Home

Contents

Facebook

Youtube


International Marketing for Master's Dregee

កម្មវិធីអប់រំសម្រាប់មុខជំនាញ ម៉ាឃីតធីងអន្តរជាតិ

១. គោលបំណង (Program Aims)

កម្មវិធីសិក្សានេះ បង្កើតឡើងក្នុងគោលបំណងពង្រីកចំណេះដឹង ចំណេះធ្វើ និងជំនាញម៉ាឃីតធីងអន្តរជាតិ ដើម្បីឲ្យនិស្សិតក្លាយជាអ្នកគ្រប់គ្រងម៉ាឃីតធីងអន្តរជាតិដែលមានសមត្ថភាពពេញលេញ មានការជឿជាក់ និងអាចពឹងផ្អែកលើខ្លួនឯងផ្ទាល់ ដោយមានគំនិតច្នៃប្រឌិតក្នុងការគ្រប់គ្រង  និងអនុវត្តន៍ផែនការដោយជោគជ័យ ស្របតាមស្ថានការណ៍ជាក់ស្តែង និងអាចធ្វើការសិក្សាស្រាវជ្រាវដោយខ្លួនឯង ។ 

២. ឱកាសការងារ (Job Opportunity)

ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលធុរកិច្ច មុខជំនាញម៉ាឃីតធីងអន្តរជាតិ និស្សិតអាចទទួលបានឱកាសការងារដូចខាងក្រោម ៖

 • អ្នកវិភាគម៉ាឃីតធីងអន្តរជាតិ អ្នកគ្រប់គ្រងការផ្សាយពាណិជ្ជកម្មនិងទំនាក់ទំនងអន្តរជាតិ អ្នកគ្រប់គ្រងបណ្តាញចែកចាយអន្តរជាតិ អ្នកស្រាវជ្រាវម៉ាឃីតធីង ទីប្រឹក្សាម៉ាឃីតធីងអន្តរជាតិ
 • បុគ្គលិកបម្រើការងារនៅមានបណ្តាក្រុមហ៊ុន-សហគ្រាសពាណិជ្ជកម្មពហុជាតិ ដែលមានមុខតំណែងដូចជាប្រធានគ្រប់គ្រងម៉ាឃីតធីង ប្រធានគ្រប់គ្រងការលក់ និងបណ្តាញចែកចាយ ជំនួយការម៉ាឃីតធីង ប្រធានគ្រប់គ្រងសាខា
 • គ្រូបង្រៀនផ្នែកម៉ាឃីតធីង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និង ឯកជន។

៣. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (Program Leaning Outcomes: PLO)

បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលធុរកិច្ច មុខជំនាញម៉ាឃីតធីងអន្តរជាតិ និស្សិតទទួលបានសមត្ថភាព ដូចខាងក្រោម៖

ក. ចំណេះដឹង (Knowledge)

 • បកស្រាយពីទំនាក់ទំនងនៃពាណិជ្ជកម្មអន្តរជាតិ និងម៉ាឃីតធីងជាសាកល បានយ៉ាងច្បាស់លាស់
 • ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាក្រុមហ៊ុនសហគ្រាសពាណិជ្ជកម្មពហុជាតិ។

ខ. ជំនាញក្នុងការគិត (Cognitive Skills)

 • ផ្តួចផ្តើមគំនិតនិងច្នៃប្រឌិតក្នុងការគ្រប់គ្រងបណ្តាញពាណិជ្ជកម្មអន្តររជាតិ
 • វិភាគពីបរិស្ថានធុរកិច្ចសាកល និងតំបន់
 • ពន្យល់ពីសមាហរណកម្មម៉ាឃីតធីងតំបន់ និងសាកលដែលទាក់ទងទៅនឹងប្រតិបត្តិការធុរកិច្ចនៅក្នុងក្រុមហ៊ុនពហុជាតិ
 • វិភាគពីស្ថានភាពទីផ្សារនៃបណ្តាប្រទេសនានា ដើម្បីសម្រេចចិត្តក្នុងការពង្រីកបណ្តាញជាសាកល ។

