Home

Contents

Facebook

Youtube


Management for Master's Degree

កម្មវិធីអប់រំសម្រាប់មុខជំនាញ គ្រប់គ្រង

១. គោលបំណង (Program Aims)

កម្មវិធីសិក្សានេះ បង្កើតឡើងក្នុងគោលបំណងពង្រីកចំណេះដឹង ចំណេះធ្វើ និងជំនាញគ្រប់គ្រង ដើម្បីឲ្យនិស្សិតក្លាយជាអ្នកគ្រប់គ្រងមានសមត្ថភាពពេញលេញ មានការជឿជាក់ និងអាចពឹងផ្អែកលើខ្លួនឯងផ្ទាល់ ដោយមានគំនិតច្នៃប្រឌិតក្នុងការគ្រប់គ្រង  និងអនុវត្តន៍ផែនការដោយជោគជ័យ ស្របតាមស្ថានការណ៍ជាក់ស្តែង និងអាចធ្វើការសិក្សាស្រាវជ្រាវដោយខ្លួនឯង ។ 

២. ឱកាសការងារ (Job Opportunity)

ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញគ្រប់គ្រង​ និស្សិតអាចទទួលបាន ឱកាសការងារដូចខាងក្រោម ៖

 • សហគ្រិនដ៏ចំណាន
 • អ្នកគ្រប់គ្រងសហគ្រាសឧស្សាហកម្ម ដែលមានតួនាទីជាប្រធានគ្រប់គ្រងគម្រោង ប្រធានគ្រប់គ្រងប្រតិបត្តិការ ប្រធានគ្រប់គ្រងធនធានមនុស្ស ប្រធានគ្រប់គ្រងផលិតកម្ម ប្រធានគ្រប់គ្រងភស្តុភារ ឬ អនុប្រធានគ្រប់គ្រងតាមនាយកដ្ឋានឬការិយាល័យ
 • បុគ្គលិកសហគ្រាសពាណិជ្ជកម្មដែលមានតួនាទីជានាយក ឬនាយករងចាត់ការទូទៅក្នុងហាងលក់ទំនិញ ប្រធានសាខា ឬ ប្រធានផ្នែកនៃការិយាល័យកណ្តាល
 • អ្នកប្រឹក្សាយោបល់លើផ្នែកអាជីវកម្មសម្រាប់ក្រុមហ៊ុន-សហគ្រាស
 • អ្នកស្រាវជ្រាវនិងវិភាគ និងរៀបចំយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងគម្រោងផ្សេងៗ
 • បុគ្គលិកផ្នែកគ្រប់គ្រងនៅតាមបណ្ដាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
 • គ្រូបង្រៀនផ្នែកគ្រប់គ្រងនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និង ឯកជន ។

៣. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (Program Leaning Outcomes: PLO)

បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម​ មុខជំនាញគ្រប់គ្រង និស្សិតទទួលបានសមត្ថភាព ដូចខាងក្រោម  ៖

ក. ចំណេះដឹង (Knowledge)

 • ពន្យល់ពីដំណើរការនៃការធ្វើពាណិជ្ជកម្មអន្តរជាតិក្នុងសកលភាវូបនីយកម្ម
 • ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការជាតិ និងអន្តរជាតិ ។

ខ. ជំនាញក្នុងការគិត (Cognitive Skills)

 • គ្រប់គ្រងគម្រោង គ្រប់គ្រងគណនេយ្យថ្លៃដើម គ្រប់គ្រងប្រតិបត្តិការ  គ្រប់គ្រងធនធានមនុស្ស បង្កើត និងគ្រប់គ្រងអាជីវកម្មដោយខ្លួនឯង
 • រៀបចំផែនការយុទ្ធសាស្ត្រ និងផែនការទីផ្សារសម្រាប់ក្រុមហ៊ុន
 • វិភាគថ្លៃដើម និងកម្រិតនៃការប្រកួតប្រជែងក្នុងការសម្រេចចិត្តធ្វើអាជីវកម្ម
 • វិភាគបរិយាកាសអាជីវកម្ម និងសេដ្ឋកិច្ចក្នុងតំបន់អាសាន និងពិភពលោកដើម្បីរៀបចំយុទ្ធសាស្រ្តនិងវិធីសាស្រ្តគ្រប់គ្រងអាជីវកម្មឲ្យទទួលបាននូវភាពជោគជ័យ ។

