កម្មវិធីអប់រំសម្រាប់មុខជំនាញ ព័ត៌មានវិទ្យា
១. គោលបំណង (Program Objective)
កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងពង្រីកចំណេះដឹង ចំណេះធ្វើ និងជំនាញ ព័ត៌មានវិទ្យា។
កម្មវិធីនេះផ្តល់ឲ្យនិស្សិតកាន់តែប្រសើរឡើងនូវជំនាញក្នុងការបង្កើតកម្មវិធី ការប្រឹក្សាផ្នែកព័ត៌មានវិទ្យា ការគ្រប់គ្រងគម្រោងក្នុងវិស័យព័ត៌មានវិទ្យា និងការគ្រប់គ្រងបណ្តាញ។ និស្សិតនឹងទទួលបាននូវចំណេះដឹងបន្ថែមក្នុងការស្រាវជ្រាវបច្ចេកវិទ្យាថ្មីនៅលើពិភពលោក និងការស្រាវជ្រាវកម្មវិធីសិក្សាដែលមានកម្រិតស្តង់ដាអន្តរជាតិ មានគំនិតឆ្នៃប្រឌិត ចេះវិភាគ ក្រមសីលធម៌វិជ្ជាជីវៈ និងអភិវឌ្ឍសង្គមប្រកបដោយនិរន្តរភាព។
២. ឱកាសការងារ (Job Opportunity)
ក្រោយពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មុខជំនាញព័ត៌មានវិទ្យា និស្សិតអាចទទួលបាន ឱកាសការងារដូចខាងក្រោម ៖
- អ្នកវិភាគ គ្រប់គ្រង និងបង្កើតប្រព័ន្ធកម្មវិធីដំណើរការនៅលើ Online
- អ្នករៀបចំ និងបង្កើតគម្រោងកម្មវិធីគ្រប់គ្រងទិន្នន័យ
- អ្នកជំនាញបង្កើតកម្មវិធីសម្រាប់ Smart Phone និង Tablet
- អ្នកគ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងបណ្តាញ Network ធំៗតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
- អ្នកប្រឹក្សាយោបល់លើផ្នែកព័ត៌មានវិទ្យាសម្រាប់ក្រុមហ៊ុន សហគ្រាស
- អ្នកស្រាវជ្រាវ វិភាគ និងរៀបចំយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងប្រព័ន្ធ និងគម្រោងកម្មវិធីបច្ចេកវិទ្យា
- សាស្រា្តចារ្យផ្នែកព័ត៌មានវិទ្យានៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និងឯកជន ។
៣. ផលសម្រេចរំពឹងទុក (Program Leaning Outcomes: PLO)
បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មុខជំនាញព័ត៌មានវិទ្យា និស្សិតទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដូចខាងក្រោម៖
៣.១- ចំណេះដឹង (Knowledge)
- មានចំណេះដឹងទូលំទូលាយផ្នែកបច្ចេកវិទ្យា ទាំងទ្រឹស្ត្រី និងការអនុវត្តជាក់ស្តែង
- បង្ហាញពីចំណេះដឹង និងសមត្ថភាពក្នុងការស្រាវជ្រាវ និងជំនាញទំនាក់ទំនងទាក់ទងនឹងវិស័យព័ត៌មានវិទ្យា
- ប្រើប្រាស់ចំណេះដឹងច្បាស់លាស់នៃជំនាញព័ត៌មានវិទ្យាក្នុងការជំរុញការអនុវត្ត ការគ្រប់គ្រងលើប្រព័ន្ធ បច្ចេកវិទ្យាថ្មីៗ ។
៣.២- ជំនាញក្នុងការគិត (Cognitive Skills)
- វិភាគ ពិចារណា និងវាយតម្លៃប្រកបដោយការច្នៃប្រឌិតលើព្រឹត្តិការណ៍ ឬបញ្ហាដែលប្រឈមទាក់ទងនឹងប្រព័ន្ធបច្ចេកវិទ្យា និងដោះស្រាយរាល់បញ្ហាប្រឈមទាំងនោះស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យាថ្មីៗ
- បង្កើតការសំយោគទ្រឹស្តី និងការអនុវត្តជាក់ស្តែង នៅក្នុងការសិក្សាស្រាវជ្រាវលើវិស័យបច្ចេកវិទ្យា ដោយអភិវឌ្ឍទៅជាចំណេះដឹងថ្មីប្រកបដោយការច្នៃប្រឌិតខ្ពស់
- រៀបចំ និងដឹកនាំការសិក្សាស្រាវជ្រាវ ឬគម្រោងអភិវឌ្ឍសំខាន់ៗ ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញនានាដែលទាក់ទងទៅនឹងបង្កើតចំណេះដឹង និងទ្រឹស្តីថ្មីនៃការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យា ។
៣.៣- ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)
- បំពេញការងារប្រកបដោយជោគជ័យជាមួយក្រុមការងារដែលមានសាវតា និងវប្បធម៌ខុសៗគ្នា និងសហការដោយជោគជ័យជាមួយក្រុមអ្នកជំនាញ ឬអ្នកវិជ្ជាជីវៈផ្សេងៗទៀត
