Home

Contents

Facebook

Youtube


Associate's Degree in Tourism and Hospitality Management

កម្មវិធីអប់រំសម្រាប់មុខជំនាញ គ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច

១. គោលបំណង (Program Aims)

កម្មវិធីសិក្សានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង ជំនាញ និង ឥរិយាបថល្អក្នុងកិច្ចការគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ចតាមបណ្តាក្រុមហ៊ុនទេសចរណ៍ និឧស្សាហកម្មបដិសណ្ឋារកិច្ច ស្របតាមបរិបទអាស៊ាន និងតំបន់ ។

២. ឱកាសការងារ (Job Opportunity)

ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្ររងទេសចរណ៍ មុខជំនាញគ្រប់គ្រងទេសចរណ៍ និង​ បដិសណ្ឋារកិច្ច​ និស្សិតអាចទទួលបានឱកាសការងារដូចខាងក្រោម ៖

 • បុគ្គលិកបម្រើការងារផ្នែកបដិសណ្ឋារកិច្ចនៅស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលដែលមាន​មុខតំណែង ដូចជា ប្រធានផ្នែកការិយាល័យជួរមុខ ប្រធានផ្នែកគេហកិច្ច ប្រធានផ្នែកសេវាកក់បន្ទប់ ប្រធានផ្នែកគ្រប់គ្រង ភោជនីយដ្ឋាន បុគ្គលិកគ្រប់គ្រងដំណើរកម្សាន្ត បុគ្គលិកគ្រប់គ្រងខ្សែទស្សនកិច្ច ​ មគ្គុទេសក៍ទេសចរណ៍ ។

៣. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (Program Leaning Outcomes: PLO)

និស្សិតបញ្ចប់ការសិក្សាបរិញ្ញាបត្ររងទេសចរណ៍ មុខជំនាញគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច​ នឹងអាចទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៥ ផ្នែកធំៗដូចខាងក្រោម ៖

ក. ចំណេះដឹង (Knowledge)

 • រៀបរាប់ពីប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានយ៉ាងត្រឹមត្រូវតាមវិជ្ជាជីវៈ
 • មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ការសិក្សា និងការងារបានយ៉ាងត្រឹមត្រូវ និងប្រសើរ ។

ខ. ជំនាញក្នុងការគិត (Cognitive Skills)

 • មានទំនុកចិត្តលើខ្លួនឯង សេចក្តីក្លាហាន ចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់
 • ផ្តួចផ្តើមគំនិត និងច្នៃប្រឌិតក្នុងការដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវឌ្ឍរបស់សេដ្ឋកិច្ច​ និងសង្គម ។

គ. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)

 • មានសម្ថភាពក្នុងការស្រាវជ្រាវដើម្បីអភិវឌ្ឍន៍សមត្ថភាពបុគ្គល
 • ចេះធ្វើការងារជាក្រុម ការប្រាស្រ័យទាក់ទងល្អ មានសីលធម៌វិជ្ជាជីវៈ និងមានការទទួលខុសត្រូវខ្ពស់​ចំពោះការងារ ។

ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

 • ប្រើប្រាស់ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការប្រាស្រ័យទាក់ទងជាមួយភ្ញៀវទេសចរ និងការងារផ្សេងៗ បានយ៉ាងត្រឹមត្រូវ និងច្បាស់លាស់
 • មានសមត្ថភាពគណនាលេខ បង្កើតតារាងនិងក្រាហ្វិក ព្រមទាំងបកស្រាយតួលេខតាមបែបវិទ្យាសាស្រ្ត
 • ចុះបញ្ជីប្រតិបត្តិការ បិទបញ្ជីគណនេយ្យ រៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ ។

ង. ជំនាញចិត្តចលនា (Psychomotor Skills)

 • អនុវត្តការងារនៅក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចដូចជា បិទបញ្ជីគណនេយ្យ គ្រប់គ្រង ចំណូលប្រចាំថ្ងៃ ប្រតិបត្តិការងារក្នុងការិយាល័យខាងមុខ ការងារគេហកិច្ច ការងារក្នុងភោជនីយដ្ឋាន និងនិងបម្រើសេវាកម្មដល់ភ្ញៀវបានយ៉ាងល្អប្រសើរ
 • មានចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងតាមរយៈការចុះកម្មសិក្សា និងកិច្ចការស្រាវជ្រាវ ។

៤. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

 • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ វិញ្ញាបនបត្របណ្ដោះ​អាសន្ន​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ សញ្ញាបត្រដែលមានតម្លៃស្មើដែលបញ្ជាក់ថាជាប់ ឬ ធ្លាក់ ឬ សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ ៣ (កម្រិត ៤) ។ ចំពោះបក្ខជនមានវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន តម្រូវឲ្យមានការផ្ទេរក្រឌីត ។
 • បេក្ខជនត្រូវប្រឡងចូលរៀនកម្មវិធីបណ្តុះបណ្តាលបរិញ្ញាបត្ររងបច្ចេកទេស និងវិជ្ជាជីវៈ ដែលរៀបចំដោយសាកលវិទ្យាល័យ និងទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ។

៥. ចំនួនក្រេឌីត (Credit Accumulation)

កម្មវិធីបណ្តុះបណ្តាលបរិញ្ញាបត្ររងទេសចរណ៍ មុខជំនាញគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច ត្រូវសិក្សា រយៈពេល ២ ឆ្នាំ ស្មើ ៤ ឆមាស។ ឆ្នាំសិក្សាបែងចែកជា ២ ឆមាសដែល ១ ឆមាសមានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់​បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការសិក្សាកម្មវិធីបណ្តុះបណ្តាល និងទទួលបានគុណវុឌ្ឍិនេះ និស្សិតត្រូវទទួលបានចំនួន ៦០ ក្រេឌីត និងប្រឡងបញ្ចប់ការសិក្សា (Comprehensive Examination) ចំនួន ៣ មុខវិជ្ជាតាមការកំណត់របស់សាកលវិទ្យាល័យ ដោយជោគជ័យ ព្រមទាំងមានចំណេះដឹង និងសមត្ថភាពលើឯកទេសេរបស់ខ្លួន ។ 

៦. ផែនការសិក្សា (Study Plan)