Bachelor's Degree in Finance & Banking

១. គោលបំណង (Program Aims)

    ដើម្បីផ្តល់ចំណេះដឹង ចំណេះធ្វើ ជំនាញ និងឥរិយាបថល្អដល់និស្សិតមុខជំនាញ ហិរញ្ញវត្ថុ និងធនាគារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាតិ និងអន្តរជាតិ សំដៅឱ្យពួកគេរួមចំណែកកសាងប្រទេសជាតិ ព្រមទាំងអាចធ្វើការងារ និងរស់នៅក្នុងយុគសម័យសាកលភាវូបនីយកម្ម និងសង្គមពុទ្ធិ។

២. លទ្ធផលសិក្សានៃកម្មវិធីបណ្ដុះបណ្ដាល (Program Learning Outcomes : PLO)

    បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យសាស្រ្តសេដ្ឋកិច្ច មុខជំនាញហិរញ្ញវត្ថុ និងធនាគារ និស្សិត ទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដែលមានសង្គតិភាព ជាមួយក្របខ័ណ្ឌគុណវុឌ្ឍិជាតិ ដូចខាងក្រោម ៖

ក. ចំណេះដឹង (Knowledge)

  • បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ ច្បាប់ ហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិបានយ៉ាងច្បាស់លាស់។
  • ប្រើប្រាស់ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការសិក្សាស្រាវជ្រាវ និងការងាររដ្ឋបាលនៅតាមបណ្ដាស្ថាប័នរដ្ឋ ឯកជនធុនតូ​ច និងមធ្យម ព្រមទាំងអង្គការស៊ីវិល
  • ពន្យល់ពីគោលការណ៍ គោលគំនិត និងទ្រឹស្ដីនានាទាក់ទងនឹងគណនេយ្យ ហិរញ្ញវត្ថុ គ្រប់គ្រងទីផ្សារ សេដ្ឋកិច្ច និងផ្សារមូលបត្រកម្ពុជា
  • បកស្រាយពីកម្លាំងប្រកួតប្រជែងអាជីវកម្ម និងឥទ្ធិពលរបស់វាទៅលើការអភិវឌ្ឍយុទ្ធសាស្ដ្រ

ខ. ជំនាញក្នុងការគិត (Cognitive Skills)

  • ផ្តួចផ្តើមគំនិត និងភាពច្នៃប្រឌិតក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុន សហគ្រាសពាណិជ្ជកម្ម
  • រៀបចំផែនការថវិកាសម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីគ្រប់គ្រងតាមដាន និងធ្វើសេចក្តីសម្រេចចិត្តផ្នែកសេដ្ឋកិច្ច
  • វិភាគហិរញ្ញវត្ថុ រៀបចំថវិកា វិភាគការវិនិយោគនៅទីផ្សារមូលប័ត្រ និងពិគ្រោះយោបល់​ផ្នែកហិរញ្ញវត្ថុ ព្រមទាំងគម្រោងវិនិយោគ
  • បង្កើតប្រព័ន្ធព័ត៌មានគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ តាមបណ្តាស្ថាប័នរដ្ឋ ឯកជនធុនតូចនិងមធ្យម ព្រមទាំងអង្គការស៊ីវិល ឱ្យមាននុលោមភាពតាមស្តង់ដា​គណនេយ្យអន្តរជាតិ

គ. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)

  • អភិវឌ្ឍសមត្ថភាពបុគ្គលតាមរយៈការសិក្សាស្រាវជ្រាវដើម្បីអនុវត្តការរងារក្នុង​ស្ថាប័នឱ្យបានរលូន
  • ធ្វើការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និង​ដោះស្រាយ​​រាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់សេដ្ឋកិច្ច សង្គម ដោយការ​ទទួលខុសត្រូវខ្ពស់
  • ប្រតិបត្តិការងារគណនេយ្យ និងហិរញ្ញវត្ថុតាមបណ្តាស្ថាប័នរដ្ឋ ស្ថាប័នឯកជនធុនតូច និងមធ្យម ព្រមទាំងអង្គការស៊ីវិលប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានក្រម​សីលធម៌​វិជ្ជាជីវៈ។

ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

  • វិភាគនិងបកស្រាយទិន្នន័យនៃការគ្រប់គ្រងហិរញ្ញវត្ថុ តាមរយៈការប្រើប្រាស់ប្រព័ន្ធ​កុំព្យូទ័រ និងលើកជាដំណោះស្រាយដើម្បីសម្រួលដល់ការសម្រេចចិត្ត
  • ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។

