ទំព័រដើម
សន្និសីទ និងព្រឹត្តិការណ៍
សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បាននាំយកមូលនិធិសប្បុរសធម៌ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប

មាតិកា

facebook

Youtube

សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បាននាំយកមូលនិធិសប្បុរសធម៌ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប

     សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បាននាំយកមូលនិធិសប្បុរសធម៌ចំនួន ៩១,៥២៣,៦០០ រៀល និង ៣,៥៩៥ ដុល្លារសហរដ្ឋអាមេរិកជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប

     ព្រឹកថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បាននាំយកមូលនិធិសប្បុរសធម៌សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ លើកទី២ ដែលបានពីការកៀរគរថវិការពីគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និស្សិត និងសប្បុរសជននានា ក្នុងខេត្តសៀមរាប ដើម្បីបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលប្រព្រឹត្តិនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ក្នុងគោលបំណងចូលរួមចំណែករក្សានិរន្តរភាពដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការផ្ដល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព ។

#ចូលរួមទាំងអស់គ្នា #បរិច្ចាគទាំងអស់គ្នា #ដើម្បីកុមារកម្ពុជា