គ. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)

 • ធ្វើការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់សេដ្ឋកិច្ចនិងសង្គម និងការទទួលខុសត្រូវខ្ពស់
 • ប្រើប្រាស់ជំនាញអន្តរបុគ្គល និងការទទួខុសត្រូវខ្ពស់ ដើម្បីប្រាស្រ័យទាក់ទងជាមួយដៃគូដែលមានវប្បធម៌ផ្សេងគ្នា ។

ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

 • វិភាគនិងបកស្រាយទិន្នន័យនៃទីផ្សារអន្តរជាតិ តាមរយៈការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ និងលើកជាដំណោះស្រាយដើម្បីសម្រួលដល់ការសម្រេចចិត្ត
 • ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បណ្ឌិត ។

៤. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

 • បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូលដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា
 • បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូលដែលមានជំនាញមិនស្របគ្នាទៅនឹងកម្មវិធីសិក្សានៃមុខជំនាញដែលបេក្ខជនជ្រើសរើស បេក្ខជនត្រូវរៀនកម្មវិធីថ្នាក់ត្រៀមបរិញ្ញាបត្រជាន់ខ្ពស់ (Pre-Master Program) ចំនួន ៩ ក្រេឌីត និងប្រឡងបញ្ចប់ដោយជោគជ័យ
 • បេក្ខជន ត្រូវប្រឡងជ្រើសរើសចូលរៀនកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលរៀបចំដោយសាកលវិទ្យាល័យ និងទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ។ មុខវិជ្ជាសម្រាប់ប្រឡងជ្រើសរើសត្រូវបាន កំណត់ដោយសាកលវិទ្យាល័យ ។

៥. ចំនួនក្រេឌីត (Credit Accumulation)

កម្មវិធីសិក្សាបរិញ្ញាត្រជាន់ខ្ពស់រដ្ឋបាលធុរកិច្ច មុខជំនាញម៉ាឃីតធីងអន្តរជាតិ មានពីរប្រភេទ ៖

 • កម្មវិធីសិក្សាពេញម៉ោង មានរយៈពេលសិក្សា ២ ឆ្នាំ ស្មើ ៤ ឆមាស ។ ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាសមានរយៈពេល ១៥ សប្តាហ៍ ស្មើ ១២ ក្រេឌីត ដោយមិនរាប់បញ្ចូលការប្រឡង ។
 • កម្មវិធីសិក្សាមិនពេញម៉ោងមានរយៈពេលសិក្សា ២ ឆ្នាំ ទៅ ៣ ឆ្នាំ ស្មើនឹង ៧Terms ។ ឆ្នាំសិក្សាបែងចែកជា ៣ Terms ដែល ១ Term មានរយៈពេល ១២ សប្តាហ៍ ៦ ក្រេឌីត ដោយមិនរាប់បញ្ចូលការប្រឡង ។

ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ៤៦ ក្រេឌីត ដោយមិនរាប់បញ្ចូល Pre-Master ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.៥០។  

៦. រចនាសម្ព័ន្ធកម្មវិធីសិក្សាសម្រាប់ការសរសេរនិក្ខេបបទ (Program Structure: Thesis Option)

៦.៣- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាពេញម៉ោង (Study Plan: Fulltime Study)

៦.៤- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាមិនពេញម៉ោង (Study Plan: Part-time Study)

៧. រចនាសម្ព័ន្ធកម្មវិធីសិក្សាសម្រាប់ការប្រឡងបញ្ចប់ការសិក្សា (Non-Thesis Option)

៧.៣- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាពេញម៉ោង (Study Plan: Fulltime Study)

៧.៤- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាមិនពេញម៉ោង (Study Plan: Part-time Study)