អេយសៀ

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ គណៈកម្មការមូលបត្រកម្ពុជា (Securities and Exchange Commission of Cambodia) បានរៀបចំសិក្ខាសាលាស្តីពី "ផ្សារមូលបត្រ អាជីវកម្មមូលបត្រ និងការពង្រឹងការអនុវត្តច្បាប់" - "Securities Market, Securities Business and Law Enforcement" នៅសាកលវិទ្យាល័យសៅស៏អ៊ីសថ៏អេយសៀ (University Of South-East Asia)។ សិក្ខាសាលានេះបានធ្វើបទបង្ហាញដោយវាគ្មិនជំនាញមកពីគណៈកម្មការមូលបត្រកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងពី៖

  • និយ័តករមូលបត្រ និងតួអង្គពាក់ព័ន្ធ
  • ផលប្រយោជន៍នៃទីផ្សាមូលបត្រនៅកម្ពុជា
  • ការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ ការទទួលបានធនធានបន្ថែមតាមរយៈទីផ្សារមូលបត្រ
  • ការទិញភាគហ៊ុននៅទីផ្សារដំបូង
  • ការជួញដូរភាគហ៊ុននៅទីផ្សារបន្ទាប់
  • ក្របខណ្ឌច្បាប់នៃការធ្វើអាជីវកម្មមូលបត្រ អាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទ ដោយគ្មានការអនុញ្ញាត និងការពង្រឹងការអនុវត្តច្បាប់។

សិក្ខាសាលានេះក៏បានបង្ហាញជូនផងដែរនូវករណីជាក់ស្តែងនៃការឆបោកក្នុងវិស័យហិរញ្ញវត្ថុដោយក្រុមហ៊ុន អង្គការ សមាគមមួយចំនួនផងដែរ ដើម្បីបញ្រ្ជាបជាចំណេះដឹង និងបទពិសោធន៍ដល់អ្នកចូលរួម និងបន្តចែករំលែកដល់ប្រជាពលរដ្ឋ ឱ្យធ្វើការប្រុងប្រយ័ត្នខ្ពស់ចំពោះការវិនិយោគដែលអាចមានលក្ខណៈឆបោកទាំងនេះ។