
សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ប្អូនៗសិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអោយបានជ្រាបថា សាកលវិទ្យាល័យមានការប្រឡងជ្រើសរើសអាហារូបករណ៍លើថ្លៃឈ្នួលសិក្សា ១០០% ចំនួន ១០កន្លែង និង ៥០% ចំនួន ២០កន្លែង សម្រាប់មុខជំនាញ គណិតវិទ្យា ក្នុងឆ្នាំសិក្សា ២០២១ - ២០២២ ។
អាស្រ័យដូចបានជម្រាបជួនខាងលើ សូមបេក្ខជនមកទទួលពាក្យស្នើសុំប្រឡងអាហារូបករណ៍នៅការិយាល័យ ផ្ដល់ព័ត៌មានរបស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០៩០ ៩០៥ ៩០២ / ០៧០ ៤០៨ ៤៣៨ / ០១៧ ៣៨៦ ៦៧៨ សូមអរគុណ!!!
