
សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បានសហការជាមួយ បារខែមអង្គរ ដើម្បីរៀបចំកម្មវិធី បារខែមអង្គរ ២០១៨ ស្ដីពី "សន្និបាតបច្ចេកវិទ្យា ការចាប់ផ្ដើមអាជីវកម្ម និងពិព័រណ៌ការងារ" ក្នុងបរិវេណសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅថ្ងៃទី ២៣ និង ២៤ ខែមីនា ឆ្នាំ២០១៨ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច ។ អាសយដ្ឋាន : ទល់មុខវិទ្យាល័យអង្គរ, ក្រុងសៀមរាប។
ចូលរួមដោយសេរីឥតគិតថ្លៃ ចុះឈ្មោះទីនេះ https://www.eventbrite.com/e/43588574600
ព័ត៌មានបន្ថែម ០១០ ៣០៧៥៧៥
http://barcampcambodia.org/
តើអ្នកនឹងទទួលបានអ្វី?
- ទទួលបានចំណេះដឹង គំនិតថ្មីៗ និងបានជួបជាមួយអ្នកនិយមបច្ចេកវិទ្យា អ្នកទីផ្សារ អ្នកធ្វើអាជីវកម្ម អ្នកប្រើប្រាស់អ៊ីនធឺណិតធ្វើអាជីវកម្ម
- អាវយឺត (មានកំណត់) និងវត្ថុអនុស្សាវរីយជាច្រើនទៀតពីអ្នកឧបត្ថម្ភកម្មវិធីផ្សេងៗទៀត
- ភ្ជាប់ទំនាក់ទំនងជាមួយវាគ្មិន និងអ្នកចូលរួមដទៃ សម្រាប់អាជីវកម្ម និងបណ្ដាញរបស់អ្នកទៅថ្ងៃមុខ
- អ្នកអាចសិក្សារៀនសូត្រ យកបទពិសោធន៍ជីវិតពីវាគ្មិននីមួយៗដែលអញ្ជើញមកក្នុងរាជធានីភ្នំពេញ
- អ្នកមានឱកាសជួបជាមួយក្រុមអ្នកមានបទពិសោធន៍ធ្វើជំនួញ និងអ្នកបច្ចេកវិទ្យា
- បានរៀនសូត្រពីអ្នកស្ម័គ្រចិត្ត និងអ្នករៀបចំព្រឹត្តិការណ៍បារខែម ក្នុងការរៀបចំព្រឹត្តិការណ៍បច្ចេកវិទ្យាថ្មី
- ទស្សនាស្ដង់ពិព័រណ៍ការងារ និងការដាក់តាំងផលិតផលពីក្រុមហ៊ុននានា ។