Bachelor's Degree in Tourism and Hospitality Management

១. គោលបំណង (Program Aims)

    កម្មវិធីអប់រំនេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង សមត្ថភាព ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អក្នុងការគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅក្នុង ឧស្សាហកម្មទេសចរណ៍ ស្របតាមបរិបទអាស៊ាន និងពិភពលោក ។

២. លទ្ធផលសិក្សានៃកម្មវិធីបណ្ដុះបណ្ដាល (Program Leaning Outcomes : PLO)

    បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រទេសចរណ៍ មុខជំនាញគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច អ្នកសិក្សានឹងអាចទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗ ដែលមានសង្គតិភាពទៅដូចខាងក្រោម ៖

ក. ចំណេះដឹង (Knowledge)

  • បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចនៅ​ក្នុង​បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់
  • ប្រើប្រាស់ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ និង​ការងាររដ្ឋបាលនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល 
  • ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាក្រុមហ៊ុនទេសចរណ៍បដិសណ្ឋាកិច្ច និងសហគមន៍។

ខ. ជំនាញក្នុងការគិត (Cognitive Skills)

  • ដោះស្រាយបញ្ហានានាដែលកើតមានឡើងក្នុងក្រុមហ៊ុនទេសចរណ៍ និងបដិសណ្ឋារកិច្ច ដោយមានទំនុកចិត្ត សេចក្តីក្លាហាន វិភាគពិចារណា និងវាយតម្លៃប្រកប​ដោយ​ហេតុផល​ខ្ពស់
  • ផ្តួចផ្តើមគំនិត និងច្នៃប្រឌិតក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ម៉ាឃីតធីង ធនធានមនុស្ស និងផលិតកម្មនៅក្នុងឧស្សាហកម្មទេសចរណ៍ បដិសណ្ឋារកិច្ច និងសហគមន៍
  • ធ្វើផែនការអាជីវកម្មសម្រាប់បើកក្រុមហ៊ុនទេសចរណ៍ និងបដិសណ្ឋារកិច្ច 
  • គ្រប់គ្រងប្រតិបត្តិការក្នុងឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចប្រកប​ដោយ​ក្រមសីលធម៌
  • វិភាគពីឥរិយាបថរបស់ភ្ញៀវទេសចរ ដើម្បីបម្រើសេវាកម្មប្រកបដោយភាពពេញចិត្ត។

គ.ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)

  • អភិវឌ្ឍសមត្ថភាពបុគ្គលតាមរយៈការសិក្សាស្រាវជ្រាវដើម្បីអនុវត្តការរងារក្នុង​ស្ថាប័នឱ្យបានរលូន
  • ធ្វើការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និង​​ដោះស្រាយរាល់​បញ្ហាប្រឈមស្របតាមការវិវត្តរបស់សេដ្ឋកិច្ចនិងសង្គម និង​ការទទួលខុសត្រូវខ្ពស់
  • ប្រើប្រាស់ជំនាញអន្តរបុគ្គ និងការទទួខុសត្រូវខ្ពស់ ដើម្បីប្រាស្រ័យទាក់ទងជាមួយដៃគូ​ដែលមានវប្បធម៌ផ្សេងគ្នា។

ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

  • វិភាគនិងបកស្រាយទិន្នន័យនៃបរិយាការអាជីវកម្មដោយប្រើប្រាស់វិធានស្ថិតិជាមួយ​នឹងប្រព័ន្ធកុំព្យូទ័រ និងលើកជាដំណោះស្រាយដើម្បីសម្រួលដល់ការសម្រេចចិត្ត
  • ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។

៣. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

  • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
  • បេក្ខជនត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលរៀបចំដោយ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ព្រមទាំងមានការត្រួតពិនិត្យនិងទទួលស្គាល់ដោយក្រសួង អប់រំ យុវជន និងកីឡា។ ក្នុងករណីបេក្ខជនធ្លាក់លើមុខវិជ្ជាណាមួយក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ ២០០២ ត្រូវប្រឡងជ្រើសរើសចូលរៀន។
  • បេក្ខជនមានបរិញ្ញាបត្ររងបច្ចេកទេស និងវិជ្ជាជីវៈ (កម្រិត ៥) ឬ បរិញ្ញាបត្ររង អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី ៣ ឆមាសទី ១ បានដោយរៀនបន្ថែមចំនួន ៦ ក្រឌីត ។