គ. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)

 • ធ្វើការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់សេដ្ឋកិច្ចនិងសង្គម និងការទទួលខុសត្រូវខ្ពស់ចំពោះការងារ
 • ប្រតិបត្តិការងារនៅក្នុងក្រុមហ៊ុន និងសហគ្រាសពាណិជ្ជកម្មប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។

ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

 • វិភាគនិងបកស្រាយទិន្នន័យនៃការគ្រប់គ្រងអាជីវកម្មតាមរយៈការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ និង លើកជាដំណោះស្រាយដើម្បីសម្រួលដល់ការសម្រេចចិត្ត
 • ស្រាវជ្រាវរកវិធីសាស្រ្តដើម្បីគ្រប់គ្រងអាជីវកម្មឲ្យទទួលបានជោគជ័យ
 • ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បណ្ឌិត ។

៤. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

 • បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូលដែលទទួលស្គាល់ដោយក្រសួង អប់រំយុវជន និងកីឡា
 • បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាប័ត្រសមមូលដែលមានជំនាញមិនស្របគ្នាទៅនឹងកម្មវិធីសិក្សានៃមុខជំនាញដែលបេក្ខជនជ្រើសរើស បេក្ខជនត្រូវរៀនកម្មវិធីថ្នាក់ត្រៀមបរិញ្ញាបត្រជាន់ខ្ពស់ (Pre-Master Program) ចំនួន ៩ ក្រេឌីត និងប្រឡងបញ្ចប់ដោយជោគជ័យ
 • បេក្ខជន ត្រូវប្រឡងជ្រើសរើសចូលរៀនកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលរៀបចំដោយសាកលវិទ្យាល័យ និងទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ។ មុខវិជ្ជាសម្រាប់ប្រឡងជ្រើសរើសត្រូវបាន កំណត់ដោយសាកលវិទ្យាល័យ ។

៥. ចំនួនក្រេឌីត (Credit Accumulation)

កម្មវិធីសិក្សាបរិញ្ញាត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញគ្រប់គ្រង មានពីរប្រភេទ ៖

 • កម្មវិធីសិក្សាពេញម៉ោង មានរយៈពេលសិក្សា ២ ឆ្នាំ ស្មើ ៤ ឆមាស ។ ១ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាសមានរយៈពេល ១៥ សប្តាហ៍ ស្មើ ១២ ក្រេឌីត ដោយមិនរាប់បញ្ចូលការប្រឡង ។
 • កម្មវិធីសិក្សាមិនពេញម៉ោងមានរយៈពេលសិក្សា ២ ឆ្នាំ ទៅ ៣ ឆ្នាំ ស្មើនឹង ៧Terms ។ ឆ្នាំសិក្សាបែងចែកជា ៣ Terms ដែល ១ Term មានរយៈពេល ១២ សប្តាហ៍ ៦ ក្រេឌីត ដោយមិនរាប់បញ្ចូលការប្រឡង ។

ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ៤៦ ក្រេឌីត ដោយមិនរាប់បញ្ចូល Pre-Master ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.៥០។ 

៦. រចនាសម្ព័ន្ធកម្មវិធីសិក្សាសម្រាប់ការសរសេរនិក្ខេបបទ (Program Structure: Thesis Option)

៦.២- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាពេញម៉ោង (Study Plan: Fulltime Study)

៦.៣- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាមិនពេញម៉ោង (Study Plan: Part-time Study)

៧. រចនាសម្ព័ន្ធកម្មវិធីសិក្សាសម្រាប់ការប្រឡងបញ្ចប់ការសិក្សា (Non-Thesis Option)

៧.៤- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាពេញម៉ោង (Study Plan: Fulltime Study)

៧.៥- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាមិនពេញម៉ោង (Study Plan: Part-time Study)