Past Events
សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បានទទួលការអនុញ្ញាត្តិពីវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ ខេត្តសៀមរាប ក្នុងការរៀបចំឱ្យមានវេទិកាចែករំលែកស្តីពី ការជ្រើសរើសជំនាញសិក្សាដើម្បីខ្លួនឯងនិងចីរភាពក្នុងអាជីពការងារ ដល់សិស្សានុសិស្ស ដែលកំពុងសិក្សាថ្នាក់ទី១២

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បានទទួលការអនុញ្ញាត្តិពីវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ ខេត្តសៀមរាប ក្នុងការរៀបចំឱ្យមានវេទិកាចែករំលែកស្តីពី ការជ្រើសរើសជំនាញសិក្សាដើម្បីខ្លួនឯងនិងចីរភាពក្នុងអាជីពការងារ ដល់សិស្សានុសិស្ស ដែលកំពុងសិក្សាថ្នាក់ទី១២។ វេទិកាចែករំលែកមួយនេះ ធ្វើឡើងក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តសិស្សានុសិស្សទាំងអស់គ្នា ជ្រើសរើសជំនាញសិក្សាប្រកបដោយប្រសិទ្ធភាពទៅថ្ងៃអនាគត។ ក្រុមការងារ និងវាយគ្មិនរបស់យើង បានសង្កត់ធ្ងន់ និងលើកទឹកចិត្តដល់សិស្សានុសិស្សថាគ្រប់មុខជំនាញទាំងអស់សុទ្ធតែល្អ និងមានប្រយោជន៍ តែអ្វីដែលសំខាន់នោះ គឺស្ថិតលើការខំប្រឹងប្រែងរៀនសូត្រ និងការតស៊ូព្យាយាមរបស់យើងម្នាក់ៗ ឆ្លើយតបជាមួយការស្រលាញ់ ពេញចិត្តរបស់ខ្លួន និងលើកទឹកចិត្តឱ្យសិស្សានុសិស្សត្រៀមខ្លួនឱ្យបានល្អសម្រាប់ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២ ដែលនិងមកដល់ក្នុងពេលឆាប់ៗនេះ៕