១. គោលបំណង (Program Aims)
កម្មវិធីសិក្សានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង សមត្ថភាព ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អក្នុងការងារផ្នែករដ្ឋបាលសាធារណៈ នៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលស្របតាមបរិបទអាតំបន់។
២. លទ្ធផលសិក្សានៃកម្មវិធីបណ្ដុះបណ្ដាល (Program Leaning Outcomes : PLO)
បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រ មុខជំនាញព័ត៌មានវិទ្យា និស្សិតទទួលបាន សមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដូចខាងក្រោម៖
ក. ចំណេះដឹង (Knowledge)
- ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ។
- ប្រើប្រាស់ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ និងការងាររដ្ឋបាលនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
- បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់
ខ. ជំនាញក្នុងការគិត (Cognitive Skills)
- ដោះស្រាយបញ្ហាការគ្រប់គ្រងប្រព័ន្ធ ឬបណ្តាញកុំព្យូទ័រដែលកើតមានឡើងក្នុង ស្ថាប័ន ឬផ្នែករបស់ខ្លួនដោយមានទំនុកចិត្ត សេចក្តីក្លាហាន ដោយចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់
- ផ្តួចផ្តើមគំនិតនិងច្នៃប្រឌិតក្នុងការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ និងកម្មវិធី តាមបណ្តាសហគ្រាស ក្រុមហ៊ុន សាលារៀន ផ្សារទំនើប ស្ថាប័នរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល
- ប្រមូល គណនា វិភាគ បកស្រាយស្ថិតិ ឬព័ត៌មាន និងលើកជាដំណោះស្រាយដើម្បីជួយសម្រួលដល់ការសម្រេចចិត្ត ។
គ.ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)
- អភិវឌ្ឍន៍សមត្ថភាពបុគ្គលតាមរយៈការសិក្សាស្រាវជ្រាវដើម្បីអនុវត្តការរងារក្នុងស្ថាប័នឱ្យបានរលូន
- ធ្វើការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់សេដ្ឋកិច្ចនិងសង្គម និងការទទួលខុសត្រូវខ្ពស់
- ប្រតិបត្តិការងារផ្នែកព័ត៌មានវិទ្យាក្នុងក្រុមហ៊ុន និងសហគ្រាសពាណិជ្ជកម្មប្រកប ដោយក្រមសីលធម៌វិជ្ជាជីវៈ ។
ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)
- គ្រប់គ្រងបណ្តាញ និងសុវត្ថភាពកុំព្យូទ័រ នៅក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
- បង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យដែលមានលក្ខណៈជា Desktop, Web និង Mobile Application ព្រមទាំងបង្កើតគេហទំព័រ សម្រាប់សហគ្រាស ក្រុមហ៊ុន សាលារៀន ផ្សារទំនើប ស្ថាប័នរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល
- វិភាគទិន្នន័យដើម្បីកសាងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
- ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។
៣. លក្ខខណ្ឌចូលរៀន (Enrollment Requirement)
- បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
- បេក្ខជនត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលរៀបចំដោយសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេសៀ ព្រមទាំងមានការត្រួតពិនិត្យនិងទទួលស្គាល់ដោយក្រសួង អប់រំ យុវជន និងកីឡា។ ក្នុងករណីបេក្ខជនធ្លាក់លើមុខវិជ្ជាណាមួយក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ ២០០២ ត្រូវប្រឡងជ្រើសរើសចូលរៀន
- បេក្ខជនមានបរិញ្ញាបត្ររងបច្ចេកទេសនិងវិជ្ជាជីវៈ (កម្រិត ៥) ឬ បរិញ្ញាបត្ររង អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី ៣ ឆមាសទី ១ បានដោយរៀនបន្ថែមចំនួន ៦ ក្រេឌីត។
៤. ចំនួនក្រេឌីត (Credit Accumulation)