៤. ចំនួនក្រេឌីត (Credit Accumulation)

    កម្មវិធីអប់រំថ្នាក់បរិញ្ញាត្រទេសចរណ៍ មុខជំនាញគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច  ត្រូវសិក្សារយៈពេល ៤ ឆ្នាំស្មើ ៨ ឆមាស។ ១ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាសមានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ១២៦ ក្រេឌីត ដោយមិនរាប់បញ្ចូលភាសាចិន ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.០០

៥. ឱកាសការងារ (Job Opportunity)

   ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រទេសចរណ៍ មុខជំនាញគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច និស្សិតអាចទទួលបានឱកាសការងារដូចខាងក្រោម ៖ 

  • សហគ្រិនលើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច
  • អ្នកគ្រប់គ្រងអាជីកម្មសណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន ភ្នាក់ងារទេសចរណ៍ និងក្រុមហ៊ុនដឹកអ្នកដំណើរ
  • បុគ្គលិកបម្រើការងារវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅស្ថាប័នរដ្ឋនិងឯកជនដែលមាន​មុខ​តំណែងដូចជា​ អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ អ្នកគ្រប់គ្រងការិយាល័យ​ជួរមុខ អ្នកគ្រប់គ្រ​ង ​​គេហកិច្ច អ្នកគ្រប់គ្រងការកក់បន្ទប់ អ្នកគ្រប់គ្រងព្រឹត្តិការណ៍ (ការប្រជុំ សិក្ខាសាលា និង​សន្និសីទ​ជាតិ និងអន្តរជាតិ) អ្នកប្រឹក្សានៅក្នុងបដិសណ្ឋារកិច្ច ប្រធានផ្នែកបម្រើសេវា អ្នកគ្រប់គ្រ​ង​ទូទៅនៃទីភ្នាក់ងារទេសចរណ៍ ជំនួយការអ្នកគ្រប់គ្រងទូទៅ អ្នកផ្តល់ប្រឹក្សា​ទេសចរណ៍ជាន់ខ្ពស់ ប្រធានគ្រប់គ្រងផលិតផលនៃការីទេសចរណ៍ ប្រធានផ្នែកលក់និងទីផ្សារ ប្រធានផ្នែកលក់សំបុត្រ ប្រធានផ្នែកកញ្ចប់ទស្សនកិច្ច និងអ្នកប្រឹក្សា​ផ្នែកលក់
  • អ្នកធ្វើការងារនៅក្នុងរមណីយដ្ឋានដូចជា​ រមណីយដ្ឋានវប្បធម៌​ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ អេកូទេសចរណ៍ និងរមណីយដ្ឋានកែច្នៃ 
  • គ្រូបង្រៀនផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និង​ឯកជន។

៦. ឈ្មោះមុខវិជ្ជាតាមប្រភេទ (Types of Subject)

No Subject Description Credit
1 Microeconomics 3
2 Public Administration 3
3 History and Culture of South-East Asia 3
4 Critical Thinking and Personal Development 3
5 Computer for Administration 3
6 Mathematics for Business and Economics 3
7 English Language I 3
8 English Language II 3
9 Chinese Language I 0
10 Chinese Language II 0
11 FA2: Maintaining Financial Records I3
12Introduction to Business
3

Total30

No Subject Description Credit
1 Principles of Management3
2 Principles of Marketing3
3Research Methodology3
4Statistics for Business and Economics3
5 Human Resource Management in Tourism and Hospitality3
6 Principles of Accounting3
7 Accounting in Tourism and Hospitality3
8Geography of Tourism3
9Marketing for Tourism and Hospitality3
10Consumer Behavior for Tourism3
11Hospitality Business Plan3
12Monitor Tourism Operations3
13Community Based Tourism3
14Khmer Culture Studies3
15Tourism Law3
16Hospitality Supervision and Management3

Total48

No Subject Description Credit
1 Manage Special Events Tourism and Hospitality
3
2 Hotel Operation Management3
3 Food and Beverage Management3
4 Travel Operation Management3
5 Front Office Operations3
6 Housekeeping Operations3

Total18

No Subject Description Credit
`1 Business Communication and Ethics
3
2
English Language III
3
3
English Language IV3
4
English Language V3
5
English Language VI3
6
English Language VII
3
7
Chinese Language III0
8
Chinese Language IV0
9 Chinese Language V0
10 Chinese Language VI0
11Chinese Language VII
0

Total18