Home

Contents

Facebook

Youtube


Associate's Degree in Finance and Banking

កម្មវិធីអប់រំសម្រាប់មុខជំនាញ ហិរញ្ញវត្ថុ និងធនាគារ

១. គោលបំណង (Program Aims )

កម្មវិធីសិក្សានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង ជំនាញ និង ឥរិយាបថល្អក្នុងកិច្ចការហិរញ្ញវត្ថុនៅ​តាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការក្រៅរាជរដ្ឋាភិបាលស្របតាមបរិបទអាស៊ាន និងតំបន់ ។

២. ឱកាសការងារ (Job Opportunity)

ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្ររងវិទ្យាសាស្រ្តសេដ្ឋកិច្ច មុខជំនាញហិរញ្ញវត្ថុ និងធនាគារ​ និស្សិតអាចទទួលបានឱកាសការងារដូចខាងក្រោម ៖

 • អ្នកបម្រើការងារផ្នែកហិរញ្ញវត្ថុនៅតាមស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលដែលមានមុខដំណែង ដូចជា អ្នករៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នករៀបចំផែនការថវិកា មន្ត្រីឥណទាន អ្នកគ្រប់គ្រង ប្រាក់បញ្ញើ និងបេឡាករ ។

៣. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (Program Leaning Outcomes: PLO)

និស្សិតបញ្ចប់ការសិក្សាមុខជំនាញនេះ នឹងអាចទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៥ ផ្នែកធំៗដូចខាងក្រោម ៖

ក. ចំណេះដឹង (Knowledge)

 • រៀបរាប់ពីប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់
 • ប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ការសិក្សា និងការងាររដ្ឋបាលបានយ៉ាងត្រឹមត្រូវ និងប្រសើរ
 • រៀបរាប់ពីប្រព័ន្ធហិរញ្ញវត្ថុ ប្រភេទ មុខងារនិងតួនាទីរបស់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុបានយ៉ាងត្រឹមត្រូវ ។

ខ. ជំនាញក្នុងការគិត (Cognitive Skills)

 • ជឿជាក់លើខ្លួនឯង សេចក្តីក្លាហាន ចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់
 • ផ្តួចផ្តើមគំនិត និងច្នៃប្រឌិតក្នុងការដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវឌ្ឍរបស់ សេដ្ឋកិច្ច​ និងសង្គម ។

គ. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)

 • មានសម្ថភាពក្នុងការស្រាវជ្រាវដើម្បីអភិវឌ្ឍន៍សមត្ថភាពបុគ្គល
 • ចេះធ្វើការងារជាក្រុម ការប្រាស្រ័យទាក់ទងល្អ និងមានការទទួលខុសត្រូវខ្ពស់​ចំពោះការងារ ។

ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

 • ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់កិច្ចការរដ្ឋបាល សិក្សាស្រាវជ្រាវ និងទំនាក់ទំនងការងារ
 • មានសមត្ថភាពគណនាលេខ បង្កើតតារាងនិងក្រាហ្វិក ព្រមទាំងបកស្រាយតួលេខតាមបែបវិទ្យាសាស្រ្ត
 • ចុះបញ្ជីប្រតិបត្តិការ បិទបញ្ជីគណនេយ្យ រៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ ។

ង. ជំនាញចិត្តចលនា (Psychomotor Skills)

 • មានសមត្ថភាពរៀបចំគម្រោងថវិកា គ្រប់គ្រងឥណទាន ចុះបញ្ជីប្រតិបត្តិការ បិទបញ្ជីគណនេយ្យ រៀបចំនិងវិភាគរបាយការណ៍​​​​​ហិរញ្ញវត្ថុ​បានយ៉ាងត្រឹមត្រូវ
 • មានចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងតាមរយៈការចុះកម្មសិក្សា និងកិច្ចការស្រាវជ្រាវ ។

៤. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

 • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ វិញ្ញាបនបត្របណ្ដោះ​អាសន្ន​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ សញ្ញាបត្រ​ ដែល​​​​មានតម្លៃស្មើដែលបញ្ជាក់ថាជាប់ ឬ ធ្លាក់ ឬ សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ ៣ (កម្រិត ៤) ។ ចំពោះបក្ខជនមានវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន តម្រូវឲ្យមានការផ្ទេរក្រឌីត ។
 • បេក្ខជនត្រូវប្រឡងចូលរៀនកម្មវិធីបណ្តុះបណ្តាលបរិញ្ញាបត្ររងបច្ចេកទេស និងវិជ្ជាជីវៈ ដែលរៀបចំដោយសាកលវិទ្យាល័យ​​​​ និងទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ។

៥. ចំនួនក្រេឌីត (Credit Accumulation)

កម្មវិធីបណ្តុះបណ្តាលបរិញ្ញាបត្ររងវិទ្យាសាស្រ្តសេដ្ឋកិច្ច មុខជំនាញ ហរិញ្ញវត្ថុ និងធនាគារ ត្រូវសិក្សារយៈពេល ២ ឆ្នាំ ស្មើ ៤ ឆមាស។ ឆ្នាំសិក្សាបែងចែកជា ២ ឆមាសដែល ១ ឆមាសមានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់​បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការសិក្សាកម្មវិធីបណ្តុះបណ្តាល និងទទួលបានគុណវុឌ្ឍិនេះ និស្សិតត្រូវទទួលបានចំនួន ៦0 ក្រេឌីត និងប្រឡងបញ្ចប់ការសិក្សា (Comprehensive Examination) ចំនួន ៣ មុខវិជ្ជាតាមការកំណត់របស់សាកលវិទ្យាល័យ ដោយជោគជ័យ ព្រមទាំងមានចំណេះដឹង និងសមត្ថភាពលើជំនាញរបស់ខ្លួន ។ 

៦. ផែនការសិក្សា (Study Plan)

Year of Study:  I                                      ​​​                                                                  Credits: 30

Number of Subjects: 12                                                                                  Total Hours: 540

  

Year of Study: II                                                                                                       Credits: 30

Number of Subjects: 12                                                                                  Total Hours: 540