កម្មវិធីអប់រំ បរិញ្ញាត្រវិទ្យាសាស្ត្រ មុខជំនាញព័ត៌មានវិទ្យា ត្រូវសិក្សារយៈពេល ៤ ឆ្នាំស្មើ ៨ ឆមាស។ ១ ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាសមានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ១២៦ ក្រេឌីត ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.០០ ។
៥. ឱកាសការងារ (Job Opportunity)
ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រ មុខជំនាញព័ត៌មានវិទ្យា និស្សិតអាចទទួលបាន ឱកាសការងារដូចខាងក្រោម ៖
- បម្រើការងារផ្នែកព័ត៌មានវិទ្យានៅក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលដែលមានមុខតំណែង ដូចជា អ្នកគ្រប់គ្រងបណ្តាញកុំព្យូទ័រ អ្នកវិភាគប្រព័ន្ធកុំព្យូទ័រ អ្នកគ្រប់គ្រងប្រព័ន្ធ កុំព្យូទ័រ អ្នកសរសេរកម្មវិធីកុំព្យូទ័រ និង Smartphone ឬ Tablet អ្នកបង្កើត គ្រប់គ្រង និងអភិវឌ្ឍ គេហទំព័រ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ អ្នកគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពកុំព្យូទ័រ អ្នកគ្រប់គ្រងគម្រោងព័ត៌មានវិទ្យា អ្នកគ្រប់គ្រងក្រុមហ៊ុនលក់កុំព្យូទ័រ និងអ្នកពិគ្រោះយោបល់រៀបចំប្រព័ន្ធកុំព្យូទ័រមើ
- គ្រូបង្រៀនផ្នែកព័ត៌មានវិទ្យានៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និងឯកជន ។
៦. ឈ្មោះមុខវិជ្ជាតាមប្រភេទ (Types of subjects)
| No |
Subject Description |
Credit |
| 1 |
Macroeconomics
| 3 |
| 2 |
Public Administration | 3 |
| 3 | Critical Thinking and Personal Development | 3 |
| 4 |
History and Culture of Southeast Asia | 3 |
| 5 |
Computer for Administration | 3 |
| 6 |
Mathematics for Computing
| 3 |
| 7 | English Language I | 3
|
| 8 | English Language II | 3
|
| 9 | Chinese Language I | 0
|
| 10 | Chinese Language II | 0
|
| 11 | Programming with C/C++ | 3
|
| 12 | Computer System and Networks (ITE) | 3
|
| Total | 30 |
| No |
Subject Description |
Credit |
| 1 |
Advanced C++ Programming | 3 |
| 2 |
Web Development I | 3 |
| 3 | Data Communication | 3 |
| 4 | Graphic Design | 3
|
| 5 |
Web Development II | 3 |
| 6 |
Network Fundamentals (CCNA1) | 3 |
| 7 |
Database Management System | 3 |
| 8 | Discrete Mathematics | 3
|
| 9 | Data Structure and Algorithms | 3
|
| 10 | Routing Protocols and Concepts (CCNA2) | 3
|
| 11 | Java Programming I | 3
|
12
| Advanced Database | 3 |
13
| .NET Technology | 3
|
14
| Network Administration and Security I | 3
|
15
| System Analysis and Design | 3
|
16
| Descriptive Statistic | 3
|
| Total | 48 |
| No |
Subject Description |
Credit |
| 1 |
Java Programming II | 3 |
| 2 |
Network Administration and Security II | 3 |
| 3 |
Web Application | 3 |
| 4 |
Mobile Programming | 3 |
| 5 |
Internet of Things (IoT) | 3 |
| 6 |
E-Commerce Technology | 3 |
| Total | 18 |
| No |
Subject Description |
Credit |
| 1 |
Research Methodology | 3 |
2
| English Language III
| 3
|
| 3 |
English Language IV |
3 |
| 4 |
English Language V |
3 |
| 5 |
English Language VI |
3 |
| 6 |
English Language VII |
3 |
| 7 |
Chinese Language III |
0 |
| 8 |
Chinese Language IV |
0 |
| 9 |
Chinese Language V |
0 |
| 10 |
Chinese Language VI |
0 |
| 11 |
Chinese Language VII |
0 |
| Total | 18 |