កម្មវិធីសិក្សាមុខជំនាញ ព័ត៌មានវិទ្យា
១. គោលបំណង (Program Objective)
កម្មវិធីសិក្សានេះរៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង សមត្ថភាព ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អក្នុងការគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា នៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការក្រៅរាជរដ្ឋាភិបាលស្របតាមបរិបទអាស៊ាន និងតំបន់ ។
២. ឱកាសការងារ (Job Opportunity)
ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មុខជំនាញព័ត៌មានវិទ្យា និស្សិតអាចទទួលបាន ឱកាសការងារដូចខាងក្រោម ៖
- បម្រើការងារផ្នែកព័ត៌មានវិទ្យានៅក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលដែលមានមុខតំណែង ដូចជា អ្នកគ្រប់គ្រងបណ្តាញកុំព្យូទ័រ អ្នកវិភាគប្រព័ន្ធកុំព្យូទ័រ អ្នកគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ អ្នកសរសេរកម្មវិធីកុំព្យូទ័រ និង Smartphone ឬ Tablet អ្នកបង្កើត គ្រប់គ្រង និងអភិវឌ្ឍគេហទំព័រ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ អ្នកគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពកុំព្យូទ័រ អ្នកគ្រប់គ្រងគម្រោងព័ត៌មានវិទ្យា អ្នកគ្រប់គ្រងក្រុមហ៊ុនលក់កុំព្យូទ័រ និងអ្នកពិគ្រោះយោបល់រៀបចំប្រព័ន្ធកុំព្យូទ័រ
- គ្រូបង្រៀនផ្នែកព័ត៌មានវិទ្យានៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និងឯកជន។
៣. ផលសម្រេចរំពឹងទុក (Expected Leaning Outcome)
បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មុខជំនាញព័ត៌មានវិទ្យា និស្សិតទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដូចខាងក្រោម៖
៣.១- ចំណេះដឹង (Knowledge)
- បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់
- ប្រើប្រាស់ភាសាអង់គ្លេស ភាសាចិន និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ និងការងាររដ្ឋបាលនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
- ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ។
៣.២- ជំនាញក្នុងការគិត (Cognitive Skills)
- ដោះស្រាយបញ្ហាការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រដែលកើតមានឡើងក្នុងស្ថាប័ន ឬផ្នែករបស់ខ្លួនដោយមានទំនុកចិត្ត សេចក្តីក្លាហាន ដោយចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់
- ផ្តួចផ្តើមគំនិតនិងច្នៃប្រឌិតក្នុងការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ និងកម្មវិធី តាមបណ្តាសហគ្រាស ក្រុមហ៊ុន សាលារៀន ផ្សារទំនើប ស្ថាប័នរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល
- ប្រមូល គណនា វិភាគ បកស្រាយស្ថិតិ ឬព័ត៌មាន និងលើកជាដំណោះស្រាយដើម្បីជួយសម្រួលដល់ការសម្រេចចិត្ត ។
៣.៣- ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)
- អភិវឌ្ឍន៍សមត្ថភាពបុគ្គលតាមរយៈការសិក្សាស្រាវជ្រាវដើម្បីអនុវត្តការរងារក្នុងស្ថាប័នឲ្យបានរលូន
- ធ្វើការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់សេដ្ឋកិច្ចនិងសង្គម និងការទទួលខុសត្រូវខ្ពស់
- ប្រតិបត្តិការងារផ្នែកព័ត៌មានវិទ្យាក្នុងក្រុមហ៊ុន និងសហគ្រាសពាណិជ្ជកម្មប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ។
៣.៤- ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)
- បង្កើតកម្មវិធីគ្រប់គ្រងទិន្នន័យ Desktop Application, Web Application និងគេហទំព័រ សម្រាប់សហគ្រាស ក្រុមហ៊ុន សាលារៀន ផ្សារទំនើប ស្ថាប័នរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងកម្មវិធីដំណើរការលើ Smartphone ឬ Tablet
- គ្រប់គ្រងបណ្តាញកុំព្យូទ័រ នៅក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
- វិភាគទិន្នន័យដើម្បីកសាងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
- ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។
៤. លក្ខខណ្ឌចូលរៀន
- បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
- បេក្ខជនត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលរៀបចំដោយសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសៀ ព្រមទាំងមានការត្រួតពិនិត្យនិងទទួលស្គាល់ដោយក្រសួង អប់រំ យុវជន និងកីឡា។ ក្នុងករណីបេក្ខជនធ្លាក់លើមុខវិជ្ជាណាមួយក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ ២០០២ ត្រូវប្រឡងជ្រើសរើសចូលរៀន
- បេក្ខជនមានបរិញ្ញាបត្ររងបច្ចេកទេសនិងវិជ្ជាជីវៈ (កម្រិត ៥) ឬ បរិញ្ញាបត្ររង អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី ៣ ឆមាសទី ១ បានដោយរៀនបន្ថែមចំនួន ៦ ក្រឌីត ។
៥. ចំនួនក្រេឌីត
កម្មវិធីសិក្សាបរិញ្ញាត្រវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មុខជំនាញព័ត៌មានវិទ្យា ត្រូវសិក្សារយៈពេល ៤ ឆ្នាំស្មើ ៨ ឆមាស។ ១ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាសមានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ១២៦ ក្រេឌីត ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.០០ ។
៦. ផែនការសិក្សា
Year of Study: Foundation Credits: 30
Number of Subjects: 12 Total Hours: 540
Year of Study: II Credits: 30
Number of Subjects: 12 Total Hours: 540
Year of Study: III Credits: 30
Number of Subjects: 12 Total Hours: 540
Year of Study: IV Credits: 36
Number of Subjects: 9 Total Hours: 945