Past Events
សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បានចូលរួមក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ការងារ និងការសិក្សា»

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤

សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បានចូលរួមក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ការងារ និងការសិក្សា» នៅវិទ្យាល័យ ហ៊ុន សែន អង្គរធំ ខេត្តសៀមរាប។ ដែលពិព័រណ៍នេះធ្វើឡើង ក្នុងគោលបំណងតម្រង់ទិសវិជ្ជាជីវៈ ដល់សិស្សានុសិស្សតាមរយៈការបង្កលក្ខណៈជួបគ្នាដោយផ្ទាល់ជាមួយ តំណាងក្រុមហ៊ុន ស្ថាប័នរដ្ឋ និងឯកជន នឹងផ្តល់ឱកាសដល់សិស្ស បានសិក្សាស្វែងយល់អំពីតម្រូវការ ជំនាញ និងការត្រៀមលក្ខណៈសម្បត្តិផ្ទាល់ខ្លួនបានច្បាស់លាស់ មុននឹងសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សា និងការរៀបចំផែនការសិក្សានាពេលខាងមុខ។