
សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បានរៀបចំនូវដំណើរទស្សនកិច្ចសិក្សាប្រចាំឆ្នាំ ២០១៩-២០២0 សម្រាប់និស្សិតនៃមហាវិទ្យាល័យ វិទ្យាសាស្រ្តសង្គម និងនីតិសាស្រ្ត ទៅកាន់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ។
ដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពី "តួនាទី និងភារកិច្ចរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា" ក្រោមអធិបតីភាព លោកជំទាវ ត្រឹង ថាវី អនុប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា ឯកឧត្តម ប៉ែន ប្រាកដ អគ្គនាយករងនីតិកម្ម និងស្រាវជ្រាវ និងលោក ស៊ឹម វិបុល តំណាងនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ និងជាប្រធានប្រតិភូដឹកនាំនិស្សិត ក្នុងគោលបំណងនៃការធ្វើទស្សនកិច្ចសិក្សានេះ គឺដេីម្បីសិក្សាស្វែងយល់ពីតួនាទីភារកិច្ចរបស់រដ្ឋសភា ប្រវត្តិរបស់រដ្ឋសភា និងទស្សនាកន្លែងសំខាន់ៗនៃវិមានរដ្ឋសភាផងដែរ ។