១. លទ្ធផលសិក្សានៃកម្មវិធីបណ្ដុះបណ្ដាល (Program Learning Outcomes : PLO)
និស្សិតបញ្ចប់ការសិក្សានឹងទទួលបាន ៖
- មូលដ្ឋានគ្រឹះនៃការដឹកនាំ គ្រប់គ្រង និងធ្វើការសម្រេចចិត្តខាងផ្នែកបច្ចេកទេសរដ្ឋបាល និងនយោបាយនូវរាល់កិច្ចការរបស់ស្ថាប័នក្នុងប្រទេស និងស្ថាប័នអន្តរជាតិ
- បកស្រាយ និងប្រៀបធៀបរដ្ឋបាលសាធារណៈដែលគ្រប់គ្រងរដ្ឋ នីតិវិធីនៃការដោះស្រាយបញ្ហាវិវាទរដ្ឋបាល
- បកស្រាយ និងពន្យល់អំពីព្រឹត្តិការណ៍ និងដំណើរការនៃព្រឹត្តិការណ៍ពាក់ព័ន្ធនឹងគោលនយោបាយសាធារណៈ ដោយប្រើប្រាស់វិធីសាស្ត្រវិភាគ និងត្រិះរិះពិចារណាប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ
- ប្រឹក្សា និងដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងច្បាប់ ដែលកើតមានឡើងក្នុងស្ថាប័ន ឬក្រៅស្ថាប័នរបស់ខ្លួនដោយមានទំនុកចិត្ត និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់
- អនុវត្តការងារជាក់ស្តែងតាមរយៈការចុះកម្មសិក្សា និងកិច្ចការស្រាវជ្រាវនៅគ្រឹះស្ថានសាធារណៈ ឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា
- បង្ហាញវិចារណកិច្ចគតិយុត្តប្រកបដោយភាពសមហេតុផល ម៉ឺងម៉ាត់ និងមានក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងស្វែងរកការប្រឹក្សាយោបល់រាល់បញ្ហាចាំបាច់
- ធ្វើទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាពទាំងការនិយាយ ធ្វើបទបង្ហាញ និងសរសេរលិខិតបទដ្ឋានគតិយុត្ត លិខិតរដ្ឋបាល និងរបាយការណ៍លទ្ធផលស្រាវជ្រាវសារណា ឬកិច្ចការស្រាវជ្រាវតូចធំ
២. លក្ខខណ្ឌចូលរៀន (Enrollment Requirement)
- បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូលដែលទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា
- បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូលដែលមានជំនាញ មិនស្របគ្នាទៅនឹងកម្មវិធីអប់រំ នៃមុខជំនាញដែលបេក្ខជនជ្រើសរើសបេក្ខជនត្រូវរៀនកម្មវិធីថ្នាក់ត្រៀមបរិញ្ញាបត្រជាន់ខ្ពស់ (Pre-Master Program) ចំនួន ៩ ក្រេឌីត និងប្រឡងបញ្ចប់ដោយជោគជ័យ
- បេក្ខជន ត្រូវប្រឡងជ្រើសរើសចូលរៀនកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលរៀបចំដោយសាកលវិទ្យាល័យ និងទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។
៣. ផែនការសិក្សា (Study Plan)
No |
Subject Description |
Credit |
1 |
Cambodian Legal System | 3 |
2 |
Comparative Constitutional Law | 3 |
3 |
Public Property and Urbanization Law | 3 |
4 |
Research Methodology and Academic Writing | 3 |
5 |
Methodology and Principles of Legal Interpretation | 3 |
6 |
Public Finance and Taxation Law | 3 |
7 |
Public Policy | 3 |
8 |
Public Sector Procurement management | 3 |
| Total | 24 |
No |
Subject Description |
Credit |
1 |
Human Resources in Public Administration | 3 |
2 |
Administrative Dispute | 3 |
3 |
ASEAN Administrative Management System | 3 |
4 |
Seminar on Human Rights and International Politics | 3 |
5 |
Master’s Thesis or | 12 |
|
Public Service Law* | 3 |
|
Leadership Principle in Public Sector* | 3 |
|
Writing Research Paper | 6 |
| Comprehensive Examination | 0
|
| Total | 22 |