Home

Contents

Facebook

Youtube


Bachelor of Tourism and Hospitality Management

កម្មវិធីអប់រំសម្រាប់មុខជំនាញ គ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច

១. គោលបំណង (Program Aims)

កម្មវិធីសិក្សានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង សមត្ថភាព ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អក្នុងការគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅក្នុងឧស្សាហកម្មទេសចរណ៍ ស្របតាមបរិបទអាស៊ាន និងពិភពលោក ។

២. ឱកាសការងារ (Job Opportunity)

ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រទេសចរណ៍ មុខជំនាញគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច និស្សិតអាចទទួលបានឱកាសការងារដូចខាងក្រោម ៖

 • សហគ្រិនលើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច
 • អ្នកគ្រប់គ្រងអាជីកម្មសណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន ភ្នាក់ងារទេសចរណ៍ និងក្រុមហ៊ុនដឹកអ្នកដំណើរ
 • បុគ្គលិកបម្រើការងារវិស័យទេសចរណ៍និងបដិសណ្ឋារកិច្ចនៅស្ថាប័នរដ្ឋនិងឯកជនដែលមានមុខតំណែងដូចជា​ អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ អ្នកគ្រប់គ្រងការិយាល័យ​ជួរមុខ អ្នកគ្រប់គ្រង
  គេហកិច្ច អ្នកគ្រប់គ្រងការកក់បន្ទប់ អ្នកគ្រប់គ្រងព្រឹត្តិការណ៍ (ការប្រជុំ សិក្ខាសាលា និងសន្និសីទជាតិ និងអន្តរជាតិ) អ្នកប្រឹក្សានៅក្នុងបដិសណ្ឋារកិច្ច ប្រធានផ្នែកបម្រើសេវា អ្នកគ្រប់គ្រងទូទៅនៃទីភ្នាក់ងារទេសចរណ៍ ជំនួយការអ្នកគ្រប់គ្រងទូទៅ អ្នកផ្តល់ប្រឹក្សាទេសចរណ៍ជាន់ខ្ពស់ ប្រធានគ្រប់គ្រងផលិតផលនៃការីទេសចរណ៍ ប្រធានផ្នែកលក់និងទីផ្សារ ប្រធានផ្នែកលក់សំបុត្រ ប្រធានផ្នែកកញ្ចប់ទស្សនកិច្ច មគ្គុទេសទេសចរណ៍ និងអ្នកប្រឹក្សាផ្នែកលក់
 • អ្នកធ្វើការងារនៅក្នុងរមណីយដ្ឋានដូចជា​ រមណីយដ្ឋានវប្បធម៌​ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​
  អេកូទេសចរណ៍ និងរមណីយដ្ឋានកែច្នៃ
 • គ្រូបង្រៀនផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និងឯកជន។

៣. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (Program Leaning Outcomes: PLO)

បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រទេសចរណ៍ មុខជំនាញគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច អ្នកសិក្សានឹងអាចទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដូចខាងក្រោម ៖

ក. ចំណេះដឹង (Knowledge)

 • បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់
 • ប្រើប្រាស់ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ និងការងាររដ្ឋបាលនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
 • ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាក្រុមហ៊ុនទេសចរណ៍ និងបដិសណ្ឋារកិច្ច។

ខ. ជំនាញក្នុងការគិត (Cognitive Skills)

 • ដោះស្រាយបញ្ហានានាដែលកើតមានឡើងក្នុងក្រុមហ៊ុនទេសចរណ៍ និងបដិសណ្ឋារកិច្ច ដោយមានទំនុកចិត្ត សេចក្តីក្លាហាន វិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់
 • ផ្តួចផ្តើមគំនិត និងច្នៃប្រឌិតក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ម៉ាឃីតធីង ធនធានមនុស្ស និងផលិតកម្មនៅក្នុងឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច
 • ធ្វើផែនការអាជីវកម្មសម្រាប់បើកក្រុមហ៊ុនទេសចរណ៍ និងបដិសណ្ឋារកិច្ច
 • គ្រប់គ្រងប្រតិបត្តិការក្នុងឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចប្រកបដោយក្រមសីលធម៌
 • វិភាគពីឥរិយាបថរបស់ភ្ញៀវទេសចរ ដើម្បីបម្រើសេវាកម្មប្រកបដោយភាពពេញចិត្ត។

គ. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)

 • អភិវឌ្ឍន៍សមត្ថភាពបុគ្គលតាមរយៈការសិក្សាស្រាវជ្រាវដើម្បីអនុវត្តការរងារក្នុងស្ថាប័នឲ្យបានរលូន
 • ធ្វើការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និងដោះស្រាយរាល់​បញ្ហាប្រឈមស្របតាមការវិវត្តរបស់សេដ្ឋកិច្ចនិងសង្គម និងការទទួលខុសត្រូវខ្ពស់
 • ប្រើប្រាស់ជំនាញអន្តរបុគ្គ និងការទទួខុសត្រូវខ្ពស់ ដើម្បីប្រាស្រ័យទាក់ទងជាមួយដៃគូដែលមានវប្បធម៌ផ្សេងគ្នា។

ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

 • វិភាគនិងបកស្រាយទិន្នន័យនៃបរិយាការអាជីវកម្មដោយប្រើប្រាស់វិធានស្ថិតិជាមួយនឹងប្រព័ន្ធកុំព្យូទ័រ និងលើកជាដំណោះស្រាយដើម្បីសម្រួលដល់ការសម្រេចចិត្ត
 • ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។

៤. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

 • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
 • បេក្ខជនត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលរៀបចំដោយសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ព្រមទាំងមានការត្រួតពិនិត្យនិងទទួល​ស្គាល់​​ដោយក្រសួង អប់រំ យុវជននិងកីឡា។ ក្នុងករណីបេក្ខជនធ្លាក់លើមុខវិជ្ជាណាមួយក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ ២០០២ ត្រូវប្រឡងជ្រើសរើសចូលរៀន
 • បេក្ខជនមានបរិញ្ញាបត្ររងបច្ចេកទេសនិងវិជ្ជាជីវៈ (កម្រិត ៥) ឬ បរិញ្ញាបត្ររង អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី​ ៣ ឆមាសទី ១ បានដោយរៀនបន្ថែមចំនួន ៦ ក្រឌីត ។

៥. ចំនួនក្រេឌីត (Credit Accumulation)

កម្មវិធីសិក្សាថ្នាក់បរិញ្ញាត្រទេសចរណ៍ មុខជំនាញគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច ត្រូវសិក្សា
រយៈពេល ៤ ឆ្នាំស្មើ ៨ ឆមាស។ ១ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាស​មានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការ​សិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ១២៦ ក្រេឌីត ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.០០ ។ 

៦. ផែនការសិក្សា (Study Plan)