- ធ្វើបទបង្ហាញ ឬការពារស្នាដៃស្រាវជ្រាវប្រកបដោយខ្លឹមសារទៅតាមគោលបំណងនៃការធ្វើទំទាក់ទំនងដោយបង្កើតទឡ្ហីករណ៍ដែលស៊ីសង្វាក់ និងភ្ជាប់គំនិតថ្មីៗនានាយ៉ាងច្បាស់លាស់នៅចំពោះមុខអ្នកស្តាប់ទាំងផ្លូវការ និងក្រៅផ្លូវការតាមរយៈបច្ចេកទេសផ្សេងៗគ្នា
- លើកកម្ពស់ និងផ្សព្វផ្សាយជាសាធារណៈនូវរបកគំហើញថ្មីស្របតាមវិស័យជំនាញ ព្រមទាំងគាំទ្រយ៉ាងសកម្មចំពោះការសិក្សាស្រាវជ្រាវរបស់អ្នកដទៃនៅពេលបង្ហាត់បង្រៀន
- លើកម្ពស់កិច្ចសហប្រតិបត្តិការក្នុងសកម្មភាពការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ និងដោះស្រាយរាល់បញ្ហាប្រឈមប្រកដោយទំនុកចិត្ត និងទទួលខុសត្រូវខ្ពស់ ។
៣.៤- ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)
- ប្រើប្រាស់ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាយ៉ាងស្ទាត់ជំនាញ សម្រាប់ការសិក្សាស្រាវជ្រាវនៅក្នុងវិស័យបច្ចេកវិទ្យា យ៉ាងមានប្រសិទ្ធភាព ដូចជាគ្រប់គ្រងទិន្នន័យ ការរក្សាទុក និងការបង្ហាញព័ត៌មាននៃការស្រាវជ្រាវ ការសង្ខេប រៀបចំឯកសារ រៀបចំរបាយការណ៍ និងការឆ្លុះបញ្ចាំងទៅនឹងលទ្ធផលនៃការស្រាវជ្រាវនានា
- ប្រមូល គណនា វិភាគ បកស្រាយស្ថិតិ ឬព័ត៌មាន និងលើកជាដំណោះស្រាយដើម្បីជួយសម្រួលដល់ការសម្រេចចិត្តសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ទទួលបេក្ខជនដូចជា និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ មន្ត្រីរាជការតាមស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ឲ្យចូលរៀនដោយមិនប្រកាន់ភេទ សញ្ជាតិ សាសនា និន្នាការនយោបាយ និងអាយុ ស្របតាមលក្ខខណ្ឌដូចខាងក្រោម ៖
- ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូលដែលទទួលស្គាល់ដោយគណៈកម្មាធិការទទួលស្គាល់គុណភាព អប់រំនៃកម្ពុជា (ACC) នៃក្រសួងអប់រំ យុវជន និងកីឡា
- បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូលដែលមានមុខជំនាញមិនស្របគ្នាទៅនឹងកម្មវិធីសិក្សានៃមុខជំនាញដែលបេក្ខជនជ្រើសរើស បេក្ខជនត្រូវរៀនកម្មវិធីថ្នាក់ត្រៀមបរិញ្ញាបត្រជាន់ខ្ពស់ (Pre-Master Program) ចំនួន ៩ ក្រេឌីត និងប្រឡងបញ្ចប់ដោយជោគជ័យ
- បេក្ខជនត្រូវប្រឡងជ្រើសរើសចូលរៀនកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលរៀបចំដោយសាកលវិទ្យាល័យ និង ទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។ មុខវិជ្ជាសម្រាប់ប្រឡងជ្រើសរើសត្រូវបានកំណត់ដោយសាកលវិទ្យាល័យ។
៥. ចំនួនក្រេឌីត
កម្មវិធីសិក្សាពេញម៉ោងមានរយៈពេលសិក្សា ២ ឆ្នាំ ស្មើនឹង ៤ ឆមាស។ ឆ្នាំសិក្សាបែងចែកជា ២ ឆមាសដែល ១ ឆមាសមានរយៈពេល ១៥ សប្តាហ៍ ស្មើនឹង ១៥ ក្រឌីត ដោយមិនរាប់បញ្ចូលការប្រឡង។
កម្មវិធីសិក្សាមិនពេញម៉ោងមានរយៈពេលសិក្សា ២ ឆ្នាំទៅ ៣ ឆ្នាំ ស្មើនឹង ៧ Terms ។ ឆ្នាំសិក្សាបែងចែកជា ៣ Terms ដែល ១ Term មានរយៈពេល ១២ សប្តាហ៍ ស្មើនឹង ៦ ក្រឌីត ដោយមិនរាប់បញ្ចូលការប្រឡង។
ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ៤៦ ក្រេឌីត ដោយមិនរាប់បញ្ចូល Pre-Master ដែល មានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.៥០។
៦. រចនាសម្ព័ន្ធកម្មវិធីសិក្សា
៦.១- ជម្រើសសរសេរនិក្ខេបទ
ក- កម្មវិធីសិក្សាពេញម៉ោង
ខ- កម្មវិធីសិក្សាមិនពេញម៉ោង
៦.២- ជម្រើសប្រឡងបញ្ចប់ការសិក្សា
ក. កម្មវិធីសិក្សាពេញម៉ោង
ខ. កម្មវិធីសិក្សាមិនពេញម៉ោង