១. លទ្ធផលសិក្សានៃកម្មវិធីបណ្ដុះបណ្ដាល (Program Learning Outcomes : PLO)
និស្សិតបញ្ចប់ការសិក្សានឹងទទួលបាន ៖
- សម្តែងឱ្យឃើញពីចំណេះដឹងដ៏ទូលំទូលាយទាំងផ្នែកច្បាប់ និងគោលនយោបាយសាធារណៈ ស្របទៅតាមបរិបទសង្គមនីមួយៗ
- បង្ហាញពីសមត្ថភាពក្នុងការផ្តួចផ្តើមគំនិត ការច្នៃប្រឌិត និងការបង្កើតថ្មី ព្រមទាំងអភិវឌ្ឍគោលគំនិតទ្រឹស្តីថ្មីៗខាងរៀបចំនិងអភិវឌ្ឍរដ្ឋបាលទៅតាមបរិបទសង្គម
- បកស្រាយទ្រឹស្តីរដ្ឋបាលសាធារណៈជាតិ និងអន្តរជាតិយ៉ាងស៊ីជម្រៅ
- ប្រឹក្សា និងដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងរដ្ឋបាលសាធារណៈ សេដ្ឋកិច្ច និងសង្គម
- ប្រមូល គណនា វិភាគ បកស្រាយស្ថិតិ និងលើកជាដំណោះស្រាយដើម្បីជួយសម្រួលដល់ការសម្រេចចិត្ត
- ធ្វើការបកស្រាយយ៉ាងមានប្រសិទ្ធភាពទាំងការនិយាយ ធ្វើបទបង្ហាញ និងសរសេរលិខិតបទដ្ឋានគតិយុត្ត លិខិតរដ្ឋបាល និងរបាយការណ៍លទ្ធផលស្រាវជ្រាវនិក្ខេបបទ ឬកិច្ចការស្រាវជ្រាវតូចធំ
- លើកកម្ពស់ និងផ្សព្វផ្សាយជាសាធារណៈនូវការយល់ដឹងលើស្នាដៃស្រាវជ្រាវទៅតាមវិស័យ ។
២. លក្ខខណ្ឌចូលរៀន (Enrollment Requirement)
- មានសញ្ញាបត្របរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់
- បេក្ខជនត្រូវមានពិន្ទុមធ្យមភាគសរុប (GPA) ចាប់ពី៣.០០ ឡើងទៅ ឬ បានសរសេរនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
- បេក្ខជនត្រូវមានសំណើគម្រោងស្រាវជ្រាវបឋមស្របតាមជំនាញ
- បេក្ខជនត្រូវឆ្លងកាត់តេស្តសមត្ថភាពភាសាអង់គ្លេសរបស់សកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ និងមានសមត្ថភាពមូលដ្ឋានខាងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ប្រើប្រាស់ក្នុងការស្រាវជ្រាវ
- បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬ សញ្ញាបត្រដែលមានតម្លៃស្មើមិនស្របទៅនឹងកម្មវិធីអប់រំ តម្រូវឱ្យបេក្ខជនរៀនមុខវិជ្ជាចាំបាច់មួយចំនួនដើម្បីឈោងចាប់កម្មវិធីអប់រំថ្នាក់បណ្ឌិត ។
៣. ផែនការសិក្សា (Study Plan)
| No |
Subject Description |
Credit |
| 1 |
Advance Statistics for Research | 3 |
| 2 |
Advanced Research Methodology | 3 |
| 3 |
Dissertation Writing Methodology | 3 |
| 4 |
Doctoral Dissertation Seminar | 3 |
| 5 |
Development Policy: Political Economy of Development | 3 |
| Total | 15 |
| No |
Subject Description |
Credit |
| 1 |
Public Management: Collaborative and Participatory Governance | 3 |
| 2 |
Public Finance: Financial Management in State, local Governments and NGOs | 3 |
| 3 |
Defense of Detailed Research Plan | 3 |
4
| Publication of Research Articles/ Papers in National or International Research Journals (2 Articles) | 6
|
| Total | 15 |
| No |
Subject Description |
Credit |
| 1 |
Public Administration Reform | 3 |
| 2 |
Organization Theory and Public Management | 3 |
| 3 |
Participation in a relevant scientific forum with presentation in Public Administration | 3 |
4
| Preparation/ organization of personal seminar or workshop in Public Administration | 3
|
5
| Thesis Writing and Defense
| 12
|
| Total | 24 |