.jpg)
កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៨ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បានរៀបចំកម្មវិធីចុះអនុស្សរណៈយោគយល់គ្នាសាជាថ្មី រវាងសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ និងសាកលវិទ្យាល័យ Ubon Ratchathani Rajabhat នៃព្រះរាជាណាចក្រថៃ។ អនុស្សរណៈនេះផ្តោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសិក្សាធិការ ការផ្លាស់ប្តូរនិស្សិត សាស្ត្រាចារ្យ បុគ្គលិក ការស្រាវជ្រាវរួមគ្នា និងការបើកកម្មវិធី ភាសាថៃនៅសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ។