កម្មវិធីអប់រំសម្រាប់មុខជំនាញ គណនេយ្យ
១. គោលបំណង (Program Aims)
កម្មវិធីសិក្សានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង ជំនាញ និង ឥរិយាបថល្អក្នុងកិច្ចការគណនេយ្យនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការក្រៅរាជរដ្ឋាភិបាលស្របតាមបរិបទអាស៊ាន និងតំបន់ ។
២. ឱកាសការងារ (Job Opportunity)
ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្ររងគ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញគណនេយ្យ និស្សិតអាចទទួលបានឱកាសការងារដូចខាងក្រោម ៖
- បុគ្គលិកបម្រើការងារផ្នែកគណនេយ្យនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលដែលមាន មុខតំណែងដូចជា គណនេយ្យករ អ្នករៀបចំប្រាក់បៀវត្ស បេឡាករ និងអ្នកប្រកាសពន្ធ។
៣. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (Program Leaning Outcomes: PLO)
និស្សិតបញ្ចប់ការសិក្សាមុខជំនាញនេះនឹងអាចទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៥ ផ្នែកធំៗដូចខាងក្រោម ៖
ក. ចំណេះដឹង (Knowledge)
- រៀបរាប់ពីប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់
- មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ការសិក្សា និងការងារបានយ៉ាងត្រឹមត្រូវ និងប្រសើរ ។
ខ. ជំនាញក្នុងការគិត (Cognitive Skills)
- មានទំនុកចិត្តលើខ្លួនឯង សេចក្តីក្លាហាន ចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់
- ផ្តួចផ្តើមគំនិត និងច្នៃប្រឌិតក្នុងការដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវឌ្ឍរបស់សេដ្ឋកិច្ច និងសង្គម ។
គ. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)
- មានសមត្ថភាពក្នុងការស្រាវជ្រាវដើម្បីអភិវឌ្ឍន៍សមត្ថភាពបុគ្គល
- ចេះធ្វើការងារជាក្រុមនិងដឹកនាំក្រុមការងារ ការប្រាស្រ័យទាក់ទងល្អ និងមានការទទួលខុសត្រូវខ្ពស់ចំពោះការងារ ។
ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)
- ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់កិច្ចការរដ្ឋបាល ការសិក្សាស្រាវជ្រាវ និងទំនាក់ទំនង
- គណនាលេខ បង្កើតតារាងនិងក្រាហ្វិក ព្រមទាំងបកស្រាយតួលេខតាមបែបវិទ្យាសាស្រ្ត
- ចុះបញ្ជីប្រតិបត្តិការ រៀបចំរបាយការណ៍ហិរញ្ញវត្ថុ បិទបញ្ជីគណនេយ្យ និងគ្រប់គ្រងលំហូរសាច់ប្រាក់ ។
ង. ជំនាញចិត្តចលនា (Psychomotor Skills)
- ប្រើប្រាស់ប្រព័ន្ធគណនេយ្យ (Accounting software)សម្រាប់ចុះបញ្ជីប្រតិបត្តិការ រៀបចំរបាយការណ៍ហិរញ្ញវត្ថុ បិទបញ្ជីគណនេយ្យ និងគ្រប់គ្រងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនយ៉ាងស្ទាត់ជំនាញ
- ចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងតាមរយៈការចុះកម្មសិក្សា ។
៤. លក្ខខណ្ឌចូលរៀន (Enrollment Requirement)
- បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬ សញ្ញាបត្រដែលមានតម្លៃស្មើដែលបញ្ជាក់ថាជាប់ ឬ ធ្លាក់ ឬ សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ ៣ (កម្រិត ៤) ។ ចំពោះបក្ខជនមានវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន តម្រូវឲ្យមានការផ្ទេរក្រឌីត ។
- បេក្ខជនត្រូវប្រឡងចូលរៀនកម្មវិធីបណ្តុះបណ្តាលបរិញ្ញាបត្ររងបច្ចេកទេស និងវិជ្ជាជីវៈ ដែលរៀបចំដោយសាកលវិទ្យាល័យ និងទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ។
៥. ចំនួនក្រេឌីត (Credit Accumulation)
កម្មវិធីបណ្តុះបណ្តាលបរិញ្ញាបត្ររងគ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញគណេនយ្យ ត្រូវសិក្សារយៈពេល ២ ឆ្នាំ ស្មើ ៤ ឆមាស។ ឆ្នាំសិក្សាបែងចែកជា ២ ឆមាសដែល ១ ឆមាសមានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការសិក្សាកម្មវិធីបណ្តុះបណ្តាល និងទទួលបានគុណវុឌ្ឍិនេះ និស្សិតត្រូវទទួលបានចំនួន ៦0 ក្រេឌីត និងប្រឡងបញ្ចប់ការសិក្សា (Comprehensive Examination) ចំនួន ៣ មុខវិជ្ជាតាមការកំណត់របស់សាកលវិទ្យាល័យ ដោយជោគជ័យ ព្រមទាំងមានចំណេះដឹង និងសមត្ថភាពលើជំនាញរបស់ខ្លួន។
៦. ផែនការសិក្សា (Study Plan)