៣. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

  • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
  • បេក្ខជនត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលរៀបចំដោយ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ព្រមទាំងមានការត្រួតពិនិត្យនិងទទួលស្គាល់ដោយក្រសួង អប់រំ យុវជន និងកីឡា។ ក្នុងករណីបេក្ខជនធ្លាក់លើមុខវិជ្ជាណាមួយក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ ២០០២ ត្រូវប្រឡងជ្រើសរើសចូលរៀន។
  • បេក្ខជនមានបរិញ្ញាបត្ររងបច្ចេកទេស និងវិជ្ជាជីវៈ (កម្រិត ៥) ឬ បរិញ្ញាបត្ររង អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី ៣ ឆមាសទី ១ បានដោយរៀនបន្ថែមចំនួន ៦ ក្រឌីត ។

៤. ចំនួនក្រេឌីត (Credit Accumulation)

    កម្មវិធីអប់រំបរិញ្ញាត្រវិទ្យាសាស្ដ្រសេដ្ឋកិច្ច មុខជំនាញសេដ្ឋកិច្ចអន្តរជាតិ ត្រូវសិក្សារយៈពេល ៤ ឆ្នាំស្មើ ៨ ឆមាស។ ១ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាសមានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ១២៦ ក្រេឌីត ដោយមិនរាប់បញ្ចូលភាសាចិន ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.០០

៥. ឱកាសការងារ (Job Opportunity)

    ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្រ្តសេដ្ឋកិច្ច មុខជំនាញហិរញ្ញវត្ថុ និងធនាគារ និស្សិតអាចទទួលបានឱកាសការងារដូចខាងក្រោម ៖

  • អ្នកវិភាគហិរញ្ញវត្ថុ វិភាគការវិនិយោគនៅទីផ្សារមូលប័ត្រ និងពិគ្រោះយោបល់ផ្នែកហិរញ្ញវត្ថុ និង គម្រោងវិនិយោគផ្សេងៗ
  • អ្នកគ្រប់គ្រងហានិភ័យនៅក្នុងធនាគារ អ្នកគ្រប់គ្រងទ្រព្យសកម្មនិងទ្រព្យអកម្ម ពាណិជ្ជករ មូលបត្រ បុគ្គលិក​ឥណទាន និងបុគ្គលិកប្រាក់បញ្ញើ
  • បុគ្គលិកបម្រើការងារផ្នែកហិរញ្ញវត្ថុនៅតាមបណ្ដាក្រសួង-មន្ទីរ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ ធនាគារ​ និងអង្គការ​ក្រៅរដ្ឋាភិបាលដែលមានមុខតំណែង​ដូចជាធនាគារិក អ្នកគ្រប់គ្រងហិរញ្ញវត្ថុ អ្នកធ្វើផែនការ​ហិរញ្ញវត្ថុ អ្នកធ្វើផែនការថវិកា អ្នកគ្រប់គ្រងឥណទាន អ្នកគ្រប់គ្រងប្រាក់បញ្ញើ អ្នកវិភាគ និង​គ្រប់គ្រងគម្រោងវិនិយោគ អ្នកគ្រប់គ្រង ការវាយតម្លៃអចលនទ្រព្យ
  • គ្រូបង្រៀនផ្នែកហិរញ្ញវត្ថុ និងធនាគារនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និងឯកជន ។

៦. ឈ្មោះមុខវិជ្ជាតាមប្រភេទ (Types of Subject)

No Subject Description Credit
1 Microeconomics 3
2 Public Administration 3
3 History and Culture of South-East Asia 3
4 Critical Thinking and Personal Development 3
5 Computer for Administration 3
6 Mathematics for Business and Economics 3
7 English Language I 3
8 English Language II 3
9 Chinese Language I 0
10 Chinese Language II 0
11 FA2: Maintaining Financial Records I3
12Introduction to Business
3

Total30

No Subject Description Credit
1 Macroeconomics3
2 Principles of Marketing3
3Principles of Management3
4 FA2: Maintaining Financial Records II
3
5 F2: Management Accounting I
3
6 F2: Management Accounting II
3
7F9: Financial Management
3
8QuickBooks
3
9Money and Banking
3
10Cambodian Business Law
3
11Statistics for Business and Economics
3
12Research Methodology
3
13Human Resource Management
3
14Cambodia Securities Exchange
3
15F3: Financial Accounting I
3
16F3: Financial Accounting II
3

Total48

No Subject Description Credit
1 Bank Management 3
2 International Finance3
3 Risk Management and Insurance3
4 Cambodian Taxation3
5 Investment Management3
6 F4: Advance Financial Management3

Total18

No Subject Description Credit
`1 Business Communication and Ethics
3
2
English Language III
3
3
English Language IV3
4
English Language V3
5
English Language VI3
6
English Language VII
3
7
Chinese Language III0
8
Chinese Language IV0
9 Chinese Language V0
10 Chinese Language VI0
11Chinese Language VII
0